«ទូរសព្ទនេះចៅហ្វាយចាស់របស់ខ្ញុំទិញឲ្យទេ ខ្ញុំទៅមានលុយឯណាទិញទូរសព្ទថ្លៃបែបនេះប្រើ»ថេយ៉ុងញញឹមមិនសមទៅជុងហ្គុក
«ចឹង? ចុះរូបនេះមានន័យថាយ៉ាងមិច?»គេបើកទូរសព្ទនោះមកបង្ហាញឲ្យឃើញlock screen ដែរជារូបថេយ៉ុងថតជាមួយប៉ាគេ នាយស្គាល់គាត់ច្បាស់ណាស់
«គឺ...ខ្ញុំជាហ្វេនរបស់គាត់ គាំទ្រគាត់ជាយូរហើយបានជួបគាត់ម្ដងទើបដាក់ក្នុងlock screen»ថេយ៉ុងនិយាយដោយគ្មានពិរុទ្ធទាល់តែសោះ សំណាងហើយដែរគេដាក់រូបselfieបើរូបរបៀបលក្ខណៈគ្រួសារគេមិនដឹងដោះសារយ៉ាងមិចទេ
«យកទៅ»ជុងហ្គុកនាយក៏ហុចទូរសព្ទឲ្យថេយ៉ុងព្រោះមិនចង់សួរនាំច្រើនទៀត
«អរគុណណាស់ ខ្ញុំលាសិនហើយ»ថេយ៉ុងនិយាយចប់ក៏ប្រញ៉ាប់ទៅវិញយ៉ាងលឿនបូករួមទាំងសប្បាយចិត្ដឡើងមកព្រោះរួចខ្លួនបានម្ដងទៀតហើយ
«គេមិនទៅស្អីផង មកពីយើងគិតច្រើនដោយខ្លួនឯង!»នាយនិយាយរួចក៏យកទូរសព្ទខលទៅដេល
«ប្រដៅនាងឲ្យរាងចាលទៅហើយកុំឲ្យនាងមកជាន់ធ្វើការនៅទីនេះទៀត»
"បាទចៅហ្វាយ"ដេលយល់ការច្បាស់ក៏ប្រញ៉ាប់ទៅធ្វើតាមចៅហ្វាយប្រាប់
[ភូមិគ្រិះjjk]
«យ៉ាងមិចហើយថេយ៍?»ស៊ុងមីនដែរចាំទទួលដំណឹងពីថេយ៉ុងនោះ គេអន្ទះសាខ្លាំងណាស់ គ្រាន់តែថេយ៉ុងមកវិញគេអូសដៃទៅសួរតែម្ដង
«យកមកបានហើយ!»ថេយ៉ុងបង្ហាញទូរសព្ទឲ្យស៊ុងមីនមើល
«ហ្វូ ធូរទ្រូងបន្តិច នេះឯងនិយាយជាមួយគេយ៉ាងមិចខ្លះ?»
«គឺ...»ថេយ៉ុងក៏ប្រាប់គ្រប់យ៉ាងទៅស៊ុងមីន
«ឆ្លាតណាស់សង្សារខ្ញុំ»ពេលស្ដាប់ចប់ស៊ុងមីនញញឹមហៅថេយ៉ុងថាជាសង្សារ
«មិត្ដភក្តិ»ពេលទទួលបានក្រសែរភ្នែកបែបមិនសូវពេញចិត្ដពីថេយ៉ុង ស៊ុងមីនក៏ប្ដូរទៅជាមិត្ដភក្តិវិញ
______
«ហ៊ើយ មិនដឹងជាពេលណាបានក្មួយជុងធ្វើជាកូនប្រសារបើមួយថ្ងៃៗឯងគិតតែពីដើរលេងបាត់ៗពីផ្ទះបែបនេះ ទំនេរមិនចេះទៅយកចិត្ដគេខ្លះទេហ្ហេស៎ ឬចាំទាល់តែអាក្មេងបម្រើនោះវាយកបាត់!!?»អ្នកស្រីឡរ៉ាស្ដីឲ្យក្វាន់ដោយមិនសំចៃមាត់ មិនខ្វល់ពីទឹកចិត្ដកូនយ៉ាងមិចទាល់តែសោះ
