"អ្ហឹកអ្ហឺៗ" ដល់ដំណាក់កាលនេះ គេមានតែស្រែកយំឲ្យអស់ចិត្ត បញ្ចេញវាកុំទុក ទោះត្រូវបញ្ចេញឲ្យគ្រប់គ្នាបានឃើញ គេពិតជាមិនអាចទ្រាំបៀមទុកក្នុងខ្លួនបានទេ វាឈឺហួសកម្រិតលើសពីអាចទ្រាំ។
លុះស្ងប់ភ្លៀងហើយ ថេហ៍ត្រឡប់មកដល់ផ្ទះវិញជាមួយនឹងខ្លួនទទឹកជោក គេដើរលោបៗចូលតាមទ្វាខាងក្រោយ ព្រោះមិនចង់ឲ្យសៃបានឃើញ ខ្លាចថាត្រូវជំរិតសួរ។ ពេលរៀបចំខ្លួនបានស្អាតមកវិញ បំណងចង់ចូលដេកឲ្យលក់ និងឈប់កង្វល់ជាមួយរឿងអស់ទាំងនោះ ប៉ុន្តែពេលដែលបិទភ្នែកទៅ គេនៅតែដដែល សម្លេងទឹកភ្លៀងស្រក់មិនឈប់ រំខានឲ្យចិត្តរងាទៅតាមប្រាណជានិច្ច។
"ខ្ញុំសម្រេចចិត្តហើយ" ដោយដេកមិនលក់ គេចេះតែគិតរហូត គិតដល់ថ្នាក់លិចចេញនូវគំនិតមួយឡើងមក ទើបថេហ៍ក្រោកអង្គុយមើលទៅកាន់បង្អួចកញ្ចក់ឃើញពីទឹកភ្លៀងបានច្បាស់ ដៃស្រឡូនលើកអង្អែលពោះថ្នមៗហើយបន្លឺទៀតថា៖
"ទោះកូនគ្មានប៉ាក៏ដោយ កូនក៏អាចរស់នៅក្នុងពិភពលោកមួយដ៏ល្អប្រសើរបានដែរ"
"ពួកយើងមានគ្នាបីនាក់ដែរតើ មានបងតុងចាំជួយមើលកូនឯងហើយ"
ពេលនិយាយចប់ ថេហ៍ព្យាយាមស្ងប់អារម្មណ៍ បានមួយសន្ទុះមក រៀបនឹងទម្លាក់កាយដេកម្ដងទៀត តែសារនេះមិនព្រមដេកមិនមែនដោយសារគិត តែដោយសារសម្លេងឡានខាងក្រៅដែលឮមកពីខាងក្រៅកំពុងធ្វើដំណើរចូលមកខាងក្នុង ថេហ្យុងងើបដើរទៅកាន់បង្អួច មើលឃើញ ដឹងថាជាឡានអ្នកណាហើយ មិនគិតថានឹងចូលដេកវិញទេ ព្រោះមានរឿងចង់សម្រេចនៅយប់នេះតែម្ដង សម្រេចឲ្យលឿនសមនឹងបំណងគេផង។
ជុងហ្គុកចុះចេញពីឡាន រហ័សចូលមកក្នុងផ្ទះ មើលតាមកាយវិការ ពិតជាប្រញាប់ណាស់ ប្រញាប់មកឲ្យទាន់ប្រពន្ធ ប្រហែលខ្លាចមិនបានចូលក្នុងបន្ទប់ តែជាសំណាង ទ្វាបន្ទប់មិនបានចាក់គន្លឹះ នាយចូលទៅចិត្តរំភើបក្រៃលែង ពាក្យដែលចង់បរិយាយក៏ប្រញាប់ស្រដីដើម្បីស្រាយនូវការយល់ឃើញរបស់ប្រពន្ធ។
"ថេហ៍--" ចូលមកភ្លាម បំណងចង់បកស្រាយភ្លាម ប៉ុន្តែការកាត់ផ្ដាច់របស់ថេហ្យុងរហ័សបន្លឺឡើងមុន៖
វគ្គ2-ភាគ4
Start from the beginning
