ភាគ១៧:រឿងកាន់តែធំហើយ!!

Start from the beginning
                                        

«ចាំថ្ងៃណាមួយចាំខ្ញុំនាំម៉ែមកឲ្យលោកស្គាល់ ខ្ញុំទៅធ្វើការសិនហើយ»ទម្លាប់ថេយ៉ុងតែងតែបែបនេះនិយាយមិនទាន់ដឹងអ្វីផងក៏ប្រញ៉ាប់រុតត្រុយទៅបាត់ទៅ រាល់លើកតែម្ដងដល់ថ្នាក់ធ្វើឲ្យគេក្រវីក្បាលហួសចិត្ដជាមួយថេយ៉ុងណាស់

រយៈពេលច្រើនថ្ងៃកន្លងផុតទៅ ថេយ៉ុងមិនសូវធ្វើអ្វីឲ្យគេសង្ស័យនោះឡើយគឺថេយ៉ុងប្រយ័ត្នខ្លួនជាងមុនទៅទៀត អ្នកណាទៅដឹងទៅថាមនុស្សគេពូកែសង្ស័យយ៉ាងនេះ

«ថេយ៉ុងពេលណាទើបឯងនាំម៉ែមកជួបយើងហ្ហា៎?»សុខៗអ្នកស្រីចនសួរពីម៉ែរបស់គេ ធ្វើឲ្យគេត្រូវរកនឹកដោះសារទៀតហើយ

«ពិតមែនហើយខ្ញុំក៏ចង់ជួបគាត់ដែរ»ជុងហ្គុកនិយាយទាំងញញឹមចុងមាត់ទៅថេយ៉ុង

«បើចឹងចាំស្អែកទៅចុះខ្ញុំនាំម៉ែខ្ញុំមកជួប(ស៊យហើយវីស្អីក៏ស្អីទៅចាំគិតទៀត)»

«ស្អែកនេះខ្ញុំនឹងឈប់សម្រាកមួយថ្ងៃដើម្បីចាំទទួលស្វាគមន៍គាត់ឲ្យបានល្អតែម្ដង»ជុងហ្គុកនិយាយដោយលើកកាហ្វេយកមកផឹកធ្វើឲ្យថេយ៍កាន់តែភ័យ ភ័យគ្រប់ជំហានតែម្ដង។

«ហ៊ើយ អាវីអើយធ្វើយ៉ាងមិចទៅឯង»យប់ឡើងពេលនៅក្នុងបន្ទប់ថេយ៉ុងគិតតែដើរខាំក្រចករកនឹកវិធី តែនឹកមិនចេញ

«នឹកឃើញហើយ»ថេយ៉ុងក៏ប្រញ៉ាប់យកទូរសព្ទខលទៅនរណាម្នាក់

"យ៉ាងមិចវី ខលមកអីទាំងយប់នេះ?"គ្មានអ្នកណាក្រៅពី
មីនលីននោះឡើង

«រឿងកាន់តែធំហើយណា៎ឯង ថ្ងៃដែរយើងណាត់ជាមួយឯងនោះយើងប្រាប់លោកស្រីថាទៅជួបម៉ែតែត្រូវអាតាលោកជុងនោះទៅឃើញនោះអី និយាយចុះឡើងពួកគេចង់ជួបម៉ែខ្លាំងណាស់ឯង!»

"អ្ហៅ? ហើយឯងប្រុងឲ្យយើងធ្វើយ៉ាងមិច?"

«គឺ ដើរតួជាម៉ែរបស់យើងបន្តិចទៅណាមីនលីនមិត្ដសម្លាញ់»

"ហ្ហាស៎ ឆ្កួតទេហ្ហេស៎? យើងមិនលេងចូលទេ"មីនលីនស្រែកមួយវ៉ាសពេលឮថេយ៍ឲ្យធ្វើជាម៉ែរបស់គេនោះ

«គឺតែមួយថ្ងៃទេ ឯងក៏តែងខ្លួនធ្វើយ៉ាងណា៎ឲ្យដូចមនុស្សចាស់បែបឈឺគ្រាំគ្រាអីបែបហ្នឹង»ថេយ៉ុងអង្វរមីនលីន បើមីនលីនមិនព្រមគេមិនដឹងរកវិធីណាទៀតទេ

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now