វគ្គ2-ភាគ6

Start from the beginning
                                    

              "អាម្នាក់ដែលនាងបញ្ជូនឲ្យស៊ើបពីខ្ញុំ ឥលូវវាងាប់បាត់ហើយ ផ្ញើទៅប្រាប់អ៊ីថាន់មិត្តសម្លាញ់របស់នាងផង" នាយមិនបានល្ងង់ ដៃគូសត្រូវមានកន្លៀតណានាយដឹងទាំងអស់មិនលើកលែងសូម្បីតែអ៊ីថាន់ដែលតែងតែធ្វើល្អជាមួយនឹងថេហ្យុងរហូតមក ហើយម្នាក់ដែលជុងហ្គុកសំដៅដល់ ជាកម្មករធ្វើនៅចំការខ្លួន អាចថាជារនុកក្នុង ជាជនបង្កប់របស់សត្រូវ នៅថ្ងៃដែលនាយដេកឯមន្ទីពេទ្យ បុរសម្នាក់នោះក៏នៅក្នុងចំណោមគ្រួសាររបស់នាយដែរ បែបនេះឯងទើបមានតែសម្ដែងមិនចាំប្រពន្ធកូន ហើយដំណឹងមួយនេះនឹងលិចឮដល់គ្នីគ្នារបស់អ៊ីថាន់ បានជានៅវេលាតែមួយសុងហេបង្ហាញខ្លួនឡើងមក ព្រោះយល់ថាជុងហ្គុកមិនចាំអ្វី។
----------

        ព្រឹកឡើងមិនទាន់ ឮដំណឹងមកថាប្រពន្ធរត់ទៅផ្ទះម៉ាក់ក្មេកបាត់ ទុកតែកូនឲ្យចាំប្រាប់ ដឹងដូច្នោះជុងហ្គុករៀបចំខ្លួនបបួលកូនទៅផ្ទះនោះភ្លាម។

           បើទោះបីជារឿងគ្រប់យ៉ាងត្រូវបានហ្វាំងបកស្រាយប្រាប់ជំនួសអ្នកជាចៅហ្វាយក៏ដោយ ថេហ៍នៅតែមានចិត្តខឹងដដែល ខឹងដែលសម្ដែងសមពេក ហោចណាស់លួចបង្ហាញឲ្យគេដឹងខ្លះមកថាគ្រាន់តែធ្វើពុត ប៉ុន្តែដូចមែនទែន ដូចទើបតែដឹងខ្លួនខុសហើយបង្កើតរឿងដើម្បីតែចង់ឲ្យគេលើកលែងទោស។

              "យ៉ាងណាកូនក៏បានដឹងរឿងអស់ហើយ ទៅនៅមួយប្ដីវិញទៅ" លោកស្រីគីមជួយលួងកូនប្រុសបន្ទាប់ពីជុងហ្គុកលន់តួអស់ជាច្រើនម៉ោង ថេហ៍នៅតែធ្វើចិត្តរឹងទទឹងអញ្ចឹងឯង។

              "ម៉ាក់ឲ្យខ្ញុំទៅនៅជាមួយមនុស្សកុហកបែបហ្នឹងអ្ហេស៎ គិតថានៅចុះសម្រុងគ្នាដែរ បើចេះកុហកគ្នាបានដូចម្លឹងៗ សង្ស័យតែនេះជាលេសដោះសារផងមិនដឹង មិនខ្វះទេគំនិតយកទៅសងសឹកគេ តែគំនិតនេះដូចសងសឹកទាំងប្រពន្ធខ្លួនឯងទៀត" រាល់ពេលវ័យចំណាស់ចេះលូកមាត់ ក៏តែងតែទទួលបានវិញដោយពាក្យហូហែរពីថេហ្យុង មុននេះលោកគីម គាត់ស្ងាត់ព្រោះកូនត្បកមកវិញ ឥលូវលោកស្រីគីមទទួលបានមិនខុសពីប្ដីទេ។

             "តែកូនប្រសារម៉ាក់ក៏កែប្រែ និងសុំទោសកូនហើយតើ" អ្នកជាម្ដាយខំណាស់ខ្លាចកូនៗមានរឿងកាន់តែធំ ឯនាយក្រាស់ដែលនៅក្បែរនេះ រំពឹងឲ្យតែថេហ៍ចិត្តទន់ អាល្អិតវិញអង្គុយលើភ្លៅអ្នកជាប៉ាដោយមិនមាត់ក ព្រោះលួចឪខឹងខ្លះដែរ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now