ភាគ២:អ្នកបម្រើថ្មី

Start from the beginning
                                        

«មិនបង្ករបញ្ហាទេធានា100%អ្នកស្រីគីម»

«បើកូនទៅម៉ាក់ប៉ានឹងនឹកកូនស្លាប់ហើយ»លោកគីម

«បើប៉ាម៉ាក់នឹកចាំពេលណាទំនេរកូននឹងខលទៅឲ្យបាត់នឹកណា៎ កូនស្រឡាញ់អ្នកទាំងពីរ»ចប់ប្រយោគថេយ៉ុងក៏ស៊ុលខ្លួនទៅឱបប៉ាម៉ាក់របស់គេយ៉ាងណែន បែបនេះកក់ក្ដៅខ្លាំងណាស់

រំលងទៅថ្ងៃស្អែកជាថ្ងៃដែរថេយ៉ុងត្រូវទៅធ្វើការនៅផ្ទះអ្នកស្រីចននៅឯSeoulហើយគេតែងខ្លួនបែបសាមញ្ញបំផុតនឹងមានយួររបស់សំពីងសំពោងពេញនឹង ដោយឲ្យស៊ុងមីនជូនមកឈប់នៅរៀងឆ្ងាយពីផ្ទះអ្នកស្រីចនបន្តិច

«វីកុំភ្លេចខលមករកយើងផងណាយើងនឹកណា៎»ពេលថេយ៉ុងចុះមកស៊ុងមីនក៏យកដៃទៅចាប់ដៃថេយ៉ុងដាក់លើថ្ពាល់ខ្លួននិយាយដោយទឹកមុខកំសត់

«អឹមៗ តែឯងប្រញ៉ាប់ទៅវិញទៅប្រយ័ត្នមានអ្នកមកឃើញ»ថេយ៉ុងដកដៃចេញពីស៊ុងមីនវិញរួចមើលឆ្វេងស្ដាំងក្រែងលោមានអ្នកមកឃើញអីចប់ត្រឹមពេលនេះហើយ

«អឹម បងទៅហើយណា៎ ជុប៎»ពេលមុននឹងទៅគេក៏មិនភ្លេចធ្វើfly kiss ដាក់ថេយ៉ុងដែរ។រួចថេយ៉ុងក៏ប្រញ៉ាប់ដើរទៅផ្ទះអ្នកស្រីចនទាំងក្នុងដៃមានកាន់អាស័យដ្ឋានមកជាមួយដែរ

«អូហូយ ផ្ទះធំខ្លាំងណាស់រកស៊ីអីទៅ?»ថេយ៉ុងលាន់មាត់ឡើងក្រោយពីបានឃើញផ្ទះអ្នកស្រីចនហើយវាពិតជាធំជាងផ្ទះគេដល់ទៅ2ដងឯណោះ

«ហើយឯងមករកអី?»អ៊ំផៃដែលជាអ្នកមើលការខុសត្រូវនៅទីនេះបើកទ្វារតូចសួរថេយ៉ុងព្រោះឃើញអើតលើមមួយថ្ងៃហើយ

«អររ គឺខ្ញុំដែរអ្នកបម្រើថ្មីដែរដាក់ពាក្យមកធ្វើការនៅទីនេះម្សិលមិញនេះឯង»

«ហើយឈ្មោះអី?»

«ថេយ៉ុង ហៅខ្ញុំថាថេយ៍បានហើយ»

«បើចឹងក៏ប្រញ៉ាប់ចូលមកនៅឈរអីទីនេះក្ដៅសឹងស្លាប់ហើយព្រះអើយ!!»

«aww??»

«ហើយមិចក៏មិនប្រញ៉ាប់ដើរមកចង់ឈរដល់ពេលណា»ឃើញថេយ៉ុងឈរធ្វើមុខឆ្ងល់មិនព្រមដើរតាមគាត់ទេទើបត្រូវតឿនម្ដងទៀតដោយជ្រួញចិញ្ចើម

«បាទៗ»ថេយ៉ុងក៏ដើរទៅតាមគាត់

«ជម្រាបសួរអ្នកស្រីខ្ញុំឈ្មោះថេយ៉ុងជាអ្នកបម្រើថ្មីហៅខ្ញុំថាថេយ៍បាន»ពេលមកដល់ថេយ៉ុងក៏អង្គុយលើឥដ្ឋលើកដៃសំពះជម្រាបសួរទៅគាត់ដោយក្នុងចិត្ដភ័យបុកពោះភឹបៗព្រោះទឹកមុខគាត់ស្មើរធេងតែម្ដង

«ធ្លាប់ធ្វើជាអ្នកបម្រើពីមុនឬអត់?»

«បាទធ្លាប់(ហ៊ើយ ធ្លាប់យ៉ាងមិចតែបេះបន្លែមិនចេះផង)»

«ធ្លាប់ធ្វើជាអ្នកបម្រើពីមុនប៉ុន្មានឆ្នាំហើយ»

«4ឆ្នាំ»ថេយ៉ុងនិយាយដោយលើកម្រាម4បង្ហាញគាត់ទាំងស្នាមញញឹមតែក្នុងចិត្ដវិញមិនដឹងយ៉ាងមិចយ៉ាងម៉ាទេ

«ល្អគ្រាន់បើហើយចេះធ្វើអីខ្លះ?»

«ចេះដាំបាយ ធ្វើម្ហូប លាងចាន បោកខោអាវ ជូតផ្ទះ បោសផ្ទះ មើលថែរសត្វ ចិញ្ចឹមក្មេង មើលថែរមនុស្សចាស់-»

«បានហើយៗ អាចចូលធ្វើការបាន»អ្នកស្រីចនធ្វើដៃជាសញ្ញាថាឲ្យឈប់ទើបថេយ៉ុងព្រមឈប់និយាយ រួចគាត់ក៏ឲ្យចូលធ្វើការតែម្ដង

«អរគុណអ្នកស្រីណាស់»ថេយ៉ុងសំពះអរគុណម្ដងទៀតទាំងសប្បាយចិត្ដបូកលំនឹងការភ័យព្រោះអ្វីដែរយាយមិញនេះគ្មានចេះសូម្បីតែមួយចេះតែនិយាយឲ្យតែបានៗ មកធ្វើអ្នកបម្រើគេបើមិននិយាយចឹងទេគេដេញចោលប្រាកដណាស់ ចឹងហើយបើមិនចេះចាំគិតទៀត

«អ្នកណានឹងម៉ាក់?»ជុងហ្គុកដើរមកសួរដោយដៃមានកាន់កាហ្វេសួររួចគេក៏ផឹកបន្តិចរួចដាក់គូទអង្គុយលើសាឡុង

«គឺអ្នកបម្រើថ្មី»

«លោក?»

«ព្រូស*ឯង?»

To be continued 🫶🏻✨

បន្លំខ្លួនជួបស្នេហ៍ពិត✔️Where stories live. Discover now