"សប្បាយជាមួយសង្សារចាស់ឆ្អែតហើយ?" វាជាសំណួរទាំងគិតចេញចម្លើយរួចហើយ បើនាយមិនសប្បាយឆ្អែតមិនមែនមកផ្ទះវិញទេ នៅជាមួយប្រពន្ធកូនអាចនឹងស្មុគស្មាញ ព្រោះឥលូវនាយមិនស្គាល់ខ្លួនផង។
"ស្ដាប់បងសិ-" ជាមួយសម្ដីលាយនិងទឹកមុខស្រោបដោយការចង់បង្ហាញអ្វីមួយជាខ្លាំង មើលទៅគេហាក់បីជាចង់និយាយឲ្យអស់នូវសេចក្ដីអីមួយហើយ តែអ្នកដែលអង្គុយបែខ្នងដាក់ចេះតែកាត់សម្ដីមិនឈប់
"ពួកយើងលែងលះគ្នាទៅ" ម្ដងនេះទោះបីចង់បង្ហើបរឿងសំខាន់ក៏ពុំអាចធ្វើបាន ជុងហ្គុកស្រឡាំងកាំងនឹងពាក្យលែងលះមួយនេះណាស់ ទើបនាំរាងកាយក្រាស់រហ័សចូលក្បែរប្រពន្ធ រៀបនឹងចាប់ដៃតែមិនសមបំណងព្រោះថេហ្យុងក្រោកឈរគេចចេញទៅឆ្ងាយមិនចង់នៅក្បែរ។
"សង្ឃឹមថានេះជាអ្វីដែលលោកចង់បាន" ពាក្យផ្អែមល្ហែមទាំងប៉ុន្មាន វាលែងមាននៅក្នុងក្រអូមមាត់ដ៏ស្រស់ស្អាតរបស់ថេហ្យុង ពេលនេះការសន្ទនាវាបីដូចជាអ្នកដទៃសុទ្ធសាត។
"បងដឹងថាអូននឹងខឹង--"
"លោកចង់ចេញពីបន្ទប់នេះឬចាំឲ្យខ្ញុំជាអ្នកចេញ?"
"ទុកឱកាសឲ្យបងនិយាយសិនបានទេ" ហេតុអ្វីចូលចិត្តតែបង្អាក់ ដឹងទេនាយចង់បកស្រាយខ្លាំងណាស់ ជុងហ្គុកក្រោកឈរបន្តទៅជិតថេហ៍តែគេនៅគេចដដែល។
"ខ្ញុំមិនចង់ស្ដាប់ មិនចង់ឮសម្លេងរបស់លោកទេ" ចង់មកនិយាយស្អី? មិនយល់ថាក្នុងខ្លួនកំពុងគិតអី បង្កើតរឿងធំថ្នាក់នេះហើយនៅហ៊ានចូលមកក្បែរដោយមិនខ្មាស់អៀនទៀត។
"បងយល់ អូនសមនឹងខឹងព្រោះកំហុសរបស់បងវាធំធែងណាស់ តែសុំឱកាសបន្តិចបានទេ បងចង់បកស្រាយ"
"បកស្រាយយ៉ាងម៉េច ចង់ប្រាប់ថាគ្រាន់តែទៅដេកជាមួយសង្សារចាស់ ហើយមករកប្រពន្ធនៅយប់ស្មើនឹងវិញចឹងអ្ហេស? គិតថាខ្ញុំចិត្តព្រះឬ?"
"បងសុំទោស ពេលនោះអូនច្បាស់ជាឈឺចាប់ហើយ" ពេលថេហ៍តម្លើងសម្លេងដាក់ ជុងហ្គុកក៏ថ្នមសម្លេងជាងមុនហើយបង្ហាញកែវភ្នែកស្រទន់ដាក់បែបជាការដឹងខុស។
"ឈឺហើយយ៉ាងវិញ សមចិត្តសង្សារលោកហើយតើ ទៅ-ទៅសប្បាយបន្តទៅខ្ញុំចង់នៅម្នាក់ឯង ស្អែកចាំមកផ្ទះដើម្បីស៊ីញ៉េលែងលះក៏មិនទាន់ហួសពេលដែរ"
"កុំនិយាយពាក្យនេះឲ្យបងឮបានទេ?"
"ឮហើយក៏គ្មានបញ្ហា លោកទៅឈឺក្បាលធ្វើអីដឹងតែលែងហើយចប់ទៅ" ខាងក្រៅខំសម្ដែងធ្វើធម្មតា ប៉ុន្តែអ្នកដែលស្រែកក្ដែងៗបបួលគេឲ្យលែងលះ ទាំងដែលខាងក្នុងរបស់ខ្លួនឯង វាឈឺដូចគេវាយបីបួនដំបងព្រមគ្នា។
"អូនខឹងព្រោះឃើញបងទៅស្និទស្នាលនឹងនាង តែស្ដាប់បងសិន រឿងនឹង---"
"ថ្លង់ណាស់"
"បងមិនបានបាត់ការចងចាំទេ"
TO BE CONTINUED.....
វគ្គ2-ភាគ4
Start from the beginning
