ភាគ៨:មុខក្រហម

Start from the beginning
                                        

«ក្វាន់កម្មង់ទៅ ចង់ញ៊ាំអី?»

«បងជុងកម្មង់មុនទៅ»ក្វាន់ញឹមៗតបទៅជុងហ្គុក ព្រោះមិនចង់ឲ្យគេដឹងថានាងមិនចេះអង់គ្លេស បើជុងហ្គុកដឹងនាងខ្មាស់ស្លាប់ហើយ

«ថេយ៉ុងឯងកម្មង់អីក៏ប្រាប់គេទៅ»

«អឺ...យក steak frites»

«ស្អីគេចេះ»ក្វាន់ខំរកឈ្មោះមុខម្ហូបដែរថេយ៉ុងកម្មង់មិញនេះ អ្នកបម្រើទេប៉ុន្តែអង់គ្លេសក៏មិនធម្មតាដែរ

«ខ្ញុំយក beef Wellington មួយ»

«ចាស៎? មិញនេះបងជុងយកស្អីគេ?»

«បងយក beef Wellington»

«ខ្ញុំក៏យកអាហ្នឹងដូចគ្នា ព្រោះចិត្ដចូលចិត្ដញ៊ាំរបស់ដូចគ្នា»ក្វាន់ចេះតែយកចាក់បណ្ដោយទៅតាមជុងហ្គុកព្រោះនាងមិនចេះអានអង់គ្លេសហើយក្នុងម៉ឺនុយក៏គ្មានរូបភាពទៀត លើកក្រោយsaveហាងនេះទុក ឈប់ចូលទៀតហើយ

បន្ទាប់ពីញ៊ាំអាហារដ៏សែនមានឱជារសមួយនេះហើយក្វាន់នៅបន្តដើរអិញអីវ៉ាន់មិនឈប់ឈរ យ៉ាងច្រើនសន្ធឹកសន្ធាប់ឯអ្នកកាន់ កាន់ស្ទើរតែបាក់ដៃទៅហើយទិញនោះទិញលុះក្ស័យ

«អ្នកនាងប៉ុណ្ណឹងបានហើយខ្ញុំចុកដៃខ្លាំងណាស់»ពេលនេះថេយ៉ុងកាន់លែងចង់រួចហើយទើបប្រាប់ឲ្យក្វាន់ឈប់ទិញបន្តទៀតបើថែមតែបួនដប់ថង់ទៀតដៃហ្នឹងប្រាកដជាបាក់ហើយ មិនដឹងជាទិញអីណាស់ណាទេ ឬក៏ចង់ធ្វើបាបគេឲ្យប្រាកដទៅ?

«ឯងកុំចេះចាំតែដើរកាន់អីវ៉ាន់ឲ្យខ្ញុំបានហើយគ្មានសិទ្ធបញ្ជារយើងទេ ស្ដាប់បានទេ? តោះបងជុងទៅទិញថែមទៀត»ក្វាន់នាងមិនខ្វល់ពីទុកលំបាករបស់គេសោះ ឯជុងហ្គុកក៏បានដូចចិត្ដទៀតងាកមកញញឹមឌឺដាក់ថេយ៉ុងហើយក៏ដើរទៅជាមួយក្វាន់បាត់ មិនចេះជួយឃាត់គ្នាអីបន្តិច

[មួយសន្ទុះក្រោយមក]

បន្ទាប់ពីទិញអីវ៉ាន់ឆ្អែតឆ្អន់ហើយក្វាន់ក៏ឲ្យជុងហ្គុកជូនមកផ្ទះវិញដោយមានថេយ៉ុងកាន់អីវ៉ាន់ឡើងក្រហមដៃអស់រលីងហើយ មើលទៅចេតនាចង់ធ្វើបាបគេច្បាស់ណាស់ ទោះខឹងយ៉ាងណាក៏ត្រូវតែទ្រាំដែរ ថេយ៉ុងរំលឹកខ្លួនឯងរាល់លើកថាមកនេះក្នុងឋានៈជាអ្នកបម្រើគេតែប៉ុណ្ណោះ

ផូស

«ណេះយកទៅ»ជុងហ្គុកបានមកផ្ទះបាយក៏ឃើញថេយ៉ុងកំពុងតែដេកក្រាបលើតុមើលទៅដូចជាអស់កម្លាំងណាស់ឯដៃនៅក្រហម ហើមមិនបាត់។ នាយបោះថ្នាំដែរព្យបាលហើម ឬ ក៏ជាំដៃអីបែបហ្នឹងទៅលើតុទើបធ្វើឲ្យថេយ៉ុងត្រូវភ្ញាក់ឡើងក្រេះ

