«វាងាប់ក៏ល្អ»វាគេស្លាប់មែនក៏ល្អហើយនឹងមិនទើសដៃជើងគេទៀត គេធ្លាប់ប្រមានម្ដងជាពីរដងហើយមិនចឹងឬថាកុំមកពាក់ព័ន្ធនឹងប្រពន្ធគេតែភីតធើនេះមិនស្ដាប់!!
«ចិត្ដត្រជាក់សិនទៅចៅហ្វាយ យល់ល្អចៅហ្វាយគួរតែប្រញ៉ាប់យកអ្នកប្រុសចេញពីទីនេះទៅអាមួយនេះទុកឲ្យខ្ញុំចាត់ការឲ្យប៉ូលិស»យកទៅឲ្យប៉ូលិសពីបទដែរដាក់ថ្នាំនឹងចង់រំលោភបំពានរាងកាយគេ ថែមទាំងជាប្រពន្ធចនជុងហ្គុកទៀតផង
ជុងហ្គុកគេសម្លក់ភីតធើរួចដើរមកលើកបីថេយ៍ចេញពីទីនេះទៅ ទុកឲ្យដេលជាអ្នកចាត់ការរឿងទាំងអស់។ជុងហ្គុកបើកឡានសម្ដៅទៅផ្ទះវីឡានៅឯSeoulតែម្ដង
គេមិនចង់មានរឿងវែងឆ្ងាយទេ បើភីតធើស្លាប់វាដូចជាស្រួលខ្លាំងពេកដូច្នេះឲ្ហវាទៅវេទនានៅក្នុងគុកតែម្ដងទៅ!
«ថេយ៍បងសូមទោសដែរមិនមើលថេយ៍ឲ្យបានល្អជាងនេះ»នាយដាក់ថេយ៍គេងលើពូករួចអង្អែលមុខថេយ៉ុង គេខឹងខ្លួនឯងណាស់ដែរបណ្ដោយឲ្យថេយ៍ទៅវា បើគេទៅមិនទាន់ថេយ៍នឹងទៅជាយ៉ាងណា?
«បងសូមទោសៗ»នាយនៅតែពោលពាក្យសូមទោសទៅអ្នកដែរសន្លប់មិនដឹងខ្យល់អីដដែល
ព្រឹកស្អែក
«អ្ហឹម...»ភីតធើគេប្រហែលជាដាក់ថ្នាំកម្រិតខ្លាំងហើយមើលទៅទើបថ្មាលនេះទើបក្រោក
«ភ្ញាក់ហើយឬ? មកញ៊ាំបបរមកបងធ្វើរួចហើយ»ជុងហ្គុកដាក់ខ្លួនអង្គុយលើពូករួចយកបបរកូចុះឡើងឲ្យរាងត្រជាក់បន្តិច
«បងយប់មិញអូនចាំបានថាយប់មិញអូនកំពុងតែនិយាយជាមួយភីតធើមិចក៏...»ថេយ៍មិនអស់ចិត្ដទើបសួរជុងហ្គុក យប់មិញច្បាស់ណាស់ថាបាននិយាយជាមួយភីតធើតែមានរឿងអ្វីទៀតគេមិនចាំនោះឡើយ
«ញ៊ាំបបរសិន បងបញ្ចុក»នាយមិនទាន់ចង់ប្រាប់រឿងនេះទៅថេយ៍ចាំឲ្យថេយ៍ញ៊ាំបបរឲ្យអស់សិន
«យប់មិញមានរឿងអីមែនទេបង?»
«វាដាក់ថ្នាំអូនរួចនាំអូនទៅសណ្ឋាគារ»គេនិយាយទាំងមុខស្មើដៃក្ដាប់ណែនតែម្ដងនឹកឃើញពេលណាក្ដៅឆេះឆួលតែម្ដង ទើបប្រាប់ថេយ៍ព្រោះគេមិនចង់លាក់គេចង់ឲ្យថេយ៍ឃើញថាវានោះអាក្រក់ប៉ុណ្ណា
ВЫ ЧИТАЕТЕ
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Любовные романыបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគបញ្ចប់:បងគិតថាអូនស្អាតជាង
Начните с самого начала
