"បងកុំលេងសើចពេក" មុននឹងហាមាត់ទារកូនពីគេ តើនាយអត់មានអារម្មណ៍រអៀសទេ? ស្អប់ម៉ាក់គេ តែចង់យកកូនគេទៅ ដូចជាមិនទំនងសោះ។

           "មនុស្សយើងសមនឹងលេងសើច?"

           "បើនិយាយមែន ក៏សុំសោកស្ដាយផង ខ្ញុំគ្មានថ្ងៃឲ្យតុងតុងទៅបងទេ" ថាហើយ ថេហ៍បម្រុងនឹងដើរចេញ តែត្រូវជុងហ្គុកចាប់ទាញទៅវិញសារជាថ្មី ម្ដងនេះមិនត្រឹមទាញទេ ថែមទាំងលើកកាយតូចរបស់ថេហ៍ដាក់ឲ្យគេអង្គុយលើតុធ្វើការ រួចទើបនាយយកដៃឃាំងមិនឲ្យទៅណាបានទៀត។

            "បងហ្គុក!" ថេហ៍សម្លក់ដាក់ កំហឹងដែលមានស្រាប់ ចាប់ផ្ដើមឆេះឆួលឡើងទ្វេដង គេមានអារម្មណ៍ថា ខ្លួនឯងដូចជាគ្មានសេរីភាពសោះឲ្យតែនៅជិតប្រុសនេះម្ដងៗ ធ្វើអ្វីមិនបានប៉ុន្តែចំពោះគេវិញ ចង់ទាញក៏ទាញ ចង់រុញក៏រុញ តាមតែចិត្តដែលគេចង់។

           "និយាយមិនទាន់ចប់ ឯងគ្មានសិទ្ធិទៅណា" បើក្នុងថ្ងៃនេះ ពិភាក្សាគ្នាមិនដាច់ស្រេចរឿងកូនទេ កុំសង្ឃឹមថាជុងហ្គុកនឹងដោះលែង យ៉ាងណានាយត្រូវតែយកតុងតុងឲ្យបាន។

           "តើឲ្យនៅនិយាយអីទៀត មនុស្សបងបញ្ហាច្រើនម្លេះ ខ្ញុំថាអត់គឺអត់ យ៉ាងម៉េចឮឬនៅ ខ្ញុំនិយាយចប់ហើយ ដោះលែងខ្ញុំទៅ" សម្លេងធុញទ្រាន់ ថេហ៍បន្លឺឲ្យឮខ្លាំងសឹងតែបែកត្រចៀកអ្នកចំពោះមុខ តែគេធ្វើធម្មតាដដែល រឹកពាហីៗបែបនេះ ដូចជាជួយឲ្យភាពស្ទះរបស់ថេហ៍កាន់តែកើនទ្វេដង។

           "ឯងនិយាយចប់ តែវាមិនសមបំណងយើង បើឯងចង់ឲ្យឆាប់ចប់ គួរតែកុំបដិសេធ"

           "ខ្ញុំមានសិទ្ធនឹងបដិសេធ ព្រោះតុងតុងជាកូនខ្ញុំ គេចេញពីខ្លួនខ្ញុំមិនមែនខ្លួនបង"

           "តែបើមិនបានយើង គេក៏មិនអាចនៅក្នុងខ្លួនឯងដែរ យ៉ាងណាបំណែកសាច់ឈាមយើងក៏មានមួយចំណែក អាចថាមានអត្តភាពលើសឯងផង"

           "សូមអង្វរបងចុះ បងមានសង្សា បងស្អប់ខ្ញុំ អញ្ចឹងក៏ស្អប់កូនខ្ញុំដែរទៅ ពួកយើងកុំពាក់ព័ន្ធនឹងគ្នាអី" ថេហ៍ស្រដីចប់ ត្រូវជុងហ្គុកចាប់ច្របាច់ស្មាខ្លាំងៗ នាយអាចនឹងឃ្នើសចិត្ត ដែលប្រាប់ឲ្យនាយស្អប់កូនខ្លួនឯង។