«??ឲ្យខ្ញុំមែនទេ?»ថេយ៉ុងងើបមកសួរជុងហ្គុកទាំងធ្វើមុខឆ្ងល់និងចង្អុលមកខ្លួនឯង

«បើមិនឲ្យឯងតើឲ្យអ្នកណា? ដៃឡើងហើមអស់ហើយ!»ខ្ចិលនិយាយជុងហ្គុកក៏ដាក់បង្គុយជិតរាងតូច រួចចាប់ដៃម្ខាងរបស់
ថេយ៉ុងដែរហើមនោះយកមកមើលតែក៏ត្រូវថេយ៉ុងដកដៃចេញមកវិញ

«អ្នកប្រុសចង់ធ្វើអី?»ថេយ៉ុងសួរទាំងជ្រួញចិញ្ចើមដាក់ជុងហ្គុកនៅសុខៗបោះថ្នាំមកឲ្យគេរួចចាប់ដៃគេមកមើលបែបនេះចង់មានបំណងអី?

«គិតថាខ្ញុំចង់ធ្វើអី? ឆាប់ឲ្យដៃមក ខ្ញុំមិនចង់ឃើញអ្នកបម្រើនៅផ្ទះខ្ញុំមានរបួសបែបនេះទេ បើគេដឹងដល់ណាយកទៅនិយាយដើមថាខ្ញុំគ្មានទំនួលខុសត្រូវមិនខាន»ជុងហ្គុកលាដៃឡើងដើម្បីឲ្យថេយ៉ុងដាក់ដៃពីលើឲ្យនាយបានលាបថ្នាំឲ្យស្រួលបួល

«ខ្ញុំលាបខ្លួនឯងបាន មិនបាច់ពិបាកឲ្យអ្នកប្រុសលាបឲ្យទេ»ថេយ៉ុងដឹងពីបំណងជុងហ្គុករួចនិយាយប្រាប់ទៅនាយវិញ
តែជុងហ្គុកមិនព្រមស្ដាប់បែរជាកញ្ឆក់ដៃថេយ៉ុងមកវិញដើម្បីលាបថ្នាំឲ្យ។ កំឡុងពេលដែរលាបឲ្យថេយ៉ុងក៏បានភ្លឹកជាមួយកាយវិការដែរយកចិត្ដទុកដាក់ចំពោះគេក៏ធ្លោយស្នាមញញឹមមកមិនដឹងខ្លួន

«រួចហើយ»ពេលលាបថ្នាំលើដៃទាំងសងខាងឲ្យរាងតូចរួចហើយជុងហ្គុកក៏ងើបមុខមកវិញឃើញថាថេយ៉ុងកំពុងតែភ្លឹកញញឹមមើលមកគេ

«នែ៎ ខ្ញុំលាបឲ្យរួចហើយនៅចង់សម្លឹងមុខខ្ញុំដល់ណា? ឬមកពីខ្ញុំសង្ហារពេកទើបឯងភ្លឹកមើលមុខខ្ញុំហើយញញឹមបែបនេះ?»ជុងហ្គុកនិយាយចម្អន់ឲ្យរាងតូចឡើងថ្ពាល់ក្រហមដូចផ្លែប៉េងប៉ោះហើយ

«គ្មានទេ»ថេយ៉ុងនិយាយបដិសេធញ៉ាប់មាត់ពេលចាប់បាន

«ហឹស»នាយគ្រាន់តែសើចដើម-កបន្តិចរួចក៏ជ្រែងហោប៉ាវដើរទៅវិញបាត់ទៅ ឯរាងតូចឯណេះវិញក៏ប្រញ៉ាប់ទៅក្នុងបន្ទប់ទឹកដើម្បីមើលកញ្ចក់

«ហ៊ើយ...ហេតុអីក៏មុខក្រហមបែបនេះ មិនកើតទេឯងមិនអាចស្រឡាញ់គេបានទេ»ថេយ៉ុងទះមុខខ្លួនឯងតិចៗដើម្បីដាស់ស្មារតីខ្លួនឯងឡើងតែពេលឃើញទង្វើរគេបារម្ភពីខ្លួនម្ដងៗ
បាក់ស្រើបៗ

To be continued🫶🏻🤍

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now