"ម៉េចប៉ានម៉ាម៉ាតឹងតាប៉ាក" សរសើរម៉ែខ្លួនឯងណាស់ដឹងគ្រប់រឿង សូម្បីតែជំងឺនេះដឹងថាពិបាកទៀត តែធម្មតាទេ ឲ្យតែពាក្យថាជំងឺ ឮហើយដឹងតែពិបាកហ្នឹងឯង។

        "មិនឲ្យដឹងម៉េច ព្រោះម៉ាម៉ាធ្លាប់ឆ្លងកាត់រួចហើយ នឹកគេខ្លាំងពេក ឡើងពិបាកក្នុងខ្លួន" ចង់និយាយថាមានបទពិសោធន៍មុនតុងឯងទៀត ធ្លាប់អត់ដេកអត់ពួនដោយសារតែនឹកគេពេក។

         "ម៉ាម៉ាលាប់នឹកអាប់ប៉ាដែរមែន?" ឮកូនសួរអញ្ចឹង ទើបតែដឹងខ្លួន ដូចជាហែកកេរ្តិ៍ខ្លួនឯងទេតើ។

         "អត់ទេ"

         "ហុកអូនទៀតហៃ ម៉ាតងនេះលែងជឿហៃ ម៉ាម៉ាលាប់នឹកអាប់ប៉ាដែរ ហា៎ហា៎នឹកគេតូចអូនដែរឆោះ" ទឹកមុខក្រៀមក្រំមុននេះហោះហើររសាត់ទៅឆ្ងាយអស់ពេលដឹងថាមិនមែនតែខ្លួនទេ ដែលនឹកជុងហ្គុកសូម្បីតែមនុស្សចាស់ពិនកុហកក៏នឹកគេដែរ តែខំប្រកែក។

         "ប្រាប់ថាមិនបាននឹក គិតតែឯង"

         "ប៉ាប់គេលួនឯង លូវមកកែលែឆាដីលួនឯង អ្ហើយម៉ែអាតុងប៉ាពិនឆាដែងហ្អា៎" អាល្អិតលែងហៅម៉ាម៉ា ធ្វើជាហៅម៉ែតាមដែលធ្លាប់ឮឪហៅអញ្ចឹងដែរ កូននេះកាត់តាមមិនលើកលែងសូម្បីតែការនិយាយស្ដី។

         "អាតុង អាកូនពិនឌឺម៉ែ"

         "មានម៉ែអោយឌឺតឹងមិនឡូយ"

          "ឡូយហើយតិចទៀតដេញចេញពីផ្ទះឲ្យរត់ទៅនៅចំការជាមួយឪខ្លួនឯងឥលូវហើយ" ថេហ៍និយាយចង់បញ្ជោះ តែក្មេងឮហើយចាប់អារម្មណ៍មែនទែន។

         "មែនហៃ ម៉ាម៉ាអូនចង់ទៅតាការប៉ានម៉ាតង នៅនុងឆាអាតអត់ អូនអត់ដែរប៉ានទៅផង" ពីមុនមិនចេះទារទៅណាទៅណីទេ ឥលូវហាឡើងសុទ្ធតែទារទៅចំការ អាតុងប្លែកខ្លាំង។

        "មិនឲ្យទៅ កន្លែងនោះមិនសមសម្រាប់ក្មេង គ្មានអីគួរឲ្យចង់លេងទេ" បើសិនជាអាចដឹងបាន ថារវាងជុងហ្គុកនិងគេ ត្រូវជាអ្វីនឹងគ្នាឲ្យពិតប្រាកដ មិនពិបាកនឹងនាំតុងតុងទៅលេងទេ ព្រោះនោះក៏ជាក្ដីស្រមៃរបស់គេ ចង់ឲ្យកូនបានទៅឃើញចំការរបស់លោកតាទួត។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now