"ចោរហើយនឹងយក្សអ្ហឹកអ្ហឺហៅម៉ាម៉ាមក" ស្របពេលនាងកំពុងតែឈរភាំង តុងតុងស្រែកប្រាប់បញ្ជាក់ម្ដងទៀត ដោយសារឃើញនាងគិតតែពីឈរស្ងៀម។

      "អាហ្វាំង មុខយើងដូចចោរណាស់អ្ហេស?" ជុងហ្គុកឯណេះក៏ភាំង គាំងព្រោះឮសម្ដីតុងតុងហៅខ្លួនថាចោរ តើមុខនាយសមជាចោរដែរ អត់មើលអាវខោទេ គេឡើងហំហាននៀក។

       "ស្រដៀងខ្លះៗ" ហ្វាំងតបមិនស្ទាក់ស្ទើ

       "កាត់ប្រាក់ខែហែងមួយ"

        "ចៅហ្វាយកុំចឹងអី ចៅហ្វាយៗ"

ជុងហ្គុកដើរចេញទៅដោយមិនភ្លេចងាកមកសម្លឹងមុខកូនតូចនោះទេ នាយមិនចង់នៅទៀតនាំតែមានរឿងច្រើនលើសពីនេះ ម្យ៉ាងមិនចង់ឲ្យម្ចាស់ផ្ទះមកទាន់។
      
      "អ្នកប្រុស" ទាល់តែនារីម្នាក់នេះបន្លឺឡើងបង្អាក់ ទើបជុងហ្គុកទច់ដំណើរងាកមកចាប់អារម្មណ៍នឹងនាង ការពិតទៅជាកម្មករនៅឯចំការទេតើ។

       "សៃ!"
 
       "មករកអ្នកប្រុសថេហ៍មែនទេ-"

       "អត់ទេ!ហើយកុំបាច់ប្រាប់គេអីថាខ្ញុំមក ត្រូវតែលាក់ឲ្យជិត តែខ្ញុំដឹងថានាងប្រាប់ នឹងមានរឿងជាមួយខ្ញុំមិនខាន" ចប់សម្ដីជុងហ្គុកដើរចេញទៅបាត់ដោយមានហ្វាំងរត់តាមពីក្រោយ នាយមិនចម្លែកទេ ថាហេតុអីបានជាសៃមកនៅទីនេះ ព្រោះកាលពីពេលដែលកម្មករស្រីចេញពីចំការនាងមកនៅទីនេះ រឿងហ្នឹងនាយដឹងយូរហើយ។

      "មីងៗគាល់អ៊ំចោរនិងយក្សនឹងដែរ?" ក្មេងតូចឈរស្ដាប់មនុស្សចាស់សន្ទនាគ្នាយូរដែរហើយឥលូវទើបតែបញ្ចេញសម្លេងចច្រែតមក សួរច្រើនតាមទម្លាប់។

       "អូហ៌អត់ទេ អ្នកប្រុសកុំនិយាយបែបនេះអី ពួកគាត់ទាំងពីរមិនមែនចោរហើយក៏មិនមែនយក្សដែរ ម្នាក់អីសង្ហានោះគឺអ្នកប្រុសរបស់មីង ហើយម្នាក់រៀងម៉ាប់ៗនោះមិត្តភក្តិមីងតើ" សៃជួយពន្យល់ឲ្យក្មេងតូចយល់កុំឲ្យច្រឡំទៀត ប៉ុន្តែថាមុននឹងដូចឃើញយំទេតើ ចុះឥលូវម៉េចដូចធម្មតាចឹង។

        "អ្នកប្រុសតូចមុននេះភ័យមែនឬ?"

        "អត់ផង" តុងតុងឆ្លើយហីៗ ក្មេងដូចជាគេមិនចេះតែខ្លាចអីផ្ដេសផ្ដាស់ឯណា សួរធ្វើដូចមិនដឹងមីងសៃ

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now