វគ្គ2-ភាគ5

Start from the beginning
                                    

               "បងមិនជឿថាអូនហ៊ានធ្វើវាទេ" ស្របនឹងសម្ដី ជំហានជើងវែងក៏បោះទៅជិតដូចការគិតរបស់ថេហ៍មែន នាយមិនខ្លាចត្រឹមថូផ្កាពិននឹង ទោះត្រូវវាយនឹងដៃថេហ៍ក៏សមចិត្ត របៀបថាចង់ខ្ចីដៃប្រពន្ធដាក់ទណ្ឌកម្មខ្លួនឯងជំនួស។

             "ឈប់ភ្លាម ខ្ញុំប្រាប់កុំឲ្យមកជិត" ដៃដែលកាន់ថូផ្កាប្រែជាញ័រ ហើយក៏ខំប្រឹងធ្វើចិត្តឲ្យសឿងបើហ៊ានតែចូលមក ច្បាស់ជាត្រូវវាយពិតមែន។

             "ដាក់មកបើអូនខឹង វាយក្បាលបងទៅថេហ៍បើវាយហើយអាចជួយស្រាយនូវកំហឹងរបស់អូន" នាយនៅតែអះអាងដដែល ត្រឹមថូផ្កាពិននឹងមិនធ្វើឲ្យរោមជើងនាយស្កៀបទេ បើមិនចឹងមិនមែននាយដើរទៅរកគេមិនឈប់ ទាំងថេហ៍គំរាមឡើងញ័រមាត់តតាត់។

           *ប្រាវ!!!

           ថូផ្កាត្រូវបែកខ្ចាយពេលដែលចប់សម្ដីជុងហ្គុក វាបែកនៅផ្នែកម្ខាងទៀត សម្លេងលាន់ឮមិនសូវខ្លាំងព្រោះចាញ់សម្លេងភ្លៀង អ្នកដែលមិនខ្លាចមុននេះ រៀងខកបំណងបន្តិច ព្រោះថេហ៍ពិតជាមិនហ៊ានលើកដៃធ្វើបែបនេះមែន យ៉ាងម៉េចខ្លាចប្រុសអាក្រក់ម្នាក់នេះឈឺអ្ហេស?

          "អូននៅតែមិនហ៊ាន ខាចបងឈឺឬ?"

          "ខ្លាចចូលគុក" បើសិនជាវាយបំបែកក្បាលគេ ទាំងនេះជាលើកទីបីហើយដែលថេហ៍សាងភាពគ្រោះថ្នាក់ឲ្យជុងហ្គុក។

              យល់ថាដេញគេមិនចេញ ដូច្នេះមានតែចេញទៅខ្លួនឯង ម្ចាស់កាយតូចបម្រុងនឹងដើរចៀសទៅផ្លូវម្ខាងដែលអាចមានចន្លោះគេចខ្លួនបាន តែចៀសមិនផុតពីដៃក្រាស់ដែលរហ័សចាប់ទាញដៃ ស្រវាឱបចង្កេះតូចដែលងាយស្រួលចាប់ជាប់ត្រឹមមួយប៉ប្រិចភ្នែក។

            "លែង!" ពេលខ្លួនត្រូវគេឱបជាប់ ថេហ៍រើភ្លាមមិនចង់ប៉ះនឹងស្បែកបុរសម្នាក់នេះទេ ពេលប៉ះហើយក៏ឃើញមុខសុងហេផុសថ្គោលឡើងមក រិតតែក្ដៅពេញក្រអប់ទ្រូង។

            "កុំធ្វើបែបនេះដាក់បងបានទេ សុំដូចពីមុនមក ប្ដីមកពីធ្វើការយកឧស្សាហ៍ជាមួយ ថើបផ្ដល់កម្លាំងឲ្យ ធ្វើអញ្ចឹងមក" សម្លេងស្លូតបូតរបស់អ្នកជាប្ដីមិនបាននាំឲ្យភ្លើងកំហឹងថេហ៍រលត់ឡើយ មានតែផ្ទុះឡើងទ្វេដង ខឹងដែលហ៊ានមកឱបរិតទាំងដែលខ្លួនឯងសាងកំហុសដ៏ធំសឹងតែមិនអាចអត់អោនឲ្យបាន។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now