ពេលបានម៉ាម៉ាមកពរចេញទៅ តុងតុងនៅឆ្លៀតលៀនអណ្ដាតដាក់ជុងហ្គុករបៀបឌឺដង ឈ្លោះគ្នាយូរដែរតែអ៊ំនឹងអត់ឈ្នះក្មេងផង។ អាល្អិតមកឈរនៅផ្ទះបាយជិតម៉ាម៉ាគេហើយ ភ្នែកក៏ចេះតែសម្លឹងជុងហ្គុកមិនឈប់

          ជុងហ្គុកសម្លក់ដាក់ក្មេងវិញ មុននឹងដើរទៅអង្គុយនៅលើសាឡុង ស្របពេលនេះ ប្រទាក់ភ្នែកនឹងសម្ភារៈក្មេងលេង មើលទៅទំនងម្យ៉ាងដែរ ទើបនាយរមាស់ដៃចង់តែចាប់យកមកលេងតាមចរិតមិនចេះស្ងៀមពីកំណើត

        "ម៉ាម៉ា!!!!!!!" តុងតុងឈរលែងនឹង បន្ទាប់ពីបានឃើញមនុស្សចាស់មិនគួរឲ្យចូលចិត្តម្នាក់នោះ រពឹសទៅលេងរបស់ខ្លួនដោយគ្មានការអនុញ្ញាត គិតទៅអ៊ំនេះហ៊ានណាស់ ចូលផ្ទះអ្នកដទៃដោយម្ចាស់គេមិនអនុញ្ញាតហើយឥលូវមកចេះរពឹសទៀត។

        "ថីៗ កើតអីទៀតហើយ" ថេហ្យុងបម្រុងនឹងរៀបចំឆុងដោះគោ តែឥលូវត្រូវទុកមួយឡែកសិនហើយរត់មកសួរតុងតុងទាំងចិត្តចេះតែខ្លាចថាជុងហ្គុកនឹងធ្វើអីទៀត មើលទៅឪកូនពីរនាក់នេះមិនគួរនៅជិតគ្នាទេ ម្នាក់ដូចភ្លើង ម្នាក់ទៀតដូចសាំង ពេលនៅជិតគ្នាហើយឆេះផ្ទះភ្លាម។

        "អ៊ំនោះយកiron manអូនលេង កាតាស៎បាលហៃនៅលេងបស់ម៉េងទៀត" អាល្អិតនិយាយលឺៗ បំណងចង់ឲ្យអ្នកខាងនោះបានឮដែរហើយចេះឈឺផង ពេលត្រូវម្ចាស់គេស្ដីឡើងអញ្ចឹងនោះ។

        "អាកូននឹងកាត់តាមឪវាមែន បានជាឈ្លើយមឹងៗ ហ៊ានថាឯងកញ្ចាស់ក្បាលនៅនឹងមុខអញ្ចឹងម៉ង" ជុងហ្គុកបានឮហើយ ទើបរអ៊ូរទាំម្នាក់ឯង ពាក្យខ្លះអាចកាត់ន័យខ្លួនឯងបានមិនពិបាកស្ដាប់ប៉ុន្មាន តែថាមុននឹងដូចអត់ទាន់បានចម្លើយពីថេហ៍ទេ ពេលគិតដល់ប៉ារបស់ក្មេងនឹងទៀត ទើបធ្វើឲ្យនាយរិតតែមានសំណួរច្រើនក្នុងខួរក្បាល។

           ដោយខ្ជិលប៉ះរបស់ក្មេងខ្លះ ជុងហ្គុកក៏ទម្លាក់របស់នោះទុកកន្លែងដើមវិញ មុននឹងដើរមករកថេហ៍ ហើយសួរគេឲ្យដឹងសខ្មៅតែម្ដង

         "មុននឹងមិនទាន់ប្រាប់យើងទេ ឆ្លើយមកថេហ៍ ក្មេងនេះជាកូនអ្នកណា ហេតុអីសុខៗក៏មកនៅផ្ទះនេះ?" ម្ដងនេះ ជុងហ្គុកសួរយកជាការ បង្ហាញទឹកមុខរាបស្មើ ឈរចាំស្ដាប់ចម្លើយយ៉ាងយកចិត្តទុកដាក់ នាយក៏មិនយល់ដែរ ចាំបាច់អីចង់ដឹងរឿងហ្នឹង ទាំងដែលដំបូងឃើញដូចជាមិនសំខាន់។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now