កាងសុងហេ នាងគឺជាមិត្តស្រីរបស់ជុងហ្គុក នាងទើបតែមកពីបរទេស បំណងចង់មកលេងជុងហ្គុកហើយនិងបានឲ្យនាយណែនាំទៅកាន់គ្រួសារផង ។តែបែមើលឥឡូវចុះ គម្រោងរវាងនាងនិងជុងហ្គុកត្រូវរលាយទាំងស្រុងដោយសារតែថេហ្យុងហ្នឹងឯង ពេលនេះនាងកំពុងតែធ្វើដំណើរចេញពីប្រទេសកូរ៉េទៅកាន់ Italy វិញហើយ ។

"នេះខ្ញុំយកប្ដីរបស់គេធ្វើជាសង្សាមែនទេ?" នឹកដល់រឿងនេះ នាងសែនឆ្អែតយកតែមែនទែនតែម្ដង លោកអ្ហើយ ទូរសព្ទទៅនិយាយលេងជាមួយអ្នកជាសង្សា តែក៏ត្រូវប្រពន្ធគេចាប់ទូរសព្ទយកមកនិយាយជំនួសវិញ នៅស្ដីថាឲ្យនាងទៀត ។

"ពួកយើងបែកគ្នាចុះហ្គុក, អូនមិនចង់បន្តធ្វើជាមនុស្សល្ងង់ពាក់ព័ន្ធជាមួយនឹងប្ដីរបស់អ្នកដទៃនោះទេ" ជាសារចុងក្រោយដែលនាងបានផ្ញើឲ្យជុងហ្គុក បន្ទាប់មកទើបបិទសេវាទូរសព្ទដើរចេញទៅ ទីនេះគឺជាព្រលានយន្តហោះ។

គ្រាន់តែទទួលបានសារពីសង្សាហើយ ជុងហ្គុកប្រញាប់យកទូរសព្ទមកមើលយ៉ាងលឿនទាំងដៃនៅបន្តបើកឡានដដែល ។

"កាងសុងហេស្ដាប់បងសិន" ឃើញអត្ថន័យនៅក្នុងសារហើយ នាយរិតតែនៅមិនសុខ ព្យាយាមផ្ញើសារទៅនាងវិញតែគ្មានអ្នកទទួលនោះទេ ។

"អ្ហើយ!!!" ជុងហ្គុកគ្រវែងទូរសព្ទទៅម្ខាងទាំងម៉ួម៉ៅ មិនបានចាប់អារម្មណ៍នឹងផ្លូវថ្នល់ដែលពេលនេះខ្លួនកំពុងតែបើកបរឡើយ ។

*ទីតៗៗៗៗ*ផាំង ស្នូរស៊ីភ្លេឮឡើងកងរំប៉ង ជាច្រើនសូរ ដល់សូរចុងក្រោយទើបជុងហ្គុកងាកទៅមើល ប៉ុន្តែមិនទាន់នឹងបានឃើញច្បាស់ផង ឡានដែលស៊ីភ្លេមុននេះក៏ជិះមកប៉ះឡានគេបាត់ទៅហើយ មួយណាភ្លៀងបានស្រក់ចុះមកដូចជាខឹងនឹងអ្នកណាទៀត ទើបធ្វើឲ្យមានភាពស្រវាំងមើលផ្លូវមិនបានច្បាស់។
*កាត់//

__មន្ទីពេទ្យ__

កន្លងទៅអស់រយៈពេលជាយូរគួរសមដែរ ទើបតែពេលនេះទេដែលអ្នកផ្ទះបានដឹងថា ជុងហ្គុកជួបគ្រោះថ្នាក់ចរាចរណ៍ ។

"កូនហ្គុកអ្ហឹក~"លោកស្រីគីមគាត់ស្លុតចិត្តពេលដែលបានដឹងរឿងហេតុហើយ ឥលូវត្រូវមកឈរមើលកូនប្រុសកំពុងតែសន្លប់បាត់បង់ស្មារតី។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now