«ស្អែកនេះម៉ាក់ចង់ធ្វើកម្មវិធីជប់លៀង កូនគិតយ៉ាងមិចដែរ»សុខៗអ្នកស្រីចនចង់ធ្វើពិធីជប់លៀងឡើងមក
«បើម៉ាក់ចង់ធ្វើក៏ធ្វើចុះ»គេតាមតែម៉ាក់គេទេ
«ល្អណាស់ លើកនេះម៉ាក់ហៅភ្ញៀវមកច្រើនជាងមុនទៅទៀតហើយកម្មពិធីនេះថេយ៉ុងនិងអ៊ំផៃជាអ្នករៀបចំ បើឲ្យថេយ៉ុងរៀបចំម្នាក់ឯងខ្លាចគេហត់ពេក ខ្ញុំទុកចិត្ដលើឯងហើយថេយ៉ុង»គ្រាន់តែឮបែបនេះសៃហ្វានាងមិនសុខចិត្ដទាល់តែសោះ ធ្វើអីមិនដែលនឹកឃើញដល់នាងទេ អាក្មេងនោះមានអ្វីល្អជាងនាងទៅ
«បាទលោកស្រី ខ្ញុំនិងអ៊ំផៃនឹងធ្វើឲ្យបានល្អបំផុត»ថេយ៉ុងងាកមុខទៅញញឹមដាក់អេរ៉ានិងអ៊ំផៃរួចទើបតបទៅអ្នកស្រីចនវិញ។
«មើលទៅអ្នកម៉ាក់ពេញចិត្ដអ្នកបម្រើម្នាក់នេះខ្លាំងណាស់!»ជុងហ្គុកនាយសួរទាំងងាកមុខទៅមើលថេយ៉ុងដោយញ៉ាក់ចិញ្ចើមម្ខាង
«រឿងអីមិនពេញចិត្ដ បើគេចំណាប់ និង ពូកែណាស់»អ្នកស្រីចននិយាយព្រមទាំងញញឹមទៅថេយ៉ុងដែរកំពុងញញឹមមកកាន់គាត់វិញតែក៏មានអារម្មណ៍ថាខ្លាចរអាជាមួយក្រសែភ្នែកមួយគូរនោះដដែលគ្មាននរណាក្រៅពីជុងហ្គុកទេ
«ហ្ហើយ....មិចក៏មិនឃើញក្បាលខ្ញុំសោះចឹង»ពេលចៅហ្វាយញ៊ាំអាហាររួចសៃហ្វានាងមកផ្ទះបាយវិញទាំងស្រែកដោយការមិនសុខចិត្ដ
«ល្ងង់ៗដូចជាឯងអ្នកស្រីចនគាត់មើលមិនឃើញទេ»អេរ៉ានាងដើរឱបដៃ ពេបមាត់ថាឲ្យសៃហ្វា
«នាងឯងមកចេះស្អីដែរនាងអេ ខំអែបអបវាបន្តិចទៅតិចទៀតវាមើលមិនឃើញក្បាលនាងឯងទេ»មនុស្សកំពុងតែខឹងផងមកនិយាយចឹងទៀតខឹងគុណនិង2
«ហេតុអី? អ្នកដែរកំពុងនិយាយនេះនាងសម្ដៅមកលើខ្ញុំមែនទេ?»ថេយ៉ុងដើរមកសួរនាង
«អើ ហើយយ៉ាងមិច?»
«?? ខ្ញុំមិនយល់ ខ្ញុំមិនដែលធ្វើអីនាងផងមិចក៏នាងស្អប់ខ្ញុំខ្លាំងម្លេះ»ថេយ៉ុងដើរទៅឈរទល់មុខសៃហ្វារួចនិយាយទៅកាន់នាង តាំងពីមកធ្វើអ្នកបម្រើគេមកថេយ៉ុងមិនដែលរករឿងនាងម្ដងណាឡើយ មិចក៏នាងស្អប់គេទៅកើត?
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
