ភាគ៣៨:បើស្រឡាញ់គេដែរមិចក៏បដិសេធគេ?

Comenzar desde el principio
                                        

«តាំងពីដើមមកលោកស្រីចននិងម៉ាក់របស់គេផ្សំផ្គុំឲ្យពួកគេទាំងពីរនាក់រៀបកាជាមួយគ្នាតែថេយ៉ុងគេសុំពេល3ខែដើម្បីពិសោធន៍ចង់ដឹងថាជុងហ្គុកគេជាមនុស្សល្អ ឬទុកចិត្ដបានឬអត់?»ស៊ុងមីនប្រាប់គ្រប់យ៉ាងទៅក្វាន់ នាងក៏ងក់ក្បាលតិចៗ

«ចុះអ៊ំស្រីគាត់មិនដឹងទេឬថាគេបន្លំខ្លួន?»

«លោកស្រីមិនដឹងទេ ព្រោះគេប្រើឈ្មោះមួយទៀតរបស់គេគឺថេយ៉ុងមិនមែនវី ណាមួយលោកស្រីបានជួបថេយ៉ុងតាំងពីនៅតូចមិនដែលបានជួបមុខគេបច្ចុប្បន្ននោះទេ»

«ចុះគេជាថេយ៉ុងគេជាអ្នកណាទៅ?»នាងចង់សួរថាពូជពង្សអំបូររបស់ថេយ៉ុងជានរណា ឪពុកម្ដាយប្រកបរបរអ្វីបែបហ្នឹង

«គីមថេយ៉ុង ឬ វី គេជាកូនរបស់លោកគីមនិងលោកស្រីគីមដែរបើកលក់គ្រឿងសង្ហារឹម ធំជាងគេនៅក្នុងប្រទេស រាល់ថ្ងៃនេះផ្ទះគេនៅឯjejuព្រោះគ្រួសារគេចូលចិត្ដសមុទ្រទើបទៅនៅទីនោះ គេមិនសូវដែរចេញមុខក្នុងកម្មវិធីទេ»

«អូហូ ស្ដាប់ទៅមានខ្លាំងណាស់»ក្វាន់ចំហរមាត់ស្ដាប់

«ហើយពេលនេះគេព្រមរៀបកាហើយឬនៅ?»

«បងមិនដឹងដែរ គេគ្រាន់តែប្រាប់ថាបិសេធនឹងលោកជុងហ្គុកមិនដឹងថាជារឿងរៀបកាឬក៏យ៉ាងមិចទេ»រឿងនេះមិនប្រាកដចិត្ដដូចគ្នា

«ស្អែកបងជូនអូនទៅរកគេបានទេ អូនមានរឿងចង់និយាយជាមួយគេខ្លះ»

«បាទបានស្រាប់ហើយ»

ថ្ងៃបន្ទាប់ក្រោយពីនិយាយគ្នារួចចាស់ៗសម្រេចចិត្ដថាឲ្យស៊ុងមីននិងក្វាន់សេពគប់គ្នាមើលចិត្ដគ្នាបន្តិចទៀតសិនទើបរកឱកាសល្អរៀបកាតែម្ដង ហើយថ្ងៃនេះស៊ុងមីនបានធ្វើតាមពាក្យសម្ដីដោយជូនក្វាន់ទៅរកថេយ៉ុង

[ហាងកាហ្វេ នៅjeju]

«ស៊ុងមីន អ្នកនាងក្វាន់?»មុនដំបូងស៊ុងមីនគេគ្រាន់តែប្រាប់ថេយ៉ុងថាចង់ណាត់ផឹកកាហ្វេជាមួយគ្នាធម្មតាតែមិនបានប្រាប់ថាក្វាន់មកដែរទេ ទើបថេយ៉ុងត្រូវស្រឡាំងកាំង

«សួរស្ដីថេយ៉ុង នេះខានជួបមុខគ្នាយូរដែរហើយ»នាងញញឹមទៅថេយ៉ុងដែរកំពុងតែឆ្ងល់ នាងក៏ដឹង

បន្លំខ្លួនជួបស្នេហ៍ពិត✔️Donde viven las historias. Descúbrelo ahora