«វីធំហើយនៅញ៊ាំដូចកូនក្មេងដដែល»ស៊ុងមីនឃើញថេយ៍ញ៊ាំប្រឡាក់ពេញមាត់បែបនេះគេពោលឡើងទាំងអស់សំណើចក្រវីក្បាលតិចៗរួចក៏ឈោងយកក្រដាសមកជូតមាត់ឲ្យថេយ៉ុង ដោយមិនដឹងថាមានក្រសែរភ្នែកមួយគូរសម្លឹងមើលមកពួកគេទាំងពីរដោយឃ្នើសចិត្ដគ្មានអ្នកណាក្រៅពីជុងហ្គុកនោះទេ ដោយសារចង់ដឹងពួកគេមកធ្វើអីទើបតាមមកដល់ទីនេះ ពេលឃើញបែបនេះជុងហ្គុកក៏ដើរចេញបើកឡានទៅវិញបាត់
[ល្ងាចថ្ងៃដដែល]
ពេលចេញពីភោជនីយដ្ឋានមកថេយ៉ុងបានឲ្យស៊ុងមីនឈប់នៅមុខច្រកផ្ទះដដែលព្រោះតែឈប់នៅហ្នឹងមុខផ្ទះខ្លាចគេឃើញប្រាកដជាមានរឿងជាក់ជាមិនខាន ឯស៊ុងមីនក៏មិនដាច់ចិត្ដទាល់តែសោះ។
«ថេយ៉ុងហើយឯងទើបនឹងមកពីណាដល់ល្ងាចម្លេះ»អ្នកស្រីចនសួរថេយ៉ុងដែរចូលមកព្រមទាំងអ្នកគ្រប់គ្នាកំពុងសម្លឹងមើលមកព្រាតមានទាំងជុងហ្គុកទៀតផង មកលឿនជាងគេទៅទៀត
«គឺ ចៃដន្យជួបមិត្ដទើបគេបបួលទៅញ៊ាំបាយនិយាយគ្នាខ្លះៗព្រោះខានជួបគ្នាយូរហើយ»ថេយ៉ុងនិយាយទាំងខ្លាចៗចិត្ដព្រោះខ្លាចត្រូវមាត់អ្នកស្រីចន
«អឹម មិនអីទេ ហើយយើងហៅគ្រប់គ្នាមកនេះគ្រាន់តែចង់ប្រាប់ថាស្អែកនេះយើងត្រូវទៅបារាំងហើយជួនជាលោកបងគាត់កំពុងតែស្ទះការងារទើបខ្ញុំចង់ទៅមើល ជុងហ្គុកនៅទីនេះបើមានការអ្វីប្រាប់គេទៅព្រោះកំឡុងពេលទៅទាល់តែ2ខែឯណោះហើយនៅក្នុងផ្ទះនេះជុងហ្គុកជាអ្នកមើលការខុសត្រូវ»គ្រាន់តែលឺអ្នកស្រីមិននៅថេយ៉ុងស្លេកមុខស្លេកមាត់អស់តើត្រូវប្រឈមហ្នឹងអ្វីខ្លះទៅបើអ្នកស្រីមិននៅនោះ?
«ខ្ញុំទៅដែរបានទេអ្នកស្រី ទៅជួយការងារផ្ទះបាយនៅទីនោះមិនឲ្យអ្នកស្រីពិបាកទេ»ថេយ៉ុងស្នើរសំណើរនេះទៅអ្នកស្រីចននាំឲ្យពួកអ្នកបម្រើព្រមទាំងជុងហ្គុកសម្លឹងមើលមកថេយ៉ុងគ្រប់ៗគ្នា
«មិនបានទេទីនោះយើងបានជួលអ្នកបម្រើរួចហើយ ហើយឯងនៅទីនេះហើយស្រួលឲ្យជុងហ្គុកគេប្រើព្រោះមើលទៅគេពេញចិត្ដឯងណាស់»
«ពិតមែនហើយអ្នកម៉ាក់ខ្ញុំពេញចិត្ដនឹងអ្នកបម្រើម្នាក់នេះខ្លាំងណាស់»ជុងហ្គុកនិយាយទាំងមុខមាំមិនប្ដូរនិយាយទាំងខាំថ្គាមសម្លឹងមើលថេយ៉ុងដូចចង់ស៊ីសាច់គ្នាទាំងរស់ចឹង
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ៧:អ្នកប្រុសមកបន្ទប់ខ្ញុំធ្វើអី?
Start from the beginning
