"ថេហ៍មកនេស៎"

         "មានការអី-" សួរមិនទាន់ចប់ផង ជុងហ្គុកចាប់គេថើបថ្ពាល់សងខាង នៅថើបសក់ កញ្ចឹងក ស្មា និងជាច្រើនកន្លែងទៀត នាយថើបចង់ដឹងថាក្លិនមួយនោះមានចេញមកពីខ្លួនប្រពន្ធគេឬអត់ ប៉ុន្តែពេលបានថើបហើយទើបដឹងថាគ្មានទេ កាយថេហ៍នៅក្រអូបដូចតែរាល់ដងអញ្ចឹង។

          "បងកើតអីមែន" ស្របនឹងសំណួរ ដៃស្រឡូនលើកមកទប់ផ្ទៃមុខសង្ហាទាំងការបារម្ភ ព្រោះមើលទៅមុខស្វាមីហាក់បីដូចជាស្លេកស្លាំង សង្ស័យដោយសារមិនសូវហូបបាយទេដឹង។

          "ថេហ៍មានធុំក្លិនអីដូចបងឬអត់?"

          "ក្លិនអី ក្លិនខ្លួនអូនមែន?"

          "អត់ទេ ក្លិនអូនក្រអូបតែបងមានអារម្មណ៍ធុំក្លិនអីមិនល្អនៅម្ដុំៗនេះ" នាយចងចិញ្ចើមបែបស្មុគថែមទាំងក្រពុលមុខជាមួយក្លិនអាក្រក់មួយនឹង ព្រោះវានាំឲ្យប្រសាទឈឺឡើងខ្ទោរ។

          "មកពីបងហត់ហើយឃ្លានពេកទេដឹង ទៅហូបបាយទៅក្រែងល៎បាត់ក្លិន" ថាហើយថេហ៍ដឹកដៃគេឲ្យមកអង្គុយតុ គ្រាន់តែមកអង្គុយទល់មុខម្ហូបអាហារហើយ ជុងហ្គុកចាប់ផ្ដើមដឹងថាក្លិននោះមកពីណា។

          "ក្លិនម្ហូបទាំងនេះ ថេហ៍វាស្អុយណាស់"

          "ស្អុយ? ម្ហូបទើបតែធ្វើ វានៅក្ដៅនៅឡើយទេ អូនគិតថាឈ្ងុយទៅវិញទេតើ"

          "អត់ឈ្ងុយទេ ស្អុយខ្លាំងអ៊ួក៎!" ក្លិនភាយពេញច្រមុះ ថ្នាក់នាយទ្រាំមិនបានរត់ចូលទៅក្នុងបន្ទប់ទឹក ទៅបញ្ចេញចោលនូវសារធាតុខាងក្នុងដែលកំពុងដោលឡើងមក នាយក្អួតចង្អោរបង្កជាសម្លេងឮដល់អ៊ំមេដោះ ទើបគាត់រត់មករកទាំងក្ដីបារម្ភ។

         មកដល់ឃើញថេហ្យុងកំពុងត្រដុសខ្នងឲ្យប្ដីទាំងទឹកមុខបង្ហាញពីភាពភ័យព្រួយ មនុស្សចាស់ចំណាស់គាត់ឆាប់យល់ពីស្ថានភាពណាស់ បានជាឈរមើលលោកប្រុសក្អួតហើយគាត់បែជាញញឹមទៅវិញ។

         "អ៊ំញញឹមអី?" បន្ទាប់ពីលុបមុខលុបមាត់ឲ្យស្អាតហើយ ជុងហ្គុកបែមុខមកក៏ឃើញវ័យចំណាស់ឈរញញឹម នាំឲ្យនាយអត់នឹងឆ្ងល់មិនបាន ឃើញនាយវេទនាបែបនេះ គាត់រំភើប? យ៉ាងម៉េចតាំងពីចូលចិត្តថេហ្យុងវិញ នាយអស់កន្លែងដែលគាត់ចូលចិត្តហើយអ្ហេស បានជាឥលូវមកឌឺ កាត់រកអាតុងមែនទេ?

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now