"បាទ តែម៉ាម៉ាអត់ហត់ទេ" ពាក្យថាអត់ហត់ឆ្លើយឲ្យតែរួចពីមាត់ព្រោះមិនចង់ឲ្យកូនតូចបារម្ភ តែការពិតគេហត់ណាស់ មិនមែនហត់ដោយសារការងារ ប៉ុន្តែហត់ដោយសាររឿងនោះ រឿងដែលក្មេងៗមិនគួរដឹងឮ។

            "អូនឆុំថើបមួយ" តុងតុងសុំថេហ្យុងថើប តែមិនចាំឲ្យគេឆ្លើយយល់ព្រមសិនទេ លើកដៃតូចៗចាប់ផ្ទៃមុខថេហ៍យកមកថើបថ្ពាល់ខ្សឺតៗ មុននឹងរវល់ង៉ក់ងរមិនបានថើប ឥលូវថើបសងវិញ។
....

          ថ្ងៃបន្ទាប់ ថេហ្យុងមិនបានចេញទៅក្រុមហ៊ុននោះទេ ព្រោះយល់ថា ពេលនេះCEOត្រូវបានផ្លាស់ប្ដូរ ម្យ៉ាងមិនចង់ទៅ ព្រោះតែពាក្យសម្ដីរបស់ជុងហ្គុកកាលពីម្សិលមិញ ឮហើយមិនទាន់បាត់ព្រឺដល់ឥលូវទេ គឺពាក្យដែលគេថានៅមានបន្តបន្ទាប់ទៀត។

           "ថ្មើនេះហើយមិនទាន់ឃើញមកដល់ក្រុមហ៊ុនទៀត នេះឈប់ក៏មិនដាក់ច្បាប់" កម្លោះសង្ហាជាអគ្គនាយក កំពុងតែអង្គុយក្ដៅក្រហាយដោយឯកឯងក្រោយចេញពីប្រជុំរួច ដោយហេតុតែថ្ងៃដំបូង ត្រូវមានការងារច្រើននៅចាត់ចែង កុំអីនាយនឹងចេញទៅដល់ផ្ទះឥលូវនឹងតែម្ដង។

           "ចៅហ្វាយ ដល់ម៉ោងហើយទាន" មកសម្រាកមិនទាន់នឹងដកង្ហើមបានមួយម៉ោងផង ឥលូវក៏ត្រូវកូនចៅមកហៅ។

          "ឆែកមើលកាលវិភាគឡើងវិញ កាត់ម៉ោងធ្វើការខ្លះទៅលោកអ្ហើយ" កំពុងតែម៉ួម៉ៅផង ដល់ពេលកូនចៅចូលមកដល់ល្មម ចាំអីទៀត កំចាយកំហឹងដាក់ទៅ។

          "តែនេះចៅហ្វាយអ្នករៀបរៀងខ្លួនឯងទេតើ" កំណែទម្រង់ថ្មីនៃច្បាប់ការងាររបស់ក្រុមហ៊ុន គឺជុងហ្គុកជាអ្នកចាត់ចែងទាំងអស់ គ្មានអ្នកណាហ៊ានសម្រេចទេ ដល់ឥលូវមកស្រែកឲ្យកែកាលវិភាគវិញ ម៉េចហ្នឹង?

            "បើអញអ្នករៀបហែងកែអត់បាន?" ស្អប់ណាស់ ស្អប់បំផុត អាមនុស្សកំពុងម៉ួម៉ៅ ឯកូនចៅកាន់តែជួយរុញអុសចូលភ្លើងបន្ថែម អត់មិនបាននឹង ហៅបុគ្គលិកទាំងអស់ឲ្យមកឈរស្ដាប់នាយស្រែកឥលូវហើយ។

            "កែបានតើទាន ប៉ុន្តែថាកែហើយចាំខ្ញុំយកមកឲ្យចៅហ្វាយមើលម្ដងទៀត ថាត្រូវចិត្តឬអត់?"

