ភាគ46_47

Mulai dari awal
                                    

            "មួយនេះធំណាស់ កូនឯងជិះអត់ខ្លាចធ្លាក់ទេ?" ជុងហ្គុកនៅពរក្មេងជាប់នឹងដៃ មិនទាន់ហ៊ានដាក់ឲ្យជិះលើខ្នងសេះថ្មមួយនេះទេ ព្រោះមើលទៅខ្ពស់ជាងសេះមួយទៀត នាយចង់ឲ្យជិះអាតូច។

            "អត់ផង ទិះអាតុំតឹង ប៉ានតើញកាពស់ តឹងតែឆាប៉ាយហៃ" ក្មេងតូចមិនត្រឹមប្រាប់ធម្មតា នៅធ្វើកាយវិការប្រាប់ជុងហ្គុកទៀត តែគួរឲ្យស្ដាយ គេស្ដាប់អត់យល់ មើលកាយវិការ ឃើញលើកដៃចុះឡើង រិតតែមើលមិនយល់ថែម។

          "ខំរៀបរាប់ទៅណា បើស្ដាប់មិនបានផង"

          "ហ៊ី!ឆួរអូន ពេលអូនប៉ាប់ប៉េតប៉ល់ តាឆាដាប់អត់ប៉ាន លូវគួរយាយនាម៉េច?" ស្របនឹងសម្ដីតុងតុង អ្នកដែលខំព្យាយាមស្ដាប់ លើកដៃមកឈ្លីក្បាលទាំងធ្វើមុខសូញសាញ មុខនេះបើតាមគិតដូចត្រូវគេចងរិតខួរឲ្យណែនតាន់តាប់ស្រាយមិនបាន។

           "តុងតុងឈប់ត្រឹមនឹង តែបន្តទៀតការញ៉ាញ់ខួរស្លាប់ឥលូវហើយ" ទោះមិនយល់ពីសម្ដីអាល្អិត តែក៏យល់ពីចិត្តក្មេង ទើបជុងហ្គុកដាក់ឲ្យតុងតុងអង្គុយលើខ្នងសេះអាធំ តែនាយនៅឈរយាម សូម្បីតែដៃមិនដកពីក្មេងផង នៅកាន់ជាប់។

            "យាយពិននឹងហៃ ឆាដាប់អត់យល់ទៀត ម៉ានុស្សតាស៎អី បាកយាយនាមឹងៗ"

            "មិនឲ្យពិបាកម៉េច ដាក់មកសុទ្ធតែភាសាសត្វ អ្នកណាទៅស្ដាប់បាន"
 
            "អ៊ំនឹងអត់ចោលតាហឹកមែនហាស៎" ឮគេស្ដីថា និយាយភាសាសត្វទៀត អាតុងស្រែកដាក់ហើយថែមទាំងសម្លក់ជុងហ្គុកទៀត នាយរៀងភ្ញាក់បន្តិចដែរ តែបែជាចង់សើចពេលឃើញទឹកមុខខឹងរបស់អាតុងទៅវិញ ពេលខឹងចឹងទៅ ដូចនាយបេះដាក់ កូននេះប្រុងដូចគ្រប់ទម្រង់ម៉ងហី កើតមកឈ្មោលដូចគ្នាទៀត><

             "ហើយតុងឯងធ្វើមុខចឹងធ្វើអី គេរត់ព្រាតឥលូវហើយ" ដឹងថាក្មេងខឹង តែនាយចង់ញ៉ោះបន្ថែម ជុងហ្គុកមិនដែលសើចទេ ប៉ុន្តែមើលឥលូវចុះ សើចឡើងស្រស់ សើចព្រោះទឹកមុខក្មេង។

            "យកអូនឲ្យម៉ាម៉ាវិញ អូនឈប់តាលេងមួយហៃ លេងអ៊ីតឹងៗ អត់ឆាប៉ាយហេ៎" មិនមែនមិនសប្បាយ តែមកពីខឹងចិត្តនឹងមនុស្សចាស់ ចូលចិត្តតែញ៉ោះគ្រប់កន្លែង ឥលូវទារទៅផ្ទះវិញ លែងចង់នៅជាមួយហើយ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Tempat cerita menjadi hidup. Temukan sekarang