ពីតៗ
ដើរចេញបានពីក្រុមហ៊ុនបានបន្តិចសម្លេងស៊ីផ្លេឡានរបស់នរណាម្នាក់បានបន្លឺឡើងនៅក្បែរថេយ៉ុង ទើបនាំឲ្យផ្ទៃមុខដ៏សែនស្អាតដីចមនុស្សស្រីនោះបែរមកមើលឡាននោះយ៉ាងលឿនទើបដឹងថាជានរណា បិះជេរហើយតើបើមនុស្សកំពុងតែដើរសុខៗមកស៊ីផ្លេបែបនេះ
«វី! យើងនឹកឯងណាស់»ស៊ុងមីនចុះពីឡានមកឱប
ថេយ៉ុងយកតែម្ដងរកតែធ្វើខ្លួនមិនត្រូវ ឯអ្នកដែរត្រូវគេឱបសឹងតែផុតដង្ហើមទៅហើយព្រោះស៊ុងមីនរិតខ្លាំងពេក
«ស៊ុងមីនបា...បានហើយយើងថប់ដង្ហើម»ពេលស៊ុងមីនលែងពីការឱបថេយ៉ុងក៏ដកដង្ហើមមួយៗសម្រួលអារម្មណ៍វិញ
«ហើយស៊ុងមីនមកទីនេះបានយ៉ាងមិច?»
«ខ្ញុំមានការនៅទីនេះឃើញថេយ៍ដើរចេញពីក្រុមហ៊ុននេះក៏បើកឡានតាមតែម្ដងទៅហើយថេយ៍មកធ្វើអីនៅក្រុមហ៊ុននេះ?»
«អររ...គឺយកអាហារមកឲ្យចៅហ្វាយ»
«ថេយ៍មើលទៅដូចស្គមជាងមុនណាស់ ហើយនេះបានញ៊ាំបាយអីហើយឬនៅ?»ស៊ុងមីនបង្វិលខ្លួនថេយ៉ុងមើលចុះឡើងៗឃើញថាដូចស្គមជាងមុន ទើបសួរដោយការបារម្ភចំពោះថេយ៍
«នៅទេ ឃ្លានខ្លាំងណាស់យើងទៅញ៊ាំអីសិនទៅ»
«អូខេវីឡើងឡានទៅ»ថេយ៉ុងក៏ឡើងឡានតែមុននឹងឡើងឡានក៏ងាកឆ្វេងស្ដាំដែរខ្លាចមានមនុស្សឃើញ ទើបប្រាកដថាគ្មានអ្នកឃើញថេយ៉ុងក៏ឡើងឡានទៅជាមួយស៊ុងមីនដោយមិនបានក្រលេកទៅមើលលើមិនចាប់អារម្មណ៍ជុងហ្គុកដែលកំពុងមើលមកពីខាងលើដោយក្ដីសង្ស័យនិងខឹងដំណាលគ្នា
[ភោជនីយ៍ដ្ឋាន]
«អូហូយ ថេយ៍នេះអត់ឃ្លានមកពីណាមកបានជាញ៉ាត់ឡើងពេញមាត់បែបនេះ»ស៊ុងមីនអង្គុយមើលថេយ៉ុងញ៊ាំឡើងប៉ោងមាត់ហើយ
«គឺយើងខានញ៊ាំរបស់បែបនេះយូរហើយ អរគុណដែរបានជូនមក»
«គ្រាន់តែបានឃើញមុខវីយើងអស់ចិត្ដហើយ»ស៊ុងមីននៅច្រត់ដៃមើលមុខថេយ៉ុងញ៊ាំទាំងញញឹម ព្រោះប៉ុន្មានថ្ងៃនេះនឹកថេយ៍សឹងស្លាប់ទៅហើយ ពេលបានមកឃើញចៃដន្យបែបនេះសប្បាយចិត្ដខ្លាំងណាស់
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ៧:អ្នកប្រុសមកបន្ទប់ខ្ញុំធ្វើអី?
Start from the beginning
