៣ថ្ងៃកន្លងផុតទៅ ជុងហ្គុកគេនៅតែដដែល នៅសោះកក្រោះដាក់ថេយ៉ុងដដែលមិនថាគេខំលួងយ៉ាងណាទេ ខឹងអីក៏ខឹងយ៉ាងនេះ។ពួកគេក៏នៅផ្ទះវីឡាដែរអ្នកស្រីចនបានទិញឲ្យនោះ
ទឺតៗៗ
«ប្រពន្ធខលមកហើយមិនគិតលើកខ្លះទេហ្ហីចៅហ្វាយ?»ដេលអើតមើលទូរសព្ទរបស់ជុងហ្គុកឃើញថាជាឈ្មោះថេយ៉ុង ទើបគេនិយាយឡើងមក
«ចង់ត្រូវមែនទេ?!»
«អត់ទេបាទ»ដេលញញឹមដាក់ចៅហ្វាយយ៉ាងស្រស់ រួចដើរចេញទៅបាត់ទៅ
«ហេតុអីក៏មិនលើក»ខលចង់ផ្ទុះទូរសព្ទហើយគេនៅមិនទាន់លើកទៀត
តឹងៗៗ
"ប្រញ៉ាប់មកផ្ទះ ខ្ញុំធ្វើម្ហូបចាំលោកច្រើនណាស់"ខលមិនលើកថេយ៉ុងក៏ប្ដូរមកជាផ្ញើរសាវិញម្ដង។នាយក៏នៅតែមិនតបដដែល គិតតែផ្ដោតធ្វើការងារតែមួយមុខ
«នៅសល់តែវិធីចុងក្រោយទេ»ថេយ៍និយាយរួច ក៏ទាញអាវឲ្យធ្លាក់ចេញស្មាបន្តិច អាវរបស់គេគឺពណ៍សហើយស្ដើងណាស់ បន្ទាប់មកក៏ដើរទៅកញ្ចក់អង្គុយបត់ជើងថតមុខកញ្ចក់តែម្ដង នៅថតភ្លៅដ៏សស្គុសទៀតផង ថតបានពីរបីសន្លឹកក៏ផ្ញើរឥ្យស្វាមីមើល
ទឹងៗៗ
ដោយហេតុថាគេមិនតបថេយ៉ុងក៏ចុចផ្ញើstickerយ៉ាងច្រើនឲ្យគេបង្កជាការរំខានសម្មាធិធ្វើការរបស់គេ នាយក៏សម្រេចចិត្ដចុចចូលមើលហើយអ្វីដែរឃើញនោះគឺសុទ្ធតែរូបថេយ៍គេរថតបែបsexyឲ្យនាយមើលទាំងអស់
«ទៅចេះមោពីណា!?»ឃើញរូបហើយធ្វើឲ្យនាយក្ដៅមួយរំពេចទើបប្រញ៉ាប់ទាញសោរឡានបើកទៅផ្ទះវិញភ្លាមៗមិនចាំយូរ។
«ទៅចេះថតរូបចឹងៗមកពីណាហ្ហាស៎?»មកដល់ក្នុងបន្ទប់ឃើញថេយ៍គេគេងចុចទូរសព្ទធ្វើប្រងើយ
«មកលឿនម្លេះ បើដឹងចឹងខ្ញុំផ្ញើទៅតាំងពីយូរ»នេះមិនដល់10នាទីស្រួលបួលផងនាយក៏មកដល់បាត់ទៅហើយ
«អ្ហឹម»នាយមិនមាត់ក៏ចាប់ថើបមាត់ថេយ៉ុងយកតែម្ដង ឲ្យតែឃើញមាត់តូចច្រមិចរបស់គេពេលណានាយតែងតែចង់ថើបរហូត
«បា-បានហើយ»ពេលលែងចេញពីការថើបថេយ៍គេដកដង្ហើមសឹងមិនដល់គ្នា ព្រោះនាយថើបយូរដែរទម្រាំតែលែងវិញ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
