ភាគ៧:អ្នកប្រុសមកបន្ទប់ខ្ញុំធ្វើអី?

Začít od začátku
                                        

«បាទលោកស្រី»ហ៊ើយ ថេយ៉ុងអើយយ៉ាងណាក៏ចៀសមិនរួចដែរទៅផ្លូវណាក៏ពិបាក
_________
«ងូតទឹករួចបានស្រឡះខ្លួនបន្តិច»ថេយ៉ុងដើរចេញពីបន្ទប់ទឹកមកដោយយកកន្សែងជូតសក់ដែរសើមបន្តិចរួចក៏បើកទ្វាចូលបន្ទប់

«អ្នកប្រុស!?»ថេយ៉ុងចំហមាត់បើកភ្នែកប៉ុនពងមាន់សម្លឹងមើលជុងហ្គុកដែរកំពុងអង្គុយលើពូករបស់ខ្លួនយ៉ាងរំភើយ

«អ្នកប្រុសចូលមកបន្ទប់ខ្ញុំធ្វើអី?»

«ហេតុអីចូលមកមិនបានទាំងនេះជាផ្ទះរបស់ខ្ញុំ?»

«បើចឹងលោកនៅចុះខ្ញុំចេញ»ថេយ៉ុងប្រុងដើរចេញក្រៅវិញតែត្រូវជុងហ្គុកទាញដៃគេឲ្យមកវិញរួចស្ទុះទៅចាក់គន្លិះធ្វើឲ្យថេយ៉ុងភ័យខ្លាំងណាស់

«ចង់ធ្វើអី?»

«ធ្វើអីឯងគិតថាខ្ញុំធ្វើអី?»ចប់ប្រយោគដៃសុទ្ធតែសរសៃក៏រុញកាយតូចច្រឡឹងឲ្យដួលលើពូកដួចគេក៏ឡើងទៅទ្រោបពីលើ

«អ្នកប្រុសចង់ធ្វើអី? ឆាប់លែងខ្ញុំភ្លាមទៅ»ថេយ៉ុងស្រែកឡើងនៅពេលដែរជុងហ្គុកចាប់ដៃទាំងសងខាងគេជាប់មិនឲ្យគេរើបាន

«យប់នេះឯងមិនរួចខ្លួនទេ ហឹសៗ ហាសហា»ជុងហ្គុកគេសើចឡើងកំណាចចេញមកធ្វើឲ្យអ្នកក្រោមទ្រូងភ័យបុកពោះភើតៗ

«អ្ហាយយយ...»

«កើតស្អី??»ជុងហ្គុកស្រែកឡើងពេលចូលមកដល់ក្នុងបន្ទប់ឃើញថេយ៉ុងមមើរស្រែកហើយដួលលើឥតយ៉ាងមួយទំហឹងចំណែកអ្នកដែលដួលឯណោះខំប្រឹងងើបឡើងទាំងត្រដាប់ត្រដួសទាំងយកដៃទប់ចង្កេះ ពេលងើយមើលក៏ឃើញអ្នកដែលឈរចំពោះមុខគឺជាអ្នកដែរគេយល់សប្តិឃើញកាលពីយប់មិញតើ

«អ្ហាយយយយ....»ថេយ៉ុងស្រែកម្ដងទៀតពេលដែរឃើញជុងហ្គុកឈរចំពោះមុខ នាំឲ្យនាយកម្លោះយកដៃខ្ទប់ត្រចៀកទាំងសងខាងព្រោះថ្លង់ខ្លាំងណាស់មិនដឹងជាស្រែករកស្អីទេធ្វើមើលមិនដែលឃើញមនុស្ស

«ស្រែកអីក៏សម្បើមម្លេះហាស៎?!»ពេលរាងតូចឈប់ស្រែកហើយជុងហ្គុកក៏គំហកសួរវិញទាំងម៉ួម៉ៅ

«អ្នកប្រុសមកក្នុងបន្ទប់ខ្ញុំធ្វើអីឬមួយ....??»

«ឈប់ៗ គិតដល់ណាហើយ? មានមើលម៉ោងទេថាម៉ោងប៉ុន្មាននៅចង់ដេកសម្ពឹកដល់ណាទៀត?»ជុងហ្គុកយកដៃចង្អុលទៅនាឡិកាដែរមានតម្លៃរាប់ពាន់លើដៃគេនោះ

«ហាស៎? ហើយចុះលោកស្រីនោះ?»

«ឡើងប្រលានយន្តហោះតាំងពីប្រលឹម»

«អ្ហររ ហើយលោកនៅធ្វើអីទៀតឆាប់ចេញទៅ»ថេយ៉ុងក៏ទៅច្រានរាងកាយមាឌធំនោះឲ្យចេញពីបន្ទប់របស់គេទាំងលំបាកលំបិន

«ស្លៀកពាក់រៀបចំខ្លួនឲ្យហើយទៅ ឯងត្រូវទៅក្រុមហ៊ុនជាមួយខ្ញុំ»

«ហេតុអីក៏ខ្ញុំត្រូវទៅការងារផ្ទះមួយគំនរ»

«ការងារអីខ្លះ? ផ្ទះនេះនៅតែខ្ញុំអ្នកម៉ាក់ទេហើយពេលនេះអ្នកម៉ាក់ទៅបារាំងហើយ មួយគំនរហ្នឹងស្អីខ្លះ?»ការងារផ្ទះមួយគំនរហ្នឹងគេចង់ដឹងណាស់ថាស្អីខ្លះ ផ្ទះនៅតែពីរអ្នកម្ដាយកូននេះមិនដឹងជាធ្វើអីខ្លះផង

«ក៏យកខោអាវទៅបោក ជូតផ្ទះ បោសផ្ទះ រៀបចំបន្ទប់ឲ្យលោកប្រុសធ្វើអាហារពេលព្រឹកអីបែបហ្នឹង»ថេយ៉ុងរៀបរាប់មកមួយខ្សែរក៏សង្ឃឹមថាគេនឹងយល់នឹងប្ដូរអាគំនិតចង់ឲ្យគេនេះទៅក្រុមហ៊ុនជាមួយវិញតែមានឯណា...

«ការងារប៉ុណ្ណឹងឲ្យអ៊ំផៃនិងអេរ៉ាធ្វើតែមួយភ្លែតរួចរាល់ហើយ ចំណែកឯងគ្រាន់តែទៅក្រុមហ៊ុនជាមួយខ្ញុំតែប៉ុណ្ណឹងមិនបាន?»

«ចុះលោកចង់ឲ្យខ្ញុំទៅធ្វើអីនាំតែទើសដៃជើងឲ្យខ្ញុំទៅអង្គុយមើលលោកធ្វើការហ្នឹងហេស៎? ហើយបើខ្ញុំទៅដូចជាស៊ីកម្លាំងពួកគាត់ចឹង»

«អ្នកណាថាឲ្យឯងទៅអង្គុយមើលខ្ញុំធ្វើការ?»

To be continued 🫶🏻✨

បន្លំខ្លួនជួបស្នេហ៍ពិត✔️Kde žijí příběhy. Začni objevovat