"ជាក្មេងថ្មីអ្ហេស៎?" អ្នកកំលោះម្នាក់បន្លឺឡើងបន្ទាប់ពីបានឃើញពីវត្តមានថេហ្យុង នាយម្នាក់នេះទំនងច្រឡឺមជាងមិត្តភក្តិឯទៀតដែលអង្គុយរួមតុជាមួយ។

          "ពិតមែនហើយ,អម្បាញ់មិញនេះឮបុគ្គលិកប្រាប់ថាតុមួយនេះខ្វះអ្នកកំដរម្នាក់ ឥលូវខ្ញុំយកក្មេងរបស់ខ្ញុំមកឲ្យកំដរពួកលោក" នាងញញឹមញញែមរាក់ទាក់ភ្ញៀវ ខុសអីពីកំលោះតូចពេលនេះញ័រខ្លួននៅមិនទាន់បាត់ មាត់ក៏ស្ងាត់ជ្រាបមិនហើបស្រដីមកកាន់ភ្ញៀវទាល់តែសោះ។

           "អាល្អិតមកអង្គុយជិតបងមក-" បុរសម្នាក់បក់ដៃហៅ តែនាយហៅមិនទាន់នឹងបានប៉ុន្មានវិនាទីផង ស្រាប់តែមិត្តម្នាក់ទៀតរបស់និយាយឡើង៖

           "ឯងមានស៊ូនីអង្គុយជិតហើយ ឲ្យគេមកយើង" មិនថាតែមាត់ នាយសង្ហាក្រោកឈរឡើងមុននឹងចាប់ដៃថេហ្យុងមកឲ្យអង្គុយក្បែររួចទើបខ្សឹបប្រាប់គេ

           "បងដឹងថាឯងភ័យខ្លាច ឯងច្បាស់ជាមិនចង់ចឹង អង្គុយជិតបងមក បងនឹងមិនធ្វើអីទេ" គ្រាន់តែបុរសម្នាក់នេះហាឡើងដូច្នេះ ថេហ៍ឯណេះមានអារម្មណ៍ធូរស្រាលចិត្តខ្លះ។

           "តាំងពីចូលក្លឹបមកមិនដែលឃើញអាអ៊ីថាន់វាត្រូវការអ្នកកំដរទេ នេះប្រវត្តិសាស្រ្តហើយវើយ" មិត្តភិក្តម្នាក់និយាយឡើងហើយពួកគ្នីគ្នាក៏ចេះតែអឺអើតាមក្រោយព្រោះវាជាការពិត។

           "ពួកឯងឈប់តាប៉ែទៅ ប្រយ័ត្នស្រីពួកឯងមិនកំដរ" អ៊ីថានបញ្ឈប់មិត្តភក្តិបានសម្រេចទើបងាកមកនិយាយពាក្យល្អៗជាមួយនឹងថេហ្យុងវិញធ្វើឲ្យភាពភ័យខ្លាចរបស់ថេហ៍ត្រូវហោះទៅឆ្ងាយដោយសារគេ។

            "បងដូចជាមិនដែលឃើញថេហ៍"

            "គឺខ្ញុំទើបតែមកបានមិនប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ខ្ញុំធ្វើការនៅចំការចនសាន់"

            "អូហ៌!ចំការលោកអ៊ំចន"

         ក្រឡេកមកមើលអ្នកដែលកំពុងអង្គុយពិភាក្សារឿងតម្លៃឯណេះវិញ អ្នករៀបរាប់នៅតែខំរីឯអ្នកមិនស្ដាប់នៅតែមិនស្ដាប់ ជាងនេះទៅទៀត ភ្នែកមិនសម្លឹងមើលដៃគូសន្ទនាផង។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now