«វីសន្យាមកថានឹងមិនរៀបកាជាមួយគេ»ស៊ុងមីននិយាយព្រមទាំងធ្វើមុខម៉ក់ៗដាក់ថេយ៉ុង
«អាស៊ុងមីន ឯងជាសង្សារវីមែនទេហ្ហាស៎? ទោះគេរៀបកាជាមួយអ្នកណាក៏ជារឿងរបស់គេ»មីនលីនទ្រាំមិនបានក៏ថាឲ្យស៊ុងមីន ព្រោះនាងមិនចង់ឲ្យស៊ុងមីននៅបន្តស្រឡាញ់ថេយ៉ុងទៀត មិនចង់ឲ្យបែកបាក់មិត្ដភាពហើយមើលទៅថេយ៉ុងដូចជាមិនបានស្រឡាញ់ស៊ុងមីនទាល់តែសោះ
«បានហើយៗកម្មង់ម្ហូបមកយើងខានញ៊ាំរបស់បែបនេះជាយូរមកហើយ»ថេយ៉ុងពេលនេះគេឃ្លានណាស់ ឯមីនលីនក៏ចាប់ផ្ដើមកម្មង់ម្ហូបមក។
«ហេតុអីក៏មកហាងថ្លៃៗបែបនេះ ឯងជាអ្នកណាឲ្យប្រាកដ?»ជុងហ្គុកមានធុរៈនៅម្ដុំនោះបានឃើញថេយ៉ុងនៅជាមួយមិត្ដៗពីចម្ងាយនាយក៏ឆ្ងល់(ហាងគេហ្នឹងមានកញ្ចក់ពេលមើលពីក្រៅទៅឃើញ)
[ភូមិគ្រិះចន]
បន្ទាប់ពីញ៊ាំអាហារជាមួយមិត្ដរួចថេយ៉ុងក៏ត្រឡប់មកវិញដោយជិះឡានតាក់ស៊ី ពួកគេចង់ជូនទៅដែរប៉ុន្តែថេយ៉ុងបដិសេធព្រោះខ្លាចមានអ្នកឃើញ(ឃើញរួចអៃTwT)
«អេហេម»មកដល់ឃើញជុងហ្គុកកំពុងតែអង្គុយគងទាក់ខ្លានៅលើសាឡុងម្នាក់ឯង ថេយ៉ុងរៀបនឹងដើរហួសហើយតែត្រូវនាយក្រហេមក៏បកក្រោយវិញ
«ទៅញ៊ាំបាយនៅភោជនីយ៍ដ្ឋានថ្លៃៗចឹងឆ្ងាញ់ដែរទេ?»នាយបោះប្រយោគមួយនេះធ្វើឲ្យបេះដូងគេលោតឌុកដាក់ៗ ព្រោះតែភ័យពេក គេដឹងបានយ៉ាងមិចនេះ?
«គឺឆ្ងាញ់តើអ្នកប្រុស ហើយនេះអ្នកប្រុសមកដល់ផ្ទះលឿនម្លេះ?»ថេយ៉ុងនិយាយញឹមៗទៅជុងហ្គុក
«កុំមកប្ដូររឿង ពួកគេទាំងនោះជាអ្នកណា តាមចាំក្នុងចំណោមនោះខ្ញុំដូចជាប្រហែលមុខម្នាក់ដែរជួបកាលពីឯងទៅដាក់ពាក្យ»ជុងហ្គុកងើបមកឈរនិយាយទល់មុខថេយ៉ុងតែម្ដង
«អឺ...គឺ...អ្ហរ ខ្ញុំធ្លាប់ប្រាប់អ្នកប្រុសរួចហើយថាគេជាចៅហ្វាយចាស់របស់ខ្ញុំនោះអី គាត់នឹកខ្ញុំទើបហៅខ្ញុំទៅញ៊ាំបាយជាមួយ»ថេយ៍និយាយកុហកទាំងទឹកមុចគ្មានពិរុទ្ធទាំងអស់ តែយ៉ាងណាគេក៏មើលទៅដូចជាមិនជឿនោះទេ
«ហេតុអីមើលទៅស្និទស្នាលជាមួយគ្នាម្លេះ ដូចមិនមែនចៅហ្វាយនិងកូនចៅ?»
«ពួកយើងស្និទស្នាលគ្នាបែបនេះហើយ ព្រោះគាត់មិនចេះប្រកាន់ខ្លួននោះទេ»
«ចុះអ្នកផ្សេងៗ?»
«អ្នកផ្សេងៗនោះគឺមិត្ដភក្តិរបស់គាត់ គាត់មកញ៊ាំជាមួយមិត្ដក៏ហៅខ្ញុំទៅជាមួយតែម្ដងទៅ បើអស់ការអីហើយខ្ញុំទៅសិនហើយ»ថេយ៉ុងប្រញ៉ាប់ដាក់មេប្រូចទៅសិនហើយនៅទៀតមិនកើតទេបើគិតតែសួរដល់ថ្នាក់នេះនោះ
«ឈប់-ឈប់សិន ហ៊ើយ»ហៅមិនទាន់ទេព្រផះថេយ៉ុងរត់ទៅបាត់ហើយ មនុស្សស្អីពូកែសួរដល់ហើយ
«ហ៊ើយ អាតាលោកជុងនេះគិតតែសួរយើងសឹងដង្ហើមមិនទាន់ សំណាងហើយដែររកនឹកដោះសារឃើញនោះអាវីអើយ មិនចឹងគឺចប់មិនបាន»មកដល់ក្នុងបន្ទប់វិញថេយ៉ុងដកដង្ហើមសឹងតែមិនដល់គ្នា
«អាឡូអាមីន»
"យ៉ាងមិចមិត្ដសម្លាញ់?"
«គឺមិញនេះលោកជុងហ្គុកស្អីគេនោះបានឃើញយើងទៅញ៊ាំអីជាមួយឯងមិញនេះណា៎»
"ហ្ហាស៎? ហើយពេលនេះយ៉ាងមិចហើយ?"
«យើងបានរកពាក្យកុហកគេរួចហើយ មិញនេះណា៎យើងភ័យសឹងស្លាប់ទៅហើយណា៎ឯង»ថេយ៍និយាយបណ្ដើរដោយរឹតទ្រូងខ្លួនឯងបណ្ដើរ
"យើងថាលោកជុងហ្គុកនេះណា៎ ចាប់អារម្មណ៍ឯងជាពិសេសហើយ"
«ឆ្កួត ពិសេសយ៉ាងមិចទៅ»
"រឿងនេះយើងនិយាយមិនបានទេ តែឯងផ្ទាល់ក៏ចាំសង្កេតមើលខ្លួនឯងចុះ byeមិត្ដសម្លាញ់"មីនលីននិយាយរួចក៏ចុចបិទទូរស័ព្ទទុកឲ្យថេយ៉ុងនៅនឹកគិតម្នាក់ឯង
___________
To be continued 🥹✨
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ១៦:ឯងជាអ្នកណាឲ្យប្រាកដ
Start from the beginning
