លោកចនពិតជាអាណិតកូនណាស់ មិនគួរណាកម្មក្រាស់ជួបរឿងបែបហ្នឹងទាល់តែសោះ ផ្លូវចូលទៅក៏មិនស្រួល ដល់ខាងក្នុងក៏មានអ្នកប្រណាញ់ ពេលចេញមកវិញត្រូវជាប់នឹងសំណាញ់ក្មេងទៀត ពិតជាគួរឲ្យស្មុគស្មាញមែន។

          "ហើយម៉ាក់កូនដឹងឮឬនៅ?" គាត់បន្ទន់ខ្លួនឲ្យស្មើនឹងថេហ្យុង មុននឹងសួរនាំដោយកាត់រឿងនោះចេញ សបញ្ជាក់ថាលោកចនគឺព្រមធ្វើតាមការសុំរបស់កូន។

          "ខ្ញុំដឹងហើយ គឺដឹងនៅពេលនេះ"

          "ម៉ាក់!" ម្នាក់ទៀតហើយ ហេតុអ្វីចូលចិត្តមកស្ងាត់ៗម្លេះ សូម្បីតែម៉ាក់ក៏លាក់មិនកើតដែរ ព្រោះតែគាត់ឮការសន្ទនារវាងឪពុកកូនទាំងពីរអស់ហើយ។

          "មិនបាច់ភ័យទេ ម៉ាក់មិនដូចប៉ាឯង ទុកថាទៅក៏ចំណេញ ពេលមកវិញបាននាំចៅឲ្យម៉ាក់, បើជានិស្ស័យប៉ានិងកូនមែន ជឿម៉ាក់ចុះ ថ្ងៃណាមួយជុងហ្គុកនឹងដឹង"

         "តែខ្ញុំមិនចង់ឲ្យគាត់ដឹងទេ"

          "ម៉ាក់មិននិយាយ ប៉ាឯងក៏មិននិយាយ ជុងហ្គុកគឺមិនអាចដឹងឡើយ តែបើគេដឹងតាមវិធីផ្សេង នោះម៉ាក់នឹងមានហ៊ានធានា"

           "គ្មានថ្ងៃនោះទេ"
       

       ក្រឡេកមកកាន់ចំការវិញ បើនិយាយពីជុងហ្គុកឥលូវ គឺរវល់គ្មានលួស មិនដែលមានពេលសម្រាប់អ្នកជាសង្សានោះទេ ការងារគេមិនមែនត្រឹមតែនៅចំការតែមួយមុខឡើយ តិចទៅនេះទៅនោះមិនឈប់ ហើយបើមានពេលទំនេរបន្តិច ក៏សុងហេមិនហ៊ានមកជួប ព្រោះឲ្យតែមកម្ដងៗ មិនដែលឡើយឃើញជុងហ្គុកល្អជា ថ្ងៃខ្លះផឹកស្រា ថ្ងៃមិនផឹកក៏ម៉ួម៉ៅក្ដៅក្រហាយទាំងគ្មានមូលហេតុ។

         ដូចជាពេលនេះ ព្រឹកឡើងមិនទាន់ទេ ជុងហ្គុកក្រោកឡើងមុនពួកកម្មករឯទៀត ដើម្បីរៀបចំខ្លួនចេញក្រៅ

           "ថ្មើណាឯងក្រោកអាហ្វាំង" នាយមកដល់មុខផ្ទះរបស់ហ្វាំង ហើយមិនត្រឹមស្រែកហៅធម្មតាទេ នៅយកដុំថ្មអាធំទៅគប់ជញ្ជាំងផ្ទះគេទៀត។

           "បា-បាទៗៗ" ហ្វាំងឯណេះ គ្នាបើកភ្នែកសឹងមិនទាន់ ពេលឮស្នូរមកពីខាងក្រៅ ដូចត្រូវគ្រាប់បែកទម្លាក់មកអ៊ីចឹង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now