"ហើយគេជាកូនអ្នកណា" គ្រាន់តែឮថា គេមានកូនតាំងពីនៅចម្ការ អារម្មណ៍នាយក៏ចាប់ផ្ដើមចម្លែក ក្នុងចិត្តចេះតែគិតពីអ្វីដែលកើតឡើងនៅក្នុងថ្ងៃនោះ គឺថ្ងៃដែលនាយលូកលាន់កាយដ៏ស្រស់ស្អាតរបស់គេ បើសិនជាចម្លើយដូចដែលនាយសង្ស័យមែន អារម្មណ៍របស់នាយប្រហែលជាមានពីរក្នុងពេលតែមួយ ប៉ុន្តែបន្ទាប់ពីបានស្ដាប់ចម្លើយហើយ ពេលនេះគឺទទួលបានអារម្មណ៍មួយគត់ វាប្រៀបដូចជាត្រូវគេជះទឹកក្ដៅកណ្ដាលមុខយ៉ាងចឹង៖

          "បងចាំបានមែនទេ កាលពីពេលដែលបងសួរខ្ញុំថា តើធ្លាប់ឆ្លងកាត់មនុស្សប្រុសប៉ុន្មាននាក់ ខ្ញុំក៏ឆ្លើយប្រាប់ថាប្រាំនាក់រួមទាំងបង ពេលនោះហើយ ជាពេលដែលតុងតុងចាប់ផ្ដើមមាន ខ្ញុំមិនហ៊ានប្រាប់អ្នកណាព្រោះមានអារម្មណ៍ខ្មាស់ តែមកទល់ពេលនេះខ្ញុំគិតថាមិនអីទេ ខ្ញុំមិនខ្មាស់អ្នកណាឡើយ ដូចជាបងជាដើម ទោះចង់សើចយំខ្ញុំ ក៏ខ្ញុំអត់ខ្មាស់បងដែរ"

          "ហើយក្នុងចំណោមប្រាំនាក់ដែលឯងប្រាប់ តើម្នាក់ណាជាប៉ារបស់តុងតុង"

          "ទោះប្រាប់ក៏បងមិនស្គាល់ដដែល ដឹងត្រឹមថាពេលនេះខ្ញុំនិងគេគឺមានទំនាក់ទំនងល្អធម្មតា សូម្បីតែម៉ាក់ប៉ាពួកយើងក៏ដឹងឮទាំងសងខាងផងដែរ បើបងនៅទុកខ្ញុំជាប្អូនប្រុស នោះតុងតុងហៅបងអ៊ំមិនខុសនោះទេ ចាំខ្ញុំណែនាំគេឲ្យស្គាល់បង" ផ្នែកខាងក្រៅ ពេលនិយាយចេញទៅ វាដូចជាធម្មតា តែអ្នកណាទៅដឹង ពេលនេះថេហ្យុងកំពុងព្យាយាម សាច់ទ្រូងឈឺពើតផ្សារ តែធ្វើយ៉ាងណាក៏ដោយឲ្យតែលាក់បាំងជិត ត្បិតអីពេលនេះពិបាកទ្រាំបន្តិចមែន។

          "មែនហើយ ខ្ញុំឆ្លើយនឹងបងរួចហើយ បងគួរតែឆ្លើយនឹងខ្ញុំវិញ ហេតុអីបានជាមកនៅក្នុងបន្ទប់នេះ?" ឃើញនាយក្រាស់ស្ងាត់ស្ងៀម ទើបថេហ្យុងលើកសំណួរខ្លួនមកចោទសួរម្ដងទៀត ពេលត្រូវថេហ៍សួរ អ្នកម្ខាងទៀតស្រាប់តែប្រើកែវភ្នែកមុតស្រួចមកសម្លឹង មិនដឹងជាកើតអីទេ សុខៗក៏បង្ហាញទឹកមុខដូចជាខឹង តើពេលនេះខ្មោចចូលទៀតហើយមែនទេ?

          "ត្រៀមខ្លួនឲ្យហើយទៅ ឯងគឺជាលេខាផ្ទាល់ខ្លួនរបស់យើង" ជុងហ្គុកមិនសូញសាញ នាយបោះក្រដាសកិច្ចសន្យាមួយច្បាប់ទម្លាក់លើតុចំពោះមុខថេហ្យុង

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now