«អរគុណលោកស្រីហើយ បើចឹងខ្ញុំទៅសិនហើយ»ថេយ៉ុងញញឹមសំពះអរគុណលោកស្រីចនរួចហៅឡានតាក់ស៊ីជិះទៅរកមិត្ដៗបាត់ទៅ
[ភោជនីយ៍ដ្ឋាន]
«អាវីខាងនេះ»
«អាមីន ស៊ុងមីន កាងស៊ូ យើងនឹកពួកឯងណាស់»មកដល់ភោជនីយ៍ដ្ឋានទំនើបមួយហើយ មីនលីនក៏បក់ដៃហៅថេយ៉ុងទើបថេយ៍រហ័សមកឱបពួកគេទាំង៣នាក់
«មកអង្គុយសិនមកនេះ»ថេយ៉ុងក៏អង្គុយជិតមីនលីន
«នេះស្គមណាស់ឯង ទៅជិត១ខែហើយស្គមជាងមុនទៅទៀត»មីនលីនសង្កេតមើលរាងថេយ៉ុងឃើញថាដូចជាស្គមជាងមុនទៅទៀត
«គឺទៅនោះញ៊ាំមិនសូវបានទេឯង»ថេយ៉ុងនិយាយទាំងមុខស្អុយ
«វីហា៎ទៅនោះមិនអីទេមែនទេ? មានអ្នកណាធ្វើបាបឬអត់? បើថាពិបាកឈប់ទៅណា៎»ស៊ុងមីនឯនេះបារម្ភ និងនឹកថេយ៉ុងសឹងស្លាប់ មកវិញឃើញស្គមទៀតកាន់តែបារម្ភ
«មិនអីទេស៊ុងមីនមិនពិបាកទេ»ថេយ៉ុងញញឹមវិញព្រោះមិនចង់ឲ្យស៊ុងមីនបារម្ភជាងនេះ
«វីពេលឯងទៅធ្វើអ្នកបម្រើណា៎ស៊ុងមីនវារអ៊ូនឹកឯងតែរហូត»កាងស៊ូនិយាយប្រាប់ទៅថេយ៉ុង ព្រោះវាពិតមែនដែរស៊ុងមីនតែងតែប្រាប់មីនលីននិងកាងស៊ូថានឹករហូត
«យូរទើបបានជួបពួកឯងម្ដង នេះដែរមកបាននេះយើងត្រូវកុហកលោកស្រីចនដែរណា៎»
«អូហូយ ដល់ថ្នាក់ហ្នឹងផងហ្ហេស៎ អើហើយយ៉ាងមិចហើយលោកចនជុងហ្គុកនោះ?»មីនលីន
«គឺគេមើលទៅដូចជាមិនអាក្រក់អ្វីពេកទេ តែគេណា៎ចូលចិត្ដចាប់កំហុសយើងខ្លាំងណាស់ សង្ស័យយើងឲ្យតែរហូត»នឹកឃើញដល់ជុងហ្គុកថេយ៉ុងគេពិតជាធុញនឹងបុរសម្នាក់នោះណាស់ តែងតែសង្ស័យ ចាប់កំហុស ទម្រាំរកពាក្យដោះសារជាមួយគេមិនស្រួលទេ
«អ្ហៅ? ចុះបើគេល្អដាក់វី វីនឹងលង់ស្រឡាញ់គេហើយនឹងរៀបកាជាមួយគេមិនខានទេ ពុទ្ធោហ៊ើយ»ស៊ុងមីននិយាយទាំងខូចចិត្ដ
«ឈប់ៗសិនស៊ុងមីន យើងនឹងមិនលង់ស្រឡាញ់គេទេ ចាំសិនទៅរយៈពេលតែ៣ខែប៉ុណ្ណោះបើគេមិនល្អគ្រប់គ្រាន់យើងនឹងប្រាប់អ្នកម៉ាក់ថានឹងមិនរៀបកាជាមួយគេដាច់ខាត»
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ១៦:ឯងជាអ្នកណាឲ្យប្រាកដ
Start from the beginning
