"បងនៅទីនេះដែរ? អញ្ចឹងតើទើបខ្ញុំមិនដែលឃើញបងនៅផ្ទះ"កំលោះតូចមកក្បែរនាងហើយថែមទាំងនិយាយរាក់ទាក់ជាការគួរសម តែនាងវិញបែជាបញ្ចេញកាយវិការមិនពេញចិត្តទាល់តែសោះ ដូចដឹងអញ្ចឹងថាអ្នកបម្រើមិនដែលចូលចិត្តថេហ្យុងនោះទេ ។

      ",,,,,"នាងមិនខ្ចីជ្រលក់មាត់ជាមួយឡើយ គិតតែពីធ្វើការងាររបស់ខ្លួន សូម្បីតែមុខថេហ៍នាងមិនមើលផង។

      "បងប៉ាញកើតអី?ហេតុអីបានជាអត់និយាយរកខ្ញុំបែបហ្នឹង?" ថេហ្យុងនៅតែតាមនាងដដែល ទាល់តែនាងងាកមកស្រែកដាក់ទៀតទើបបង្អាក់លែងតាមបន្ត ។

      "បានហើយ!!!ឈប់តាមខ្ញុំទៅ, ខ្ញុំមិនចង់និយាយជាមួយនឹងក្មេងឈ្លើយដូចអ្នកប្រុសទេ" ប៉ាញស្រែកដាក់ដោយមិនខ្លាចក្រែង ព្រោះតែគិតថាទីនេះគឺជាចម្ការរបស់ជុងហ្គុកមិនមែននៅឯផ្ទះលោកគីមឡើយ អញ្ចឹងគ្មានអីត្រូវខ្លាចថេហ៍ទេ។

      "បងថាខ្ញុំឈ្លើយ!ត្រង់ណាទៅដែលបញ្ជាក់ថាខ្ញុំឈ្លើយបងឆាប់និយាយមក"

      "ធ្វើខុសហើយនៅមិនដឹងខ្លួនទៀត នេះចេះមានមុខមកទៀត ពិតជាមុខក្រាស់មែន"ថាចប់នាងក៏ដើរចេញទៅ រីឯថេហ៍វិញនៅឈរគាំងម្នាក់ឯងក្រោយពីដៀលថាមុខក្រាស់ហើយ><

      "អ្ហេ៎!អា--ច្រឡំ,អ្នកប្រុសតូច" នាយហ្វាំងទើបតែចាំបានថាក្មេងម្នាក់នេះគឺចៅរបស់លោកតាចន ទើបនាយប្ដូរសព្វនាម ហៅថេហ៍ថាជាអ្នកប្រុសតូចវិញ។

       "បាទ"មិនឆ្លើយតែមាត់ឡើយ ថេហ្យុងប្រញាប់រត់ទៅរកនាយយ៉ាងលឿន ព្រោះតែដឹងថាគេជាជំនិតជុងហ្គុក បើនាយមកហៅបែបហ្នឹងប្រហែលជាការបញ្ជារបស់ជុងហ្គុកហើយ។

        "ចៅហ្វាយ,គាត់ប្រើឲ្យអ្នកប្រុស ទៅយកចំបើងដាក់ឲ្យគោស៊ី"កំលោះតូចគិតមិនខុសឡើយ ឲ្យតែនាយនេះមកហៅគឺដឹងតែមានការពីជុងហ្គុក ឥលូវនេះឯងគឺជាការរបស់នាយ ។

       "ចំបើងនៅឯណាទៅបង"

        "នៅក្បែរឃ្លាំងផ្លែឈើ"

       "ចុះឃ្លាំងដាក់ផ្លែឈើនៅឯណា"ថេហ៍

      "អ្នកប្រុសតូចដើរទៅត្រង់បន្តិចរួចឃើញផ្លូវបត់ជាពីរ មិនបាច់ចាប់អារម្មណ៍នោះទេ ចេះតែដើរទៅមុខទៀត រួចឃើញផ្លូវបត់ឆ្វេង អ្នកប្រុសដើរទៅផ្លូវនឹងទៅ ហើយដល់ខាងមុខបន្តិចឃើញផ្លូវបត់ស្ដាំម្ដង ចាំបត់ទៅតាម ពេលទៅត្រង់រហូតឃើញបត់ជាពីរទៀត អ្នកប្រុសបែទៅខាងឆ្វេងវិញ បន្ទប់ដើរឲ្យបានម្ភៃម៉ែត្រនោះគឺឃ្លាំងផ្លែឈើហើយ,តើអ្នកប្រុសយល់ទេ?"

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Donde viven las historias. Descúbrelo ahora