ជុងហ្គុកចេញពីភួយដោយមានកន្សែងរុំជិតបាំងបិទពីចង្កេះដល់ជង្គង់ នាយយកសម្លៀកបំពាក់មកស្លៀកពាក់ហើយប្រុងនឹងដើរចេញ តែត្រូវឈប់សិនដោយសម្ដីក្មេងនាំឲ្យបង្អាក់៖

          "ម៉ាម៉ាយប់នឹងអូនមកគេងមួយដែរ"

          "មិនឲ្យគេងជាមួយទេ" ជុងហ្គុករហ័សបដិសេធមុនថេហ្យុង ធ្វើឲ្យអាតុងមិនពេញចិត្ត ព័ន្ធដៃឱបទ្រូងក្រោកឈរសួរម៉ាំងៗទៅវិញភ្លាម

           "អូនឆុំម៉ាម៉ាតើស៎ អាប់ប៉ាឯងអីក៏ចិត្តអាខក់ម៉េស ម៉េចប៉ានមិនចង់ឲ្យអូនគេងមួយម៉ាម៉ាតឹង ថីឡាចអូនឱបប៉ាពន្ធលួនឯងមែន?"

           "ខ្លាចនោមដាក់ច្រើនជាង"

           "ហ៊ី!ចុះអូនមានខោទឹកនោមតើ អាប់ប៉ាឯងជូនកាដូអូនម៉ាឆិលមិញហ៎" ក្មេងនៅចាំបាន ម្សិលមិញខួបកំណើតតុងតុង ជុងហ្គុកបានជូនការដូកូនមានទាំងប្រដាប់ក្មេងលេង ហើយអីដែលភ្លេចមិនបានគឺខោទឹកនោមនិងដោះគោ។

           "មានខោការពារក៏អត់ឲ្យដេកជាមួយដែរ"

           "អត់ខ្វល់ ឆំខាន់ចង់គេងមួយម៉ាម៉ា" អាល្អិតអត់ខ្វល់ពីសម្ដីជុងហ្គុកម្ដងទៀត ធ្វើមកឱបថេហ៍ឲ្យជុងហ្គុកឃើញ រឹកពាបែបនេះដូចកំពុងអួតអាង សំអាងត្រង់ថាខ្លួនឯងជាកូនទោល កូនពៅមានតែមួយគ្រាប់អញ្ចឹងម៉ែស្រលាញ់ងាប់ចោល ស្រលាញ់ខ្លាំងជាងប្ដីទៀត។

          ជុងហ្គុកលែងតបនឹងកូនដោយសារថេហ្យុងបង្ហាញទឹកមុខបែបសុំនិងឲ្យចេញ នាយក៏ព្រមតាមតែមុននឹងចេញឆ្លៀតមកថើបថេហ៍ចំពោះក្មេងពិនច្រណែនទៀត ដោយមិនចង់ឲ្យមនុស្សចាស់លើស អាតុងចាប់ថើបថេហ្យុងមួយខ្សឺតដែរ។

           "ម៉ាម៉ាកាអូបហាស៎ អត់លុបមុខក៏កាអូបដែរ អូនឡើងញៀនថើបហៃ"

           "តុងឯងនិយាយមែន?" ថេហ៍ធ្វើជាស្រដីលេងមុនពេលដែលជុងហ្គុកហើបមាត់មកឆ្លើយឆ្លងតពីកូន។

           "មែនហាស៎"

           "ជ្រេញ" មុននឹងចាកចេញ ជុងហ្គុកនៅបោះពាក្យឲ្យកូនសិនសឹមទៅ ហើយក្មេងដែលនៅបានត្រឹមតាមមើលដំណើរប៉ាខ្លួនចេញទៅទាំងចិត្តក្នាញ់។
,,,,,,

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now