ភាគទី 12

351 30 3
                                    

រាងកាយតូចច្រឡឹងរបស់អាល្អិត J-Hope នាំខ្លួនចូលមកដល់ក្នុងបន្ទប់ Condo ដែលខ្លួនបានទិញ សម្រាប់រស់នៅពីនាក់ណាមជូន ដើម្បីបំពេញការងារ។

ចូលមកដល់ក៏ឃើញមនុស្សមាឌធំអង្គុយមើលទូរទស្សន៍នៅលើកៅអី ញ៉ាំពោតលីងយ៉ាងឡូយ ខុសពីគេដែរទៅធ្វើការម្នាក់ឯង។

<<សប្បាយទេ?>> គ្រាន់តែឃើញអ្នកម្ខាងទៀតមកដល់ភ្លាម ណាមជូនក៏សួរឡើងភ្លាម។គេក៏សុំ J-Hopeទៅជួយដែរ តែអាល្អិតមិនព្រមខ្លួនឯង។

<<សប្បាយណាស់!ដុតឃ្លាំងទំនិញអស់មួយ>> រាងតូចវាចាហីៗ ខុសពីណាមជូនភ្ញាក់ព្រើតដូចគេយកទឹកមកជះចំកណ្ដាលមុខ។

<<ឯងថាមិច?>> នាយតាមសម្លឹងមើលមនុស្សដែលដើរមកអង្គុយនៅជិតខ្លួន ក្នុងដៃមានកាន់ទឹកមួយកែវលើកផឹកផង មើលទៅដូចជាសប្បាយចិត្តសម្បើមណាស់។

<<ដូចដែលបងស្ដាប់ឮអំបាញ់មិញ>>

<<ពុទ្ធោអើយ!!អាប៊ី>> ណាមជូនទាល់គំនិត មិនដឹងនិយាយអ្វីបន្ត បើសិនជាប៉ារបស់គេដឹង ពួកគេទាំងពីរនាក់ច្បាស់ជាងាប់ទាំងសាកសព្វមិនស្អាតមិនខាន។

<<បងទៅភ័យធ្វើអី?វាគ្រាន់តែជាឃ្លាំងទំនិញតូចមួយ ចាត់ទុកថាខ្ញុំស្វាគមន៍ដល់ដៃគូរប្រកួតរបស់យើងមុនពេលចាប់ផ្ដើមហ្គេមចុះ>>

<<ចុះបើលោកពូដឹង?>>

<<ដឹងក៏ដឹងទៅ!គាត់នៅតែមិនអាចហាមឃាត់ខ្ញុំដដែល>>

<<ចោះរឿងដែលឯងទៅរៀបការជាមួយត្រកូលចននោះទៀត?គិតធ្វើយ៉ាងមិច?កុហកគាត់ថាឯងមកធ្វើការនៅសេអ៊ូលមែនទេ?ឆ្គួតបំផុត>> នាយកម្លោះអង្គុយអោបដៃផ្អែកទៅនឹងសាឡុង ទឹកមុខពិបាកមើល។ប្រាប់ត្រង់ចុះគេពិបាកចិត្តជា
ចាហ្វាយក្មេងរបស់គេទៅទៀត។

<<ខ្ញុំនឹងនិយាយជាមួយម៉ាក់!ម៉ាក់មិនជំទាស់ខ្ញុំទេ>>

<<ឯងចង់ទៅរកអ្នកមីងនៅថ្ងៃនេះ?>> នាយមើលទៅមុខអ្នកម្ខាងទៀតមិនដាក់ភ្នែក។

<<មិនមែនថ្ងៃនេះទេគឺឥឡូវនេះ!បងទៅឬអត់?>> ថាចប់ក៏ងើបក្រេស ដើរទៅយកសោម៉ូតូធ្វើព្រងើយ ទុកអោយណាមជូនជ្រួញចិញ្ចើមឆ្ងល់ម្នាក់ឯង។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now