"យ៉ាងម៉េចដែរកូននៅទីនោះមានហត់នឿយដែរទេ?"លោកគីមបន្លឺឡើង កាលដែលគាត់សួរនាំបែបនេះព្រោះតែជុងហ្គុកបានរៀនបណ្ដើរធ្វើការបណ្ដើរនៅឯអ៊ីតាលី ហើយពេលរៀនចប់នាយក៏នៅបន្តធ្វើការដូចធម្មតាដែរ។

"បាទអត់ទេប៉ា ការរស់នៅគឺធម្មតាសម្រាប់ខ្ញុំ មួយណាភាពសាមញ្ញជាចំណងចំណូលចិត្តរបស់ខ្ញុំផង"មិនខុសនោះទេ ជុងហ្គុកចូលចិត្តភាពសាមញ្ញណាស់ ទោះបីជាលោកគីមផ្ដល់ថវិការឲ្យច្រើន ក៏នាយមិនសូវជាចាយវាយគ្មានតុល្យភាពដែរ អាចថានាយចង់ធ្វើការដូចមនុស្សទូទៅមិនមែននៅតែចាយលុយឪពុកម្ដាយដូចជាថេហ្យុងនោះទេ។

"ល្អណាស់កូនប្រុស នេះមិនដូចទៅនឹងអ្នកខ្លះទេចេះតែពីចាយលុយអត់ប្រយោជន៍ ឲ្យរៀនបន្តក៏មិនព្រមសុខចិត្តចាយពេលវេលាដើរលេងគ្មានបានការទាល់តែសោះ"លោកគីម

"លោកប៉ាចង់ដៀមដាមខ្ញុំហ្ហេស៎?"ថេហ្យុងមានខ្លួនស្រូបយកភ្លាម ព្រោះតែគេជាមនុស្សដូចដែលលោកប៉ាគេនិយាយហ្នឹងឯង។

"បើចង់បានក៏យកទៅប៉ាមិនថាអីទេ"

"លោកប៉ា!!!!!"

"អា៎,,,,បានហើយៗញ៉ាំបាយទៅ"លោកស្រីគីមប្រញាប់លូកមាត់ឃាត់ នេះបើសិនជាហ៊ានតែបណ្ដោយ ដឹងតែបានឮសម្លេងសម្រែករបស់កំលោះតូចទៀតឥឡូវហើយ ឲ្យតែខឹងម្ដងៗស្រែកសឹងតែបែកផ្ទះ សូម្បីតែអ្នកបម្រើក៏គ្មានអ្នកណាចូលចិត្តនឹងអត្តចារឹតរបស់ថេហ្យុងដែរ។
________

ក្រោយពីការបរិភោគបានបញ្ចប់ គ្រប់គ្នាក៏បានចូលទៅក្នុងបន្ទប់រៀងខ្លួនអស់ ពេលនេះគឺយប់ស្ងាត់ហើយ ប៉ុន្តែថេហ្យុងនៅមិនទាន់គេងទេ ឥឡូវនៅមកគោះទ្វាបន្ទប់ម៉ាក់របស់ខ្លួនទៀត។*តុក/តុក

"អ្នកម៉ាក់"ថេហ្យុង ស្រដីឡើងខ្សឹបៗជៀសវាងកុំឲ្យអ្នកជាប៉ាបានឮ គេដឹងថាស្មើនេះលោកគីមមិននៅក្នុងបន្ទប់គេងទេគាត់កំពុងតែនៅធ្វើការនៅឯខាងក្រៅផ្ទះឯណោះ។

"មានការអីទៀតហើយនឹង?"លោកស្រីគីមសួរនាំបន្ទាប់ពីបើកទ្វាឲ្យកូន ថេហ្យុងមិនទាន់ឆ្លើយតបនឹងគាត់ភ្លាមទេ គេអូសដៃអ្នកម៉ាក់ចូលមកខាងក្នុងសិនសឹមនិយាយតាមក្រោយ។

♡បំណែកភ្ជាប់ចិត្តស្នេហ៍♡Where stories live. Discover now