"កូនឯងធ្វើត្រូវហើយ" ជុងហ្គុកឯណេះ បានចិត្តរិតតែខ្លាំង ចេះមានអាល្អិតស្រលាញ់ដែរ បើកុំតែបែបនេះ ប្រហែលគេត្រូវតែលតោល ព្រោះមើលទៅថេហ្យុងមិនងាយនឹងមកល្អជាមួយ។

          "មើលទៅដូចទ្រុងស្រលាញ់គ្នាម្លេះ?" ឃើញប៉ាកូនគេ ត្រូវដៃត្រូវជើងគ្នាឆាប់ពេក ថេហ៍ពិបាកនឹងទទួលដែរ បើចាំយូរជាងនឹងអត់បានទេ នេះលឿនពេកហើយ ជាពិសេសគឺតុងតុងតែម្ដង។

           "ប៉ាកូននា ឆាឡាញ់នាចឹងហៃ"

           "នឹងហើយស្រលាញ់ប៉ា ងប់នឹងប៉ា ឯងនេស៎ខំពពោះ9ខែ10ថ្ងៃអត់ប្រយោជន៍" បើដឹងថាអាតុងងប់នឹងឪវាដល់ម្លឹង ប្រហែលជាមិនឲ្យមកនៅក្នុងពោះខ្លួនឯងទេ ឲ្យទៅចាប់កំណើតក្នុងពោះជុងហ្គុកតាំងដើម តែស៊យព្រោះធ្វើបែបហ្នឹងអត់កើត។

          ដោយហេតុតែយល់ដល់កូន ទើបថេហ្យុងព្រមឲ្យជុងហ្គុកមានសិទ្ធ មានតួនាទីជាប៉ា ទៅណាមកណាជាមួយគ្នា សូម្បីតែគេក៏ដូចគ្នា សកម្មភាពតទៅបីដូចជាគ្រួសារតូចមួយ ប៉ុន្តែបើសួរថារវាងគេនិងជុងហ្គុកត្រូវជាអ្វីនឹងគ្នា នោះថេហ៍នៅតែមិនទាន់ដឹង។

           ជុងហ្គុកបានក្បែរកូន មានសេចក្ដីសុខជាមួយកូនមិនបានយូរប៉ុន្មាន ស្រាប់តែឮដំណឹងអាក្រក់នៅចុនណាំ ទើបត្រូវប្រញាប់ទៅមើលពីសភាពនៅទីនោះ ម្យ៉ាងគេឡើងមកសេអ៊ូលយូរដែរ បានជាពួកឈ្លានពានបានដៃពួកវាទៅបង្ករឿង។

         ពេលគេទៅខេត្តបាត់ ថេហ៍ក៏មានអារម្មណ៍ខ្វាយខ្វល់ ទោះមិនដឹងថាគេទៅដោយសារអី ព្រោះជុងហ្គុកមិនប្រាប់ បានជាថេហ៍ចេះតែស្មាន ស្មានថាទៅមើលចំការអីបែបហ្នឹង។

         "សម្លេងឡានអ្នកណា?" ថេហ៍ទំនេរនៅផ្ទះមួយរយៈហើយ ពេលជុងហ្គុកមិននៅ គេគ្មានការងារធ្វើក្រៅពីនៅផ្ទះមើលកូន បើគេទៅរកការងារផ្សេងធ្វើអាចបាន តែជុងហ្គុកមុននឹងទៅបានហាមមិនឲ្យធ្វើអី ឲ្យនៅតែផ្ទះមើលកូនតែមួយមុខ។

        ម្ចាស់ផ្ទះដែលឮសម្លេងឡានបានបន្លឺមុននេះ រៀបនឹងចេញទៅមើល តែមិនទាន់ចេញផុតពីផ្ទះផងក៏បានឃើញអ្នកដែលមកដល់ល្មម

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now