ភាគ២៩:មិនបានទេ!

Start from the beginning
                                        

«ក្វាន់មិនដែលឃើញទេហ្ហេស៎?»

«មិនដែលទេ»

«អ្នកនាងក្វាន់»ស៊ុងមីននៅពីក្រោយជាមួយថេយ៉ុងនោះនិយាយខ្សឹបៗទៅក្វាន់ ធ្វើឲ្យក្វាន់ងាកមក

«យ៉ាងមិច?»ក្វាន់នាងនិយាយខ្សឹបៗទៅវិញពេលនេះគ្មានអ្នកចាប់អារម្មណ៍ទេ ជុងហ្គុកផ្ដោតលើការបើកបរចំណែកថេយ៉ុងកំពុងមើលទេសភាពខាងក្រៅ

«ចាប់ផ្ដើមទៅ»

«ដឹងហើយ»ក្វាន់ងក់ក្បាលរួចបែរមកវិញ

«បងជុងហ្ហា៎ នេះខ្ញុំយកបាយមកឲ្យបងណា៎ ខ្ញុំធ្វើផ្ទាល់ដៃញ៊ាំបន្តិចទៅ»ក្វាន់យកប្រអប់បាយដែរនាងធ្វើសម្រាប់ជុងហ្គុកយកចេញមក

«បងមិនឃ្លានទេក្វាន់ញ៊ាំចុះ»

«តែខ្ញុំជាអ្នកធ្វើណា៎បងជុងញ៊ាំបន្តិចទៅឲ្យខ្ញុំអស់ចិត្ដ»ក្វាន់នៅបន្តលួងលោមទៅជុងហ្គុក ចំណែកជុងហ្គុកក៏យល់ព្រមហា៎មាត់ឲ្យនាងបញ្ចុក ឯស៊ុងមីនញញឹមសប្បាយចិត្ដដែរក្វាន់ចេះយល់បែបនេះមិនបាច់ពិបាកគេហត់ប្រាប់រាល់លើក។ថេយ៉ុងឃើញបែបនេះមិននិយាយអ្វីចេញមកទេ គ្រាន់តែពេលនេះគេមុខស្អុយតែប៉ុណ្ណោះ ជុងហ្គុកក៏បានឃើញ

[ភូមិគ្រិះjjk]

«អ្នកអូននេះសម្រេចទៅថាក្មួយវីនឹងត្រឡប់មកវិញនៅខែក្រោយនេះហើយមែនទេ»អ្នកស្រីចនខលទៅសួរអ្នកស្រីគីមទាំងរៀងរំភើបចិត្ដដែរព្រោះមិនដែរបានជួបមុខអនាគតកូនប្រសារទេ បែបនេះមានអារម្មណ៍រំភើបបន្តិចហើយ

"ចាស អ្នកបងខែក្រោយនេះឯងពេលណាដែរកូនគេមកវិញខ្ញុំនឹងប្រញ៉ាប់យកទៅជួបអ្នកបងភ្លាមណា៎"អ្នកស្រីគីមគាត់ក៏មានអារម្មណ៍ថារំភើបដែរ តែក៏នៅមានកូនចិត្ដមួយរផងខ្លាចបន្តិចដែរ ខ្លាចថាដល់ថ្ងៃនោះ គាត់ទទួលយកមិនបានទេ

«រំភើបណាស់ មិនដែលបានជួបមុខអនាគតកូនប្រសារ»

"ខ្ញុំក៏រំភើបដែរអ្នកបង"

_______

ក្រលេកមកមើលអ្នកដែរធ្វើដំណើរទៅប៊ូសានវិញពេលនេះនៅមិនទាន់ដល់នៅឡើយ ម្នាក់ៗក៏លង់លក់អស់នៅតែថេយ៉ុងនិងជុងហ្គុកនៅឡើយទេក្រៅពីនេះគេងលើឡានអស់ហើយ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now