"អរតុណម៉ាម៉ា" ជាការអរគុណ ក្មេងតូចលោមុខទៅថើបថ្ពាល់ថេហ្យុងពីរខ្សឺតទាំងសងខាង

            "តុងតុងហ្អា៎!ម៉ាម៉ាមានរឿងចង់ប្រាប់"

           "ប៉ាប់អី?ម៉ាម៉ាយាយម៉ោអូនចាំឆាដាប់"

           "មុននឹងប្រាប់ សុំសួរមួយសិន តុងឯងដែលគិតអីជាមួយនឹងអ៊ំនោះអត់" គ្រាន់តែនិយាយ អ៊ំនោះ តុងតុងយល់បាត់ហើយ ព្រោះគេគ្មានស្គាល់អ៊ំណាទេក្រៅពីជុងហ្គុក។

           "ម៉េចប៉ានម៉ាម៉ាឆួរតឹង ចុះបើអូនប៉ាប់តាគិត" ជាមួយនឹងសម្ដីចច្រែត ទឹកមុខក៏បង្ហាញមកជាក់ស្ដែង គេប្រាប់មិនកុហក គេហ៊ានទទួលថាខ្លួនពិតជាធ្លាប់គិតមែន ក្មេងដូចតុងតុងអត់ចេះកុហកម៉ាម៉ាទេ។

          "គិតរបៀបម៉េច?"

          "អូនក៏អត់តឹងដែរ តឹងតឹមតាមានអាឡំតូចអ៊ំនឹងជាអ្នកជិតលួនអូន អ៊ំនឹងមុខតូចអូនពេក ឡើងអូនអាចឆាមៃតើញមុខអាប់ប៉ាហៃ"

          "ចុះបើគេប្រាប់កូនថា គេជាប៉ាតុងឯង តើជឿឬអត់?" សំណួររបស់ថេហ្យុង ធ្វើឲ្យតុងតុងស្ងាត់មួយសន្ទុះ គេនៅសញ្ចឹងគិតពីអារម្មណ៍របស់ខ្លួនឯង រៀងយូរបន្តិច អាល្អិតលើកដៃស្ទាបស្ទង់ទ្រូងហើយទើបឆ្លើយតបយ៉ាងម៉ឹងម៉ាត់ភ្ជាប់ជាមួយនឹងទឹកមុខប្រាកដប្រជា ទោះបីជាថ្ពាល់ប៉ោងរៀងកំប្លែងមែនពិត តែថេហ្យុងដឹងថាវេលានេះ អត់គួរឲ្យកំប្លែងទេ។

            "អូនអាចនឹងជឿ ទោះអ៊ំនឹងហុកអូន ក៏អូនឆុខចិត្តជឿ ម៉ាម៉ា អូនចង់មានអាប់ប៉ា"

             "សូម្បីតែគេកុហកក៏កូនជឿ? កុំអញ្ចឹងអី អ៊ំនោះចូលចិត្តកុហកក្មេងណាស់ គេអាចនឹងគិតថា តុងឯងជាក្មេងមិនឆ្លាត អាចឲ្យគេបោកបាន"

             "អូនឈូរឲ្យប៉ោក តោយឆាពេលអ៊ំនឹងប៉ោកអូន អូនមានខាតអីណា មានតែចាណេញ ប៉ានអាប់ប៉ាហៅតោយអត់អស់លុយម៉ាហៀល"

            មើលទៅម្ដងនេះប្រហែលជាពិបាកឲ្យកូនធ្វើតាមខ្លួនពេក ទើបថេហ៍សុំលើកទៅពេលក្រោយ តែហ៊ានតមាត់តកទៀត ខ្លាចថាដូចព្រឹកមិញ គេក៏មិនចង់ឲ្យកូនអន់ចិត្តដែរ។
.......

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now