ភាគទី 52

257 37 4
                                    

ប្រទេសជប៉ុន...

     ថេយ៉ុង កំពុងបោះពួយទៅបន្ទប់សម្រាករបស់ខ្លួនវិញ ទាំងអារម្មណ៍មិននៅក្នុងខ្លួន ហាក់ដូចជាមិនចង់ឃ្លាតឆ្ងាយពីស្រ្ដីចំណាស់អំបាញ់មិញ ហើយក៏ដូចជាមាននិស្ស័យនឹងគាត់។នាយដើរចូលទៅបន្ទប់ ក៏មិនឃើញប្អូនប្រុសខ្លួនដែរ មិនដឹងជាទៅណាបាត់ ក៏ទម្លាក់ខ្លួនគេងទៅលើពូកមួយទំហឹង ច្របូកច្របល់នៅក្នុងចិត្ត។

     « បងទើបតែមកពីណា? » ជុងគុកមិនដឹងទើបតែចេញពីកន្លៀតណា កំពុងឈរអោបដៃផ្អែកនិងទ្វារបន្ទប់ ធ្វើមុខស្មើសួរមកកាន់បងប្រុស។ថេយ៉ុង មើលទៅ
ពិដានបន្ទប់ ដកដង្ហើមធំ ស្ងាត់អស់មួយសន្ទុះ ទើបងើបអង្គុយវិញ ឯអ្នកម្ខាងក៏មិនបានដើរទៅណា នៅឈរមើលនាយនៅកន្លែងដដែល។

     « ឯងទើបតែមកពីណាបានជាយើងចូលមកមិនឃើញ? »

     « ខ្ញុំសួរបង មិនមែនអោយបងមកសួរខ្ញុំទេ » ជុងគុក គ្រវីក្បាលហួសចិត្ត មិនយល់ពីបងប្រុសខ្លួនឯង។

     « ដើរលេង » ឆ្លើយតែពីរម៉ាត់ក៏ទម្លាក់ខ្លួនដេកវិញ ធ្វើដូចជាហត់អស់កម្លាំងណាស់។តាមពិតនាយគ្រាន់តែហត់ចិត្ត មានរឿងជាច្រើនដែលចង់ដឹង តែមិនដឹងថាត្រូវទៅសួរអ្នកណា។គិតដល់រឿងនេះក៏នឹកឃើញថានៅមាន ជុងគុក ម្នាក់ទៀតគេអាចនឹងដឹងបានខ្លះៗ ថេយ៉ុង ក៏ស្ទុះងើបអង្គុយម្ដងទៀត ឃើញ ជុងគុក កំពុងអង្គុយមើលទូរទស្សន៍នៅលើសាឡុងធ្វើព្រងើយ។

     « បងសួរឯងបន្តិចបានទេ? » ថេយ៉ុង

     « សួរមក » ជុងគុក ឆ្លើយទាំងមិនងាកមើលមកអ្នកម្ខាងទៀត។

     « ឯងមានរឿងអ្វីលាក់បាំងនឹងបង
ខ្លះ? » ថេយ៉ុង នាយដឹងថាគ្រប់គ្នាសុទ្ធតែមានរឿងលាក់បាំងនឹងខ្លួន តែរង់ចាំថ្ងៃណាមួយដែលពេលវេលាសមស្របអាចដឹងចម្លើយបាន។

     « លាក់បាំង?គ្មាននោះទេ » ជុងគុក បែរមើលមក ថេយ៉ុង បន្តិចឃើញគេកំពុងធ្វើទឹកមុខស្មើ តែបង្កប់នូវសំណួរ ឆ្លើយតែប៉ុន្មានម៉ាត់ ក៏ងាកមុខមកវិញ។

     « ឯងកុហក! » អ្នកជាបងដើរទៅជិតប្អូន ព្យាយាមសម្លឹងភ្នែកគេអោយចំ ដឹងថា ជុងគុក កំពុងកុហកខ្លួន។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now