"ទុកដាក់ឲ្យស្រួលបួល ប្រយ័ត្នក្មេងយកលេងបាត់ទៀត របស់សំណព្វចិត្តផង គួរតែថែរក្សាឲ្យបានល្អ" ពេលថេហ៍លូកយកខោពីកូន ជុងហ្គុកក៏មិនស្ងាត់ នៅផ្ដោះផ្ដងមិនឈប់ ទោះអ្នកម្ខាងទៀតសម្លក់សម្លឹងសឹងតែស៊ីសាច់ក៏ដោយ។

           ~មុននេះថាទៅហើយ ឥលូវនៅមិនទាន់ទៅទៀត បងចង់បោកខ្ញុំប៉ុន្មានលានដងទៅទើបឈប់~ បានត្រឹមគិតក្នុងចិត្ត ត្បិតអីពេលនេះខឹងខ្លាំង តែយ៉ាងណាគួរទប់សិន បើនិយាយចេញមក ខ្លាចក្មេងនៅក្បែរឆ្ងល់ទៀត។

           "អ៊ំឯងមកធើអីតាំងពឹកចឹង" កុំចោទក្មេងថាពិនឆ្ងល់អី ឥលូវមើលចុះ ព្រឹកមិនទាន់ទេ ឃើញអ៊ំនេះនៅក្នុងផ្ទះតែម្ដង រឿងហ្នឹងគឺគួរសមនឹងឆ្ងល់ហើយ។

          "មកពេលព្រឹកសួរនាំ ចុះបើមកពេលថ្ងៃសួរទៀតអត់?" ជុងហ្គុកចងចិញ្ចឹមដាក់ក្មេង នាយមានអារម្មណ៍ធុញតិចតួចដែរពេលដែលឮសំណួរមករហូត នេះសូម្បីនាយជាអ្នកក្រៅ នៅហត់នឹងឆ្លើយ ចុះទម្រាំថេហ្យុង គេត្រូវហត់យ៉ាងណាទៅ?

            "ពេលណាតឆួរដែរឲ្យតាតូលទះអូន អ៊ំឯងតូលទះគេតាពាសអត់ឲ្យគេឆួរម៉េច លូវឆួរមួយទៀត អ៊ំឯងគាល់នាមួយអូនតាំងកាលប៉ានចង់តូលចង់តេញឆេចតែចិត្តចឹង"

           "ថេហ៍" មិនបាច់ឆ្ងល់ទេ តែពាក្យណាបកប្រែមិនបាន គឺសុំជំនួយពីអ្នកបកប្រែហ្នឹងឯង។

           "តុងតុងចង់សួរបងថា ស្គាល់គ្នាជាមួយគេតាំងកាលទើបបានជាចង់ចេញចូលផ្ទះនេះស្រេចតែចិត្តអញ្ចឹង"

          "ហើយហេតុអីឯងមិនប្រាប់កូនទៅ" នេះគេមិនដែលណែនាំប្រាប់កូនអំពីខ្លួនសូម្បីតែម្ដងឬ ច្បាស់ជាមិនណែនាំ ទើបបានជាតុងតុងហាក់បីឃ្លាតឆ្ងាយពីនាយខ្លាំង យ៉ាងហោចណាស់ ណែនាំថាជាមនុស្សធ្លាប់នៅក្នុងផ្ទះនេះក៏បាន។

          "ខ្ញុំភ្លេច មិនអីទេ ចាំខ្ញុំណែនាំកូន" ថារួចទើបថេហ៍ពន្យល់ប្រាប់តុងតុង ចំណែកតុងតុងប្រុងប្រៀបស្ដាប់ណាស់ រៀងចម្លែកបន្តិចដែរ គេនៅលើដៃជុងហ្គុកយូរហើយ តែមិនទាមទារសុំចុះសោះ បែបចង់ឲ្យគេពរឲ្យបានយូរជាងហ្នឹង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now