ភាគ៨:មុខក្រហម

Comenzar desde el principio
                                        

«ចុះមិត្ដរបស់ក្វាន់នោះ?»

«មិត្ដៗក៏មិនទំនេរទេ បងជុងទៅជាមួយខ្ញុំទៅណា៎»ក្វាន់នៅតែរំអុកឲ្យគេទៅជាមួយដដែល

«ទៅក៏បាន តែទៅតែមួយភ្លែតទេណា»

«ចាស៎ ឈប់សិនខ្ញុំចង់ឲ្យអ្នកបម្រើបងជុងទៅជួយកាន់របស់ដែរបានទេ?»

«ហើយក្វាន់ចង់ឲ្យអ្នកណាទៅ?»

«អឺ...ខ្ញុំសុំទៅធ្វើការងារតសិនហើយ»ថេយ៉ុងឃើញក្វាន់សម្លឹងមើលតែខ្លួនបែបនេះក៏សម្រេចចិត្ដរកលេសរត់ទៅតែម្ដងតែគាប់ជួនអីត្រូវក្វាន់បង្អាក់ជាមុន

«ឯងឈប់សិន!»ថាហើយថា រកតែគេចមិនទាន់ទេ ថេយ៉ុងត្រូវឈប់ភ្លាមៗដោយសម្លេងស្រែកហៅរបស់ក្វាន់ ធ្វើឲ្យថេយ៉ុងងាកមកញញឹមទាំងមិនសូវសម

«បាទ? ហៅខ្ញុំមែនទេ?»ថេយ៉ុងដឹងថាក្វាន់ហៅខ្លួនប៉ុន្តែគេធ្វើជាសួរសិន

«ឯងហ្នឹងហើយ ថ្ងៃនេះទៅផ្សារជាមួយយើងទៅជួយកាន់របស់»ក្វាន់ប្រាប់ទាំងមុខម៉ូវស្របពេលដែរជុងហ្គុកកំពុងសម្លឹងមើលថេយ៉ុងដោយមិនដាក់ភ្នែក

«ខ្ញុំហ្នឹងហេស៎? ខ្ញុំគឺ...»ថេយ៉ុងចង់ប្រកែកតែធ្វើយ៉ាងមិចគេជាចៅហ្វាយ

«ហាមប្រកែកឆាប់តាមមក តោះបងជុង»បន្ទាប់ពីធ្វើមុខម៉ូវដាក់ថេយ៉ុងហើយបែរជាមកនិយាយផ្អែមដាក់ជុងហ្គុករួចឱបដៃគេចេញទៅក្រៅបាត់

«ហ៊ើយ...ស្អីក៏ស្អីទៅធុញណាស់!!»ថេយ៉ុងពេលនេះចង់តែស្រែកឲ្យបែកផ្ទះទេ ស្អប់ណាស់ជួបណាស់តែម្ដង

[ផ្សារទំនើប]

«បងជុងយើងទៅញ៊ាំអីនៅហាងនោះសិនទៅ»ពេលធ្វើដំណើរមកដល់ផ្សារទំនើបក្វាន់ក៏ចង្អុលទៅហាងនៅមុខនោះប្រាប់ជុងហ្គុក ទើបជុងហ្គុកងាកមើលមុខថេយ៉ុងដែរដើរតាមពីក្រោយនោះបន្តិចទើបសម្រេចចិត្ដចូលទៅ។ភ្ញៀវក៏យកម៉ឺនុយឲ្យពួកគេមើល

<ព្រះហើយ! សុទ្ធតែអក្សរអង់គ្លេស មិនចេះអង់គ្លេសផងធ្វើយ៉ាងមិចទៅ?>ពេលក្វាន់បើកមើលម៉ឺនុយមុខម្ហូបសុទ្ធតែមានអក្សរអង់គ្លេសទាំងអស់ ប៉ះចំនាងដែររៀនអង់គ្លេសមិនពូកែរផងធ្វើយ៉ាងមិចទៅ?

បន្លំខ្លួនជួបស្នេហ៍ពិត✔️Donde viven las historias. Descúbrelo ahora