«អ្នកម៉ាក់! នេះម៉ាក់ចង់ឲ្យតែខ្ញុំទៅយកចិត្ដគេរាល់ថ្ងៃមែនទេ ខ្ញុំឈប់ហើយខ្ញុំខ្មាសគេ!»នាងធ្វើតាមអ្នកម៉ាក់នាងច្រើនដងពេកហើយលើកនេះនាងមិនព្រមទៀតទេ ព្រោះនាងខ្មាសគេខ្លាំងណាស់ដែរទៅរកមនុស្សប្រុសដល់ផ្ទះរាល់ថ្ងៃបែបនេះ នាងក៏ជាមនុស្សមិនអាចចេះតែបញ្ជារៗបែបនេះបានទេ
«ក្វាន់!! នេះឯងហ៊ានតមាត់នឹងម៉ាក់មែនទេ?»អ្នកស្រីឡរ៉ានិយាយរួចក៏ចាប់នាងវាយ នេះនាងធំហើយមិនមែនក្មេងទៀតទេ
«ហ្ហឹក អ្នកម៉ាក់!!»ក្វាន់នាងយំចេញមកមិនមែនឈឺព្រោះតែម៉ាក់វាយតែនាងឈឺចិត្ដទៅវិញទេដែរអ្នកស្រីឡរ៉ាមិនដែលយកចិត្ដទុកដាក់លើនាងសោះ តែងតែបង្ខំនាងឲ្យធ្វើតាមបញ្ចារគាត់រាល់តែលើក
«បានកូនមួយមិនបានដូចចិត្ដសោះ!!»អ្នកស្រីឡរ៉ានិយាយរួចក៏បើកឡានសម្ដៅចេញទៅណាក៏មិនដឹងដោយទុកឲ្យក្វាន់នាងអង្គុយលើសាឡុងទាំងយំម្នាក់ឯង នាងឈឺចាប់ណាស់ មិចក៏ម៉ាក់ធ្វើមកលើនាងបែបនេះទៅកើត
«អ្ហឹកៗ...ហ្ហឹកៗ»ក្វាន់នាងយំដូចទឹកបាក់ទំនប់ នៅខាងក្រៅឃើញនាងរឹងមាំ នាងឆ្មើងឆ្មៃកាចឆ្នាស់មែន តែនាងក៏ចេះយំដែរ នាងក៏ចេះឈឺចាប់ នាងមិនមែនតុក្កតាដែរមិនចេះយំមិនចេះឈឺចាប់នោះឡើយ
«អ្នកនាងក្វាន់!?»ស៊ុងមីនគេដើរចូលមកព្រមទាំងកាន់របស់មកជាមួយផងដែរ មកដល់ឃើញក្វាន់កំពុងតែអង្គុយយំគេឆ្ងល់ណាស់ ក្វាន់ពេលដែរដឹងថាមានមនុស្សមកនាងរហ័សជូតទឹកភ្នែកចេញឲ្យស្អាត
«មកមានការអី?»នាងសួរតាមទម្លាប់ចរិករបស់នាងដដែល
«ថ្ងៃនេះលោកស្រីធ្វើម្ហូបដោយខ្លួនឯង មិនឃើញអ្នកនាងទៅទើបលោកស្រីឲ្យខ្ញុំយកមកឲ្យ»ស៊ុងមីនបង្ហាញម្ហូបដែរនាយកាន់មិញនេះមកឲ្យក្វាន់មើល
«ផ្ដាំអរគុណអ៊ំស្រីផង អរគុណឯងដូចគ្នា»
«អ្នកនាងមានរឿងអ្វីមែនទេ? អាចប្រាប់ខ្ញុំបានឬអត់ បើខ្ញុំអាចជួយបានខ្ញុំនឹងជួយ»ស៊ុងមីនឃើញទឹកមុខនាងមិនល្អទើបសួរទៅនាង
«...»
«បើអ្នកនាងមិនចង់និយាយក៏មិនបាច់និយាយទេណា៎ ខ្ញុំលាទៅសិនហើយ»
«ឈប់សិន»ស៊ុងមីនគេរៀបនឹងទៅវិញទៅហើយតែក្វាន់នាងប្រាប់ឲ្យឈប់ទ់បនាយទច់ដំណើរវិញ
«ឯងនៅញ៊ាំបាយជាមួយខ្ញុំសិនទៅ ខ្ញុំនឹងនិយាយប្រាប់»
______
To be continued 💗
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ៣២:ឆ្លាតណាស់សង្សារខ្ញុំ
Start from the beginning
