ភាគ១៦:ឯងជាអ្នកណាឲ្យប្រាកដ

1.6K 63 0
                                        

ពេលវេលាដែរថេយ៉ុុងទៅដើរផ្សាជាមួយលោកស្រីចនក៏បានមកដល់ គឺពួកគេបានមកផ្សាទំនើបមួយកន្លែង

«ខ្ញុំមិនដឹងទិញអីខ្លះទេថេយ៉ុងឯងជួយរកនឹកមើល»ដើរមួយថ្ងៃអ្នកស្រីចនមិនដឹងថាត្រូវទិញអី

«លោកស្រីចង់បានអ្វីក៏ទិញហ្នឹងទៅបាទ»

«ហើយនេះឯងចង់បានអ្វីទេ ខ្ញុំនឹងទិញឲ្យ»លោកស្រីចនដើរមើលទំនិញបណ្ដើរសួរថេយ៉ុងបណ្ដើរ

«អត់ទេបាទ»

ទឺតៗ

ភ្លាមៗនោះទូរសព្ទរបស់ថេយ៉ុងក៏បានរោទ៍ឡើង(ទូរស័ព្ទបានតែខល)ទើបថថេយ៉ុងសុំលោកស្រីចនទៅនិយាយទូរសព្ទ

«យ៉ាងមិចមីន?»ថេយ៉ុងដើរមកកន្លែងដែរមិនសូវមានមនុស្សរួចក៏លើកទូរសព្ទនិយាយ

"អាវីឯងនៅក្រៅឬអត់ចេញមកជួបពួកយើងបន្តិចបានទេ ពួកយើងនឹកឯងខ្លាំងណាស់"ថ្ងៃនេះពួកគេមកញ៊ាំបាយនៅភោជនីយ៍ដ្ឋានល្បីមួយទើបចង់ហៅថេយ៉ុងមកជាមួយដែរ

«គឺយើងត្រូវសុំលោកស្រីសិន»ថេយ៉ុងគេក៏នឹកមិត្ដភក្តិដូចគ្នាតែត្រូវសុំអនុញ្ញាតិអ្នកស្រីចនសិន ព្រោះគេមិនអាចដើរទៅណាផ្ដេសផ្ដាសបានដូចកាលមុនៗឡើយ

"អើ ប៉ុណ្ណឹងបានហើយ បើគាត់យល់ព្រមឯងចាំមកហាងដែរពួកយើងទៅរាល់ដង"

«okay»ថេយ៉ុងនិយាយរួចក៏ដើរទៅរកអ្នកស្រីចនវិញ

«ហើយមិញនេះនរណាខលមកថេយ៉ុង?»

«អ្ហរ គឺម៉ែខ្ញុំខលមកឲ្យខ្ញុំទៅជួបព្រោះគាត់នឹកខ្ញុំណា៎លោកស្រី»ថេយ៉ុងនិយាយកុហកគាត់ព្រោះបើនិយាយការពិតទៅមិនបានទេ

«នេះមកមិនទាន់ដឹងអីក៏នឹកទៅហើយ?»

«ពិតមែនហើយលោកស្រី ពួកយើងមានតែម៉ែកូនមិនដែរនៅបែកគ្នាដូច្នេះគាត់នឹកអ៊ីចឹងហើយបាទ»ថេយ៉ុងគេកុហកបន្តទៀត អារឿងនេះទុកចិត្ដលើគេចុះ

«អឹម បើចឹងទៅចុះហើយប្រញ៉ាប់ទៅផ្ទះវិញលឺទេ? ខ្ញុំទៅផ្ទះមុនជាមួយអ្នកបើកឡាន»អ្នកស្រីចនក៏ព្រមអនុញ្ញាតិឲ្យថេយ៉ុងទៅ គាត់មិនមែនជាមនុស្សចិត្ដកំណាញ់អីទេគ្រាន់តែរឿងប៉ុណ្ណឹងនោះ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now