ភាគទី 70

285 37 10
                                    

ថេយ៉ុងត្រឡប់មកភូមិគ្រឹះវិញទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ដើរលើកជើងស្ទើរមិនរួច។មកដល់ក៏បានឃើញលោកចនឈររង់ចាំគេនៅក្នុងបន្ទប់ទទួលភ្ញៀវ ដូចជាមានរឿងអ្វីចង់និយាយ។

« ទៅជួបប៉ានៅក្នុងបន្ទប់ » គាត់វាចាចប់ក៏ដើរទៅមុនបាត់ ថេយ៉ុងក៏ទៅតាមពីក្រោយទាំងមិនសួរនាំអ្វី ហើយក៏បានឃើញអ្នកម៉ាក់របស់គេនៅខាងក្នុងនោះដែរ។បីនាក់ម្ដាយឱពុកកូនអង្គុយជួបជុំគ្នា ម្នាក់ៗមានទឹកមុខស្ងប់ស្ងាត់ខុសពីធម្មតា។នៅពេលនេះលែងមានវត្តមានរបស់អ្នកប្រុសពៅ ក្នុងផ្ទះប្រែជាស្ងប់ស្ងាត់ គ្រួសារដែលធ្លាប់តែរស់នៅជុំគ្នាពេលនេះប្រែក្លាយជាបែកផ្លូវគ្នាម្ដងម្នាក់ៗ បន្តិចទៀតក៏ដល់ពេលថេយ៉ុងជាអ្នកចេញទៅម្ដងហើយ។

« ប៉ាសូមទោស » បុរសចំណាស់និយាយឡើងកាត់ភាពស្ងប់ស្ងាត់ ថែមទៀតចូលមកដល់និយាយពាក្យកណ្ដាលទីតែម្ដង។ថេយ៉ុងមើលមុខអ្នកជាឪពុកភ្លឹសៗ មិនយល់ន័យ។

« កូនមិនមែនជាកូនបង្កើតរបស់ប៉ានិងម៉ាក់នោះទេ » អ្នកស្រីចនជាអ្នកនិយាយម្ដង គាត់និយាយទាំងរលីងរលោងទឹកភ្នែក។ម្ចាស់សាមុីខ្លួនស្ដាប់លឺហើយស្រឡាំងកាំង បានត្រឹមបើកភ្នែកធំៗតបទៅវិញ។

« អ្នកទាំងពីរបានន័យថាយ៉ាងមិច? »
ថេយ៉ុង

« គីម ថេយ៉ុន ជាកូនប្រសាររបស់ Zikakuro និងអ្នកស្រី Mayoko Zikakuro ជាអ៊ុំប្រុសអ៊ុំស្រីរបស់ហូប៊ីទើបជាឪពុកម្ដាយរបស់កូនយ៉ាងពិតប្រាកដ » លោកចន

« ចំណែកឈ្មោះពិតរបស់កូនគឺ Kazumi Zikakuro ដូច្នេះហើយកូនគឺជាទាយាទច្បងគេនៅក្នុងត្រកូលមួយនោះ » អ្នកស្រីចន,ថេយ៉ុងអង្គុយស្ងៀមមិនកម្រើក វាកើតឡើងប្រថុចញ៉ុចពេកគេមិនអាចទទួលយកបាន។មនុស្សចាស់ពីរនាក់កំពុងនៅចំពោះមុខមិនមែនជាឪពុកម្ដាយបង្កើត ខ្លួនមិនមែនជាទាយាទនៅក្នុងត្រកូលមួយនេះ ឪពុកពិតប្រាកដរបស់គេបានស្លាប់អស់រយ:ពេលដប់ពីរឆ្នាំ?ឯម្ដាយរបស់គេក៏មិនដែលបានឃើញមុខទៀត ព្រេងវាសនាលេងសើចជាមួយគេខ្លាំងពេកហើយ។

« បន្ទាប់ពីហេតុការណ៍ដប់ពីរឆ្នាំមុន...ប៉ាបានលុបការចងចាំរបស់កូនចោលអស់តាមអ្វីដែលថេយ៉ុនបានស្នើសុំ គេសុំអោយប៉ាមើលថែកូនដោយផ្ទាល់ រហូតដល់កូនអាចរឹងមាំដឹកនាំនិងមើលថែខ្លួនឯងបាន!កូនមានស្នាមសាក់មួយដែលតំណាងអោយទាយាទ Zikakuro នៅស្មាខាងឆ្វេងប៉ុន្តែប៉ាបានលុបចោលបាត់ទៅហើយដើម្បីការពារសុវត្ថិភាពរបស់ឯង » លោកចនបកស្រាយគ្រប់យ៉ាងអោយថេយ៉ុងបានដឹង កែវភ្នែករបស់គាត់បង្ហាញពីការសុំទោសព្រោះខ្លួនបានលាក់បាំងការពិតពីគេអស់រយ:ពេលជាច្រើនឆ្នាំមកនេះ ដូច្នេះហើយគេគួរតែអាចដឹងការពិត និងត្រឡប់ទៅសភាពដើមវិញហើយ។

ត្រកូលឧក្រិដ្ឋជនWo Geschichten leben. Entdecke jetzt