ភាគ២១:ឆ្ងាញ់ណាស់តើ

Start from the beginning
                                        

[មួយសន្ទុះក្រោយ]

«រួចរាល់ហើយថេយ៍»មួយសន្ទុះក្រោយស៊ុងមីនក៏ធ្វើម្ហូបរៀបរយ មួយមុខៗសុទ្ធតែគួរឲ្យចង់ញ៊ាំទាំងអស់ដោយមានថេយ៉ុងជាកូនកាំបិត

«wow! ស៊ុងមីនពូកែខ្លាំងណាស់ យើងអរគុណណាស់»ថេយ៉ុងឃើញម្ហូបដែរស៊ុងមីនធ្វើហើយគេពេគចិត្ដស្ដូកតែម្ដង

«អឹម បើចឹងថេយ៍ចាំលើកយកទៅៗ យើងទៅខាងមុខមុនហើយបាត់យូរខ្លាចគេសង្ស័យ»នាយនិយាយរួចក៏ដើរមើលការខុសត្រូវនៅកម្មវិធី ទុកឲ្យថេយ៉ុងលើកម្ហូបទៅម្ដងមួយៗ។

«អ្នកនាងក្វាន់មើលចុះវាយកមុខយកមាត់ណាស់»សៃហ្វានាងឈរជិតក្វាន់នោះក៏ពេបមាត់ដាក់ថេយ៉ុងដែរកំពុងលើកអាហារឲ្យភ្ញៀវ

«យើងឃើញហើយ!!»ក្វាន់ឯណេះក៏មិនស្រណុកចិត្ដដែរ

«នេះពូកែណាស់តើ ទំនងណាស់ថេយ៉ុង»អ្នកស្រីចនមកមើលមុខម្ហូបនីមួយៗដែរថេយ៉ុងធ្វើព្រមទាំងសរសើរផងដែរ ឯថេយ៉ុងពេលបានគាត់សរសើរបែបនេះក៏មើលមុខស៊ុងមីនទាំងញ៉ាក់ចិញ្ចើមញញឹមដាក់គេ

«នេះធ្វើខ្លួនឯងហ្ហេស៎?»ជុងហ្គុកនៅក្បែរនោះសួរឡើង

«ពិតមែនហើយធ្វើខ្លួនឯង»

«ប្រាកដទេ?»

«ប្រា-ប្រាកដណាស់»ថេយ៉ុងរៀងភ័យដែរពេលគេសួរបែបនេះមក ខ្លាចតែគេបានឃើញស៊ុងមីនចូលទៅជួយខ្លួនទេ

«ឆ្ងាញ់ណាស់តើ»នាយដាក់ចូលមួយម៉ាត់ហើយក៏លាន់មាត់ឡើងមកធ្វើឲ្យថេយ៍ធូរទ្រូងខ្សោក

«?? ហ៊ើយ? លោកអ៊ំឆាលតើ ស្លាប់មិនខានទេអាថេយ៍»រវល់តែសប្បាយចិត្ដងាកទៅមើលម្ខាងទៀតក៏ឃើញមិត្ដភក្តិប៉ារបស់គេនៅទីនេះដែរ ទោះជាប៉ាម៉ាក់គេដឹងថាគេមកធ្វើជាអ្នកបម្រើមែនប៉ុន្តែគេមិនចង់ឲ្យអ្នកក្រៅមកដឹងដែរទេខ្លាចថាខូចឈ្មោះ

«អ្ហេ?? នោះដូចជាក្មួយវីតើ?»លោកឆាលមើលពីចម្ងាយក៏ប្រហាក់ប្រហែលជាថេយ៉ុងគាត់ចង់ដឹងច្បាស់ក៏ប្រញ៉ាប់ទៅមើលឲ្យបានដឹងតែម្ដង

«(មកហើយធ្វើយ៉ាងមិចទៅ??!)»ថេយ៉ុងវិញពេលឃើញគាត់ដើរមកភ័យចង់លិចនោមហើយខ្លាចតែបែកការទេ ឯជុងហ្គុកវិញក៏សង្កេតឃើញទឹកមុខថេយ៉ុងដែរ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now