"បងគិតចង់មកអង្គុយមើលខ្ញុំធ្វើការ" មកសួរនាំ ពេលអស់សំណួរមិនព្រមទៅវិញ បែជាទៅអង្គុយនៅទល់មុខតុធ្វើការ នេះចង់រំខានមែនទែនហើយ។

          "ហើយយ៉ាងម៉េច មានបញ្ហា? គ្រាន់តែអង្គុយមើលលេខាធ្វើការមិនបាន?" បន្ទប់នេះជាoffice របស់លេខាផ្ទាល់ខ្លួន គ្មានបំរាមណាមិនឲ្យលោកប្រធានចូលមកអង្គុយទេ ដូច្នេះហើយបើសួរថាមានបញ្ហា នោះគឺគ្រាន់តែចង់ឌឺដង។

          "គ្មានទេបាទ" ថេហ្យុងមិនចង់បន្តរឿងព្រោះប្រញាប់ធ្វើការអាលនឹងត្រឡប់ទៅវិញ នេះសុខៗណាស់ ចង់សួរក៏សួរដូចត្រូវគេមកផ្លុំត្រចៀក ចាំមើលអង្គុយបិទមាត់បានប៉ុន្មាននាទី ដឹងតែរកទំនុកមកសួរទៀតហើយ អាតុងទីពីរតើនេះ។

           "ចង់ដឹងដល់ហើយ ប៉ាអាតុងមុខមាត់បែបម៉េចទៅបានជាអាចធ្វើឲ្យឯងកាត់ចិត្តពីយើងបានងាយដល់ម្លឹង" បើធ្វើជាគ្រូទាយ ថេហ្យុងអាចនឹងបានចំណូលមកឆឹបៗហើយ មើលតែប្រុសនេះចុះ ទាយមិនឲ្យខុស ថាអង្គុយរកទំនុកសួរ ឥលូវសួរមែន។

          "ដឹងត្រឹមថាគេសង្ហាជាងបងទៅបានហើយ" យល់ថាជាសំណួរអត់ប្រយោជន៍ ថេហ៍មិនចង់ខ្វល់ គេធ្វើការបណ្ដើរ ឆ្លើយបណ្ដើរទាំងមិនមើលមុខដៃគូសន្ទនា ចំណែកឯក្មេងតូចវិញកំពុងចាប់អារម្មណ៍នឹងសំណួរជាខ្លាំងអត់មិនបានក៏ឆ្លើយតបតែម្ដង

          "អ៊ំឯងមើមុខអូនទៅ តឹងមុខអាប់ប៉ាអូនម៉េចហៃ" ពេលឆ្លើយនឹង ឆ្ងល់ម៉ាម៉ាគេដែរ ហេតុអ្វីមិនព្រមប្រាប់ដូចខ្លួនអញ្ចឹង ព្រោះចម្លើយហ្នឹង តុងតុងធ្លាប់ទទួលបានពីថេហ្យុងដែរតើ។

           "តុងតុង" មនុស្សធំដែលនៅក្បែរឯណេះ រហ័សយកដៃមកទប់មាត់កូនតូច តែត្រូវតុងតុងចាប់ដៃចេញពីមាត់ហើយនិយាយឡើងម្ដងទៀតឲ្យឮកាន់តែច្បាស់៖

           "ចុះម៉ាម៉ាអ្នកប៉ាប់អូនតើ ម៉ាម៉ាថាអូនមុខតូចអាប់ប៉ាតឹង អូនប៉ាប់អ៊ំនឹងមានអីខុស" ធម្មតាតែប្រាប់ក្មេងថាមុខដូចឪ អញ្ចឹងអាតុងប្រាប់ឲ្យមើលមុខខ្លួនទៅ ច្បាស់ជាមើលធ្លុះដល់មុខប៉ាគេហើយ។

           "តែមុខឯងដូចយើងនឹង" សម្ដីរបស់តុងតុងនិងសម្ដីកូនចៅដូចជាប្រទាក់គ្នាល្អពេក ទើបធ្វើឲ្យនាយក្រាស់ជៀសមិនផុតពីពាក្យថាសង្ស័យ ឥលូវនេះនាយងើបចេញពីសាឡុងដើរទៅរកម៉ែកូនទាំងពីរវិញ មកជិតដើម្បីមើលមុខក្មេងឲ្យរិតតែច្បាស់ ហើយរិតតែមើល ក៏ឃើញដូចជាមុខខ្លួនឯងមែន ដូចពុម្ភតែមួយ។

            "អ៊ំឯងគិតតូចអូនដែរ ឆង់ឆៃអាប់ប៉ាអូនមុខតឹងហៃ អូនប៉ានឃើញមុខអាប់ប៉ាហៃ" ភ្លាមៗអាល្អិតសើចស្ញេញរួមទាំងទះដៃដូចជាត្រេកអរខ្លាំង ទោះក្នុងចិត្តមិនច្បាស់ថាមនុស្សចាស់ចំពោះមុខជាប៉ាខ្លួនក៏ដោយ ប៉ុន្តែសំខាន់មុខដូចគ្នា ពិននឹងអាចធ្វើឲ្យក្មេងសប្បាយពេកហើយ។

            "តុងតុង!" ថេហ្យុងឯណេះគាំងមិនទាន់បាត់ ណានៅភ័យខ្លួនផង ខ្លាចតែពួកគេទាំងពីរដឹងរៀងខ្លួនទេ ដល់ពេលឃើញអាល្អិតស្ទុះទៅឱបរិតជើងជុងហ្គុកទៀត អ្នកជាម៉ាម៉ាឯណេះរិតតែគាំង។

           "ឯងគិតថាយើងមុខដូចប៉ាឯង ចុះមិនគិតអីផ្សេងទេ?" ជុងហ្គុកលើកតុងតុងពរឡើងដូចជាលើកមុនដើម្បីស្រួលនិយាយគ្នា ពេលឃើញតុងតុងសើចស្រស់បែបនេះ នាយកាន់តែច្បាស់នឹងភ្នែក ក្មេងនេះមុខមាត់ដូចនាយទាំងអស់គ្មានខុសចន្លោះណាទេ។

            "អ៊ំឯងចង់ឲ្យអូនគិតអី?"

            "សាកហៅអាប់ប៉ាទៅមើ"

            "បានហើយបងឈប់លេងសើចទៅ"

            "អាប់ប៉ា!"

TO BE CONTINUED.....

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now