ភាគ២៤:ចង់ប្ដូររសជាតិហ្ហេស៎?

Start from the beginning
                                        

«ធ្វើស្អីឯងនេះ?»គេក៏មិនយល់ពីខ្លួនឯងដូចគ្នាថាហេតុអីក៏ទៅថើបមាត់របស់ថេយ៉ុងដែរអ្នកបម្រើបែបនេះទៅវិញ?

«មនុស្សឆ្កួត ព្រះអើយស្នាមថើបរបស់ខ្ញុំ»មកដល់ក្នុងបន្ទប់វិញថេយ៉ុងអង្គុយធ្វើមុខស្អុយព្រោះស្នាមថើបដំបូងត្រូវបានទៅលើនាយទៅវិញ អង្គុយជូតមាត់មួយថ្ងៃហើយ។
________
«អ្នកនាងក្វាន់នេះមួយថ្ងៃៗគិតតែដើរលេងមិនយកពេលទៅយកចិត្ដអ្នកប្រុសជុងហ្គុកខ្លះទេហ្ហី?»

«ខ្ញុំត្រូវមានពេលវេលាផ្ទាល់ខ្លួនរបស់ខ្ញុំដែរណា៎ អើហើយថ្ងៃនេះបងជុងនៅមែនទេ?»

«នៅពេញមួយថ្ងៃ»

«ឯងឲ្យខ្ញុំទៅយកចិត្ដគាត់យ៉ាងមិច?»

«ខ្ញុំក៏មិនដឹងដែរ»

«គ្មានបានការឆឹស»នាងសួរគេព្រោះស្មានតែគេដឹងមានឯណាអត់ដឹងដូចតែគ្នា។

«គឺ...យើងធ្វើដូចអ្វីដែរឯងបានប្រាប់ហើយ គេគ្រាន់តែដើរចេញមើលទៅគេដូចជាមិនបានបញ្ចេញប្រតិកម្មអ្វីសោះ»នៅក្នុងបន្ទប់ធ្វើការ(នៅផ្ទះ)គេមិនអស់ចិត្ដហ្នឹងរឿងម្សិលមិញសោះទើបចង់ពិភាក្សាជាមួយដេលម្ដងទៀតអំពីរឿងនេះ

«គេមិនស្រឡាញ់ចៅហ្វាយទេដឹង»គេគិតអ្វីងាយៗបើមិនប្រតិកម្មអ្វីក៏គេមិនស្រឡាញ់វិញហ្នឹងឯង

«ស្អីឯងអានេះ! យើងថាគេក៏ស្រឡាញ់យើងដែរ អាចថាគេលាក់អារម្មណ៍ទាំងនោះទេដឹង?»

«ហូយ ចៅហ្វាយធ្វើអ្វីស្រួលៗទៅ ចៅហ្វាយក៏រកពេលវេលាសមរម្យរួចសារភាពប្រាប់គេតែម្ដងទៅ បើគេស្រឡាញ់ ក៏យកគ្នាទៅ បើមិនស្រឡាញ់កាត់ចិត្ដពីគេទៅ ចប់!»ដេលនិយាយធ្វើដូចធម្មតា

«បងជុងខ្ញុំចិតផ្លែឈើយកមកឲ្យ»ក្វាន់នាងដើរមកព្រមទាំងកាន់ចានដែរមានផ្លែឈើដែរនាងចិតមិញនេះយកមកឲ្យជុងហ្គុក

«នេះក្វាន់មកយូរឬនៅ?»

«គឺមកមួយសន្ទុះហើយទើបនឹងចិតផ្លែឈើឲ្យបងជុងមិញនេះរួចក៏យកមកឲ្យតែម្ដង មើលទៅគួរឲ្យចង់ញ៊ាំណាស់»

«ក្វាន់ទុកត្រង់ហ្នឹងចុះ»

«មិនបានទេចាំខ្ញុំបញ្ចុកណា៎»ក្វាន់នាងក៏យកផ្លែប៉ោមមួយចំនិតមកបញ្ចុកជុងហ្គុកតែគេមិនព្រមហាមាត់សោះ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now