             "មិនបាច់"

         "អញ្ចឹងកែស្រេចតែក្បាលវ៉ាល់ខ្ញុំអ្ហេស៎?"

             "អើ!" ជុងហ្គុកមិនឆ្លើយតែមាត់ នៅទាញខ្នើយលើសាឡុងគប់មកកាន់កូនចៅ ដោយភាពម៉ួម៉ៅមានរិតតែកើនទ្វេដង ទើបហ្វាំងដឹងខ្លួនមិនហ៊ាននៅយូរទៀត។

            "មាត់ថាស្អប់គេ ប៉ុន្តែបើអត់ឃើញគេដឹងតែខ្មោចចូលសន្ធិតភ្លាម" ហ្វាំងលួចរអ៊ូតិចៗ ចៃដន្យអីចៅហ្វាយឈរជិតនឹងតើ បានអីមិនឮនោះ។

            "អាចោរ" ខ្នើយហោះសារជាថ្មី ហ្វាំងដឹងមុន បានរហ័សរត់ចេញទៅក្រៅបាត់ បើនៅទៀតមិនកើតទេ ខ្មោចចូលសន្ធិតបែបនេះ រកគ្រូណាមកដោះក៏មិនបានដែរ ក្រៅពីម្នាក់នោះ។

           "ចង់គេចមុខពីយើងអ្ហេស៎?" ជុងហ្គុកសង្រ្គឺតជើងធ្មេញ ពេលគិតចេញថាហេតុអ្វីបានជាថេហ្យុងមិនព្រមមកធ្វើការ។

           "តែយើងរួចដៃស្មើណា ឯងនឹងដឹងគ្នាមិនខានថេហ្យុង" នាយសម្រួលអារម្មណ៍ឲ្យមកជាធម្មតាវិញ រួចហើយមូលដៃអាវសឺមីត្រឹមកែងដៃ មុននឹងដាក់បង្គុយធ្វើការ អាលនឹងឆាប់ហើយ ប្រញាប់ទៅធ្វើរឿងអីផ្សេង។

 
             តុងតុងមិនបានឆ្ងល់ ពេលដែលថេហ្យុងមិនទៅធ្វើការ ព្រោះថេហ៍គេពិនរកនឹកនិយាយណាស់ លេសណាក៏មានដែរ ហើយតុងជឿជាក់រហូត។

          "ម៉ាម៉ាអូនញាក់ម៉ែក" ក្មេងតូចកំពុងអង្គុយលេង ឆ្លៀតសន្ទនាជាមួយម៉ាម៉ាដែលនៅជិតគ្នាដែរ។

          "ញាក់ភ្នែក? ហើយយ៉ាងម៉េច" កូននេះ គិតទៅពិននិយាយមែន ស្ងាត់មួយនាទីមិនបានទេ សូម្បីតែញាក់ភ្នែកហ្នឹង ក៏ប្រាប់ដែរ ខ្លាចតែមិនបាននិយាយ។

          "អូនទាប់ឮគេតា តាយើងញាក់ម៉ែកនឹង តឹងមានប៉ាណូលអីហៃ តិចមានអីទៅម៉ាម៉ា ប៉ានម៉ែកអូនញាក់ៗចឹង" ចង់ដឹងពាក្យអីខ្លះ សួរម៉ែគេទៅ ម៉ែគេស្ដាប់បានទាំងអស់។

         "អាហ្នឹងគេហៅថាសរសៃទាញ មិនអីទេ"

         "ម៉ាម៉ា!អូនតង់ឆួរមួយទៀត"

        "កូនឯងចង់សួរអី?"

        "អ៊ំនោះមកទះយើងទៀតអត់? អូនអត់តូលចិត្តអ៊ំហ្នឹងហេ៎ តែអូនតង់តួប អូនតូចមាននិឆៃមួយម៉េចៗទេស៎"

TO BE CONTINUED.....       

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now