ភាគ១២:ខ្ញុំមិនបានយកទេ

1.6K 71 0
                                        

«តែមិញនេះខ្ញុំបានឮឯងនិយាយផ្ទាល់ត្រចៀកណា៎»មិញនេះគេទៅយកឯកសារមួយភ្លែតតែប៉ុណ្ណោះពេលដើរមកឃើញថេយ៉ុងកំពុងនិយាយគេក៏មិនទាន់ដើរទៅភ្លាមៗទេនៅស្ដាប់បន្តសិន ហើយអ្វីដែរបានឮនោះដូចបុរសម្នាក់នោះនិយាយមែន

«(គិតយ៉ាងមិចទៅគីមថេយ៉ុងអើយ)»ថេយ៉ុងគេគិតក្នុងចិត្ដទាំងភ័យពេលនេះមិនដឹងបកស្រាយដាក់គេថាយ៉ាងមិចទៅ

«ខ្ញុំក៏មិនដឹងដែរ ខ្ញុំចេះតែនិយាយទៅមិននឹកស្មានថាគេស្ដាប់បានដែរសោះ»

«និយាយដូចជាជនជាតិដើមគេ»ជុងហ្គុកនិយាយរួចក៏ដើរចេញទៅឡានបាត់ ឯថេយ៉ុងវិញក៏ដកដង្ហើមធូរទ្រូងខ្សោក ដែរគេមិនសួរនាំច្រើនជាងនេះ

[ភូមិគ្រិះចន]

ចំណាយអស់ពេលជាច្រើនម៉ោងថេយ៉ុងនិងជុងហ្គុក៏បានធ្វើដំណើរមកដល់ភូមិគ្រិះវិញ ឯថេយ៉ុងក៏សប្បាយចិត្ដព្រោះដឹងថាគេមិនបានដេញចេញនោះឡើយ

«ថេយ៉ុងនេះឯងមិនត្រូវបានដេញចេញទេមែនទេ»ពេលថេយ៉ុងដើរចូលមកអ៊ំផៃរហ័សទៅសួរថេយ៉ុងទាំងក្នុងចិត្ដរំភើប

«ពិតមែនហើយអ៊ំខ្ញុំមិនត្រូវបានដេញចេញទេ»ថេយ៉ុងនេះក៏សប្បាយចិត្ដដែរ ស្មានតែគេដេញចេញហើយតើ

«ខ្ញុំសប្បាយចិត្ដណាស់ថេយ៉ុង»អេរ៉ា

«អ្ហឹម»ថេយ៉ុងងក់ក្បាលទាំងញញឹម ឯជុងហ្គុកដែរឈរមើលនោះញញឹមចេញមកដោយមិនដឹងខ្លួន

«ថាហើយថាមិចនឹងដេញចេញងាយៗនោះ?»សៃហ្វាដែរឈរទៅម្ខាងកំពុងតែពេបមាត់ជ្រេញនឹងថេយ៉ុង បើដេញគេចេញមែននាងសប្បាយចិត្ដណាស់

«កុំខ្វល់ពីសម្ដីឆ្កែឆ្មានៅទីនេះអី យើងទៅជប់លៀងដែរឯងបានត្រឡប់មកវិញណា៎ថេយ៉ុង អ្នកប្រុសខ្ញុំសុំពេលមួយល្ងាចណា៎ការងារផ្ទះគឺធ្វើហើយអស់ហើយ»អ៊ំផៃសប្បាយចិត្ដដែរថេយ៉ុងត្រឡប់មកវិញ ទើបចង់ជប់លៀង

«មិនអីទេតាមសប្បាយ»ជុងហ្គុកនិយាយរួចក៏ឡើងទៅខាងលើបាត់

«តោះៗថេយ៉ុងយើងទៅជប់លៀង»អ៊ំផៃក៏នាំអេរ៉ានិងថេយ៉ុងទៅផ្ទះបាយ

«សប្បាយសិនចុះឯង!»សៃហ្វានាងសម្លក់ទៅថេយ៉ុងនោះ ព្រោះទើបជាអ្នកបម្រើថ្មីតែត្រូវទទួលបានការស្រឡាញ់ចូលចិត្ដពីអ្នករាល់គ្នា ខុសពីនាងដាច់

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now