ភាគ៥:ជាអ្នកបម្រើបែរជាចេះអានអង់គ្លេសស្ទាត់

2K 70 0
                                        

ពេលរៀបចំខ្លួនរួចរាល់ហើយថេយ៍ក៏ដើរមកឈរនៅតុបាយព្រោះពេលនេះអ្នកស្រីចននិងជុងហ្គុកកំពុងតែញ៊ាំបាយហើយតួនាទីអ្នកបម្រើទាំងអស់ត្រូវឈរនៅទីនេះដើម្បីងាយស្រួលឲ្យចៅហ្វាយប្រើការ

«អ្នកម៉ាក់ថ្ងៃនេះខ្ញុំទំនេរចង់ទៅទិញរបស់បន្តិចសុំខ្ចីអ្នកបម្រើម៉ាក់សិន»ជុងហ្គុកនិយាយរួចក៏ដៀងភ្នែកទៅមើលថេយ៉ុងនៅក្បែរនោះឈរធ្វើមិនដឹង

«ហើយកូនចង់ឲ្យអ្នកណាទៅជាមួយ?»

«អ៊ំផៃទៅបានណា៎អ្នកប្រុស»អ៊ំផៃគាត់គិតថាជុងហ្គុកនឹងឲ្យគាត់ទៅជាមួយព្រោះគាត់មើលថែរជុងហ្គុកតាំងពីតូចចឹងហើយប្រហែលជាយកគាត់ទៅហើយទើបនិយាយឡើងទាំងញញឹម ប៉ុន្តែខុសពីការគិតរបស់គាត់ទាំងស្រុង...

«ថេយ៉ុងឯងត្រូវទៅផ្សារជាមួយខ្ញុំ»

«ហ្ហាស៎..?»គ្រាន់តែឮថាថេយ៉ុងនឹងទៅផ្សារជាមួយជុងហ្គុកម្ចាស់ឈ្មោះក៏បើកភ្នែកធំៗធ្វើមុខស្អុយមក ដូចខ្វះអ្នកបម្រើទៅជាមួយចឹង

«អ្ហឺ...អ្នកប្រុសជុងឲ្យអ៊ំទៅជាមួយវិញទៅថេយ៍វានៅក្មេងមិនសូវដឹងខ្យល់អីទេ»

«ពិតមែនហើយខ្ញុំនៅក្មេងឲ្យទៅជាមួយអ្នកប្រុសដូចជាមិនកើតទេ»ថេយ៉ុងក៏ជួយនិយាយចាក់បណ្ដោយអ៊ំផៃព្រោះសមីខ្លួនគេក៏មិនចង់ទៅដែរ មនុស្សស្អីពូកែឆ្ងល់ពូកែសួរបែបនេះ

«ហេតុអី? ក្រែងថាមានបទពិសោធន៍ការងារ4ឆ្នាំ? យ៉ាងណាឯងត្រូវតែទៅជាមួយខ្ញុំ»

«ប៉ុន្តែ-»

«ឯងទៅៗថេយ៉ុងទុកឲ្យផៃគេនៅមើលការខុសត្រូវនៅទីនេះគឺល្អហើយ អ្ហឺ...ស្អែកនេះម៉ាក់ចង់ធ្វើកម្មវិធីជប់លៀងនៅផ្ទះយើងកូននិងថេយ៉ុងជួយទៅទិញឥវ៉ាន់សម្រាប់ធ្វើម្ហូបថ្ងៃស្អែកផងណា ហើយការងារនេះថេយ៉ុងឯងជាអ្នកទទួលខុសត្រូវ»

«ហ្ហាស៎?? ខ្ញុំទៀតហើយ?»ថេយ៉ុងចង្អុលមុខខ្លួនឯងសួរទៅអ្នកស្រីចន

«ឯងហ្នឹងហើយនៅទីនេះឈ្មោះថេយ៉ុងមានប៉ុន្មាននាក់?»

«ហ្ហឹសៗ...សប្បាយណាស់ម៉ាក់ ឆាប់មកថេយ៉ុង»ជុងហ្គុកសើចចេញធ្មេញដាក់ថេយ៉ុងបន្ទាប់ពីឃើញមុខដ៏ស្អុយរបស់គេហើយឲ្យតែនៅជាមួយនាយមុខស្អុយឲ្យរាល់តែលើក។

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now