           "ដោយសារចង់បិទសិទ្ធិជាឪពុក ឯងសុខចិត្តធ្វើជាមនុស្សអាត្មានិយម ឲ្យយើងស្អប់កូនខ្លួនឯងអញ្ចឹងអ្ហេស? មនុស្សដូចឯងសមនឹងយើងស្អប់បំផុត តែចំពោះតុងតុង គេជាកូនយើង ទោះឯងបដិសេធ ប៉ុន្តែយើងជឿថាតុងតុងនឹងព្រមបើសិនជាគេដឹងថាប៉ារបស់គេជាអ្នកណា"

          "គ្មានផ្លូវទេ តុងតុងក៏បដិសេធដូចខ្ញុំដែរ"

          "អញ្ចឹងចង់សាកដែរទេ យើងនឹងទៅផ្ទះឯង ទៅសួរកូនដោយផ្ទាល់មាត់ ហើយក៏ប្រាប់កូនដោយផ្ទាល់ដែរ ថាយើងជាប៉ាគេ" មនុស្សដូចនាយមិនដែលនិយាយលេង តែថាបែបណាហើយ ចាំតែមើលទៅ បើខុសពីសម្ដីនោះ។

          "កុំណា" អាថ៌កំបាំងដែលខំលាក់ជាយូរមក មិនអាចមកធ្លាយចេញត្រឹមរឿងបន្តិចបន្តួចបែបនេះទេ។

          "គិតថាឃាត់យើងបាន?" ក្មេងនេះឆោតម្លេះ ដែលឃើញម្ដងណា ដែលថានាយធ្លាប់ធ្វើតាម ក្រៅពីពាក្យផ្គើន គ្មានទេសម្រាប់ថេហ្យុង។

          "បងគិតថាប្រាប់ទៅ ខ្ញុំនឹងយល់ព្រមមែនទេ យ៉ាងណាខ្ញុំនៅបដិសេធដដែលនឹង"

          "ឯងមិនយល់ព្រម តែយ៉ាងណាតុងតុងអាចព្រម យើងគិតថាកូនយើងកំពុងតែត្រូវការប៉ាខ្លាំងហើយ" ម្ដងនេះ ជាជុងហ្គុកដែលប្រុងនឹងដើរចេញ តែត្រូវថេហ៍ជាអ្នកចាប់ដៃមកវិញ គេចាប់យកងាប់យករស់តែម្ដង ព្រោះដឹងថាកម្លាំងខ្លួនឯងខ្សោយជាងជុងហ្គុក។

           "តុងតុងមិនចូលចិត្តបងទេ យល់ល្អកុំប្រាប់គេអី បើស្រលាញ់កូនមែន បងគួរតែលាក់"

           "ទៅបោកអាភ្លើណាក៏បោកទៅ កុំមកបោកយើង" ជុងហ្គុកងាកមកបំបេះដៃថេហ៍ចេញ មុននឹងដើរទៅ ចំណែកឯថេហ៍ ដោយចាប់គេមិនទាន់ ទើបមានតែរត់ទៅតាម ។

            "បងហ្គុកខ្ញុំសូមអង្វរ*អួយ" ហេតុតែប្រញាប់តាមចាប់គេពេក ថេហ៍មិនបានចាប់ភ្លឹកពេលដែលជុងហ្គុកឈប់ដើរ គេបើកទ្វាហើយ តែមិនព្រមចេញទៅ នៅឈរគាំងធ្មឹង ព្រោះតែមានអ្នកមកឈរនៅពីមុខបន្ទប់។

            "ខ្ញុំមកត្រូវបន្ទប់ល្មម បងជុង! យ៉ាងម៉េចហើយសុខសប្បាយដែរទេ អូននឹកបងណាស់"

TO BE CONTINUED.....

          

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now