«ថាមិច?! នេះទៅដល់ទៅ3ខែ?»ឮហើយក៏រៀងខឹងបន្តិចដែរក្រែងប្រាប់ថាពេលកូនមកពីបរទេសនឹងមកតាមការណាត់ហើយនេះស្អីទេប្រុងទៅវិញទៀតហើយហេ៎?
"អ្នកបងចិត្ដត្រជាក់ៗសិនទៅ គឺចេះទេកូនវិគឺជាប់រវល់មកមិនបានពិតមែន ប្អូនសន្យាណាថាលើកនេះពេលកូនវីមកពីបរទេសពេលណាភ្លាមខ្ញុំនឹងនាំកូនទៅជម្រាបសួរអ្នកបងដល់ផ្ទះតែម្ដង"អ្នកស្រីគីមព្យាយាមអធិប្បាយមួយៗប្រាប់អ្នកស្រីចនដើម្បីឲ្យគាត់បានគ្រាន់ខ្លះ
«តែលើកនេះតែម្ដងទេណា៎»
"ចាស៎ពិតមែនហើយប្អូនសន្យា"
«ក៏បាន អ៊ីចឹងប៉ុណ្ណឹងចុះ»
"ចាស៎អ្នកបងជម្រាបលា" ទឺតៗ
គ្រាន់តែដាក់ទូរស័ព្ទចុះភ្លាមអ្នកស្រីគីមក៏ដកដង្ហើមធំធូរទ្រូង
ខ្សោកព្រោះមិញនេះភ័យខ្លាំងណាស់
«ហឹសៗ...ហាហា...យ៉ាងមិចហើយកូនប្រសារម៉ាក់ពេលនេះ?»ដាក់ទូរស័ព្ទចុះភ្លាមក៏ត្រូវកូនជើងល្អសើចចម្អក ហ៊ើយមើលទៅគេនឹងមិនបានជួបវីស្អីគេនោះប្រាកដហើយ
«កុំទាន់អាលអរ រង់ចាំកន្លងផុត3ខែសិនទៅ»
«ខ្ញុំថាទម្រាំតែដល់ពេលនោះគេភ្លេចបាត់ហើយទេដឹង ដេលទៅត្រៀមឡានមកយើងទៅក្រុមហ៊ុន បាយៗណា៎អ្នកម៉ាក់ជាទីស្រឡាញ់»នាយយកអាវធំពាក់លើខ្លួនរួចឆ្លៀតញញឹមខិលឌឺទៅម៉ាក់របស់គេទៀត
[ថ្ងៃស្អែក កោះjeju]
«យើងបានទៅដាក់ពាក្យធ្វើការផ្ទះអ្នកស្រីចនរួចហើយ សំណាងណាស់ពេលនេះផ្ទះគាត់ក៏កំពុងតែរើសអ្នកបម្រើល្មមណាឯង ហើយយើងបានជាប់ហើយ»
«អើ ហើយអ្នកណាជូនឯងទៅ?»មីនលីន
«គឺ កាងស៊ូមិត្ដសម្លាញ់របស់យើងនោះអី មែនទេកាងស៊ូ»ថេយ៉ុងងាកមកញញឹមដាក់កាងស៊ូដែរកំពុងតែធ្វើមុខភិតភ័យព្រោះទទួលបានការសម្លក់ពីស៊ុងមីននោះឯង
«ហ៊ើយ អាកាងស៊ូ! នេះនែ៎ក!»ស៊ុងមីនគ្រាន់តែបានឮថាកាងស៊ូជាអ្នកជូនទៅមិនចាំយូរទេក៏ដេញធាក់តែម្ដង មនុស្សកំពុងមិនសប្បាយចិត្ដនឹងថេយ៍ទៅធ្វើជាអ្នកបម្រើគេផង នេះបើកាងស៊ូមិនព្រមជូនទៅថេយ៍នឹងមិនបានសម្រេចទេ
YOU ARE READING
បន្លំខ្លួនជួបស្នេហ៍ពិត✔️
Romanceបន្លំខ្លួនធ្វើជាអ្នកបម្រើព្រោះតែចង់ដឹងថាអនាគតស្វាមីខ្លួនជាមនុស្សល្អឬមនុស្សអាក្រក់ព្រោះមិនធ្លាប់ស្គាល់គ្នាពីមុនមកតែយូរៗទៅក៏ស្រឡាញ់គេដោយមិនដឹងខ្លួនព្រោះទង្វើល្អរបស់គេ រហូតដល់ពេលដែរគេដឹងការពិតហើយម្ដាយក៏នៅបង្ខំឲ្យរៀបកាដដែលតើជីវិតក្រោយអាពាហ៍ពិពាហ៍នេះទៅជា...
ភាគ២:អ្នកបម្រើថ្មី
Start from the beginning
