ភាគទី 5

456 38 0
                                    

     /ជប៉ុន/
     ពេលវេលាយប់ប្រមាណម៉ោង8 ក៏ដល់ពេលអាហារពេលល្ងាច នៅក្នុងវិមាន Zikakuro នៅពេលនេះដូចជាអូ៊រអរខុសពីរាល់ដង ដោយសារតែមានកម្មវីធីអបអរ ដល់ទាយាទចុងក្រោយរបស់ Zikakuro ត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ តែបែរជាគ្មានវត្តមានរបស់កូនប្រសារស្រ្ដីដែលមានឋាន:ស្មើនឹងអ្នកនាំទៅវិញ។
     សមាជិកសំខាន់ៗរបស់ Zikakuro មានមិនលើសពី20នាក់នោះឡើយ ក្នុងនោះមានអ្នកដឹកនាំសំខាន់ៗប៉ុន្មាននាក់ដែលត្រូវជាកូនរបស់លោក Yamahaki
ត្រូវជាឪពុករបស់ Makosa ជីតារបស់ J-Hope ។
     Yamahaki Zikakuro [ យ៉ាម៉ាហាគី សុីកាក់កូរុ] មានភរិយាជាលោកស្រី Rumajuka Zikakuro [រូម៉ាជូកា សុីកាក់កូរុ ]ជាអ្នកដឹកនាំជំនាន់ទី59 មុនពេលដែលគាត់បានលាលែងដំណែងអោយទៅកាន់កូនប្រុសពៅរបស់ខ្លួន Makosa ហើយក៏ជាកូនប្រុសដែលខ្លួនស្រលាញ់ខ្លាំងជាងកូនដទៃទៀត។គាត់មានកូនតែបួននាក់ប៉ុណ្ណោះ ប្រុសបី ស្រីមួយ។
     ដោយសារតែ Yamahaki ស្រលាញ់ Makosa ច្រើនជាងបងៗដទៃ ទើបធ្វើអោយកើតមានចិត្តច្រណែនតិចតួច អ្វីដែលសំខាន់នោះ Makosa ជាកូនប្រុសពៅក្មេងជាងគេ តែបែរជាអាចកាន់កាប់ដំណែងជាអ្នកដឹកនាំ Zikakuro ទៅវិញ។តែអ្វីដែលគួរអោយសោកស្ដាយនោះគឺ Yamahaki បានបាត់បង់ជីវិតទៅហើយ ការស្លាប់របស់អ្នកដឹកនាំជំនាន់ទី59នៅតែមានការស្រពិចស្រពិលនៅឡើយ ដែលគ្រប់គ្នានៅតែព្យាយាមស្វែងរកការពិតបន្តទៀត។
     សមាជិកគ្រួសារ Zikakuro ទាំងអស់ព្រមទាំងមានទាយាទប៉ុន្មាននាក់ កំពុងអង្គុយជុំគ្នានៅក្នុងបន្ទប់ដ៏ធំមាន មានតុវែងផ្ទាល់ដីនៅចំកណ្ដាលបន្ទប់ មានមនុស្សអង្គុយជុំវិញនោះ បន្ទប់លម្អនិងតុបតែងទៅដោយសម្ភារ:វត្ថុបុរាណមានតម្លៃតាមបែបជប៉ុន គ្រប់គ្នាសុទ្ធតែគ្រងសម្លៀកបំពាក់ជប៉ុន ដោយសារតែនេះជាពិធីជួបជុំត្រកូល Zikakuro ទាំងអស់។គ្រប់គ្នាអង្គុយជាលក្ខណ:បត់ជើង ឬពែនភ្នែន តាមទំនៀមទម្លាប់ប្រពៃណីរបស់ជប៉ុន។
     គ្រប់គ្នាបានមកជួបជុំគ្នាអស់ទៅហើយ នៅសល់តែ Makosa និង J-Hopeតែប៉ុណ្ណោះដែលមិនទាន់បង្ហាញវត្តមាននឹងគេ។ទ្វារបន្ទប់ត្រូវបានរបើកឡើង ទាញចិត្តមនុស្សទាំងអស់អោយងាកទៅតាម Makosa កំពុងតែដើរចូលមកភ្ជាប់ជាមួយទឹកមុខមាំ មាន Okodesa ជាដៃជំនួយការដៃស្ដាំដើរតាមពីក្រោយ។
     « សុំទោសគ្រប់គ្នា ដែលអោយរង់ចាំ »
     គាត់អោនគោរពគ្រប់គ្នាជាការសុំទោស ព្រោះតែក្នុងនោះមានអ្នកជាបងជាប់សាច់ឈាមបងប្អូនបង្កើតជាមួយ។
     « មិនអីទេ! »
     អ្នកស្រី Mayoko [ ម៉ាយូកុ] ជាបងស្រីច្បងគេនៅក្នុង Zikakuro ញញឹមគួរសមទៅកាន់ប្អូនប្រុស ក្នុងចំណោមបងប្អូនទាំងអស់គាត់ស្រលាញ់ Makosa ខ្លាំងជាងគេហើយតែងតែតាមការពារគាត់គ្រប់ពេល។ជាតិជាបង ទោះមានចិត្តច្រណែនប្អូនបន្តិចបន្តួច ដែលប្អូនបានទទួលឋាន:ខ្ពង់ខ្ពស់ជាង ក៏មិនស្មើនឹងចិត្តមេត្តាស្រលាញ់នោះដែរ។
     « ឯណា J-Hope ? »
     លោក Hotoke [ ហូតូគេ ] ជាកូនប្រុសទី 2 របស់ Yamahaki បន្លឺឡើងដោយទឹកមុខស្មើធេង អោយគ្រប់គ្នាងាកទៅមើលគាត់។
     « បន្តិចទៀតគេនឹងមកដល់ » Makosa និយាយស្របពេលកំពុងដើរទៅកាន់កន្លែងអង្គុយ។
     « ជាអនាគតអ្នកដឹកនាំ Zikakuro ទាំងមូលហេតុអីក៏បណ្ដោយអោយគ្រប់គ្នាមកអង្គុយចាំបែបនេះ? » លោក Chiyasha [ ឈីយ៉ាសា ] ជាកូនប្រុសទី 3 ពោលរបៀបមិនពេញចិត្ត។
     « គ្មានភាពជាអ្នកទទួលខុសត្រូវបែបនេះអាចកាន់កាប់នឹងដឹកនាំ Zikakuro យ៉ាងមិចទៅ? »Hotoke
     « ប្អូនទី ២!! »អ្នកស្រីMayoko និយាយតឹងសរសៃកដាក់ប្អូនប្រុសរបស់ខ្លួន ដែលបញ្ចេញពាក្យពេចន៍បញ្ឈិតបញ្ឈៀងរបៀបមិនពេញចិត្តចេញមក។
     « ខ្ញុំថាបងទី 2 និយាយត្រូវ>>Chiyashaញញឹមចុងមាត់របៀបឌឺដង។
     « សុំទោសអ្នកទាំងអស់ដែលខ្ញុំមកយឺត »
     វាចាស្រួយស្រេះ ស្រទន់ដូចស្រីគ្រប់លក្ខណ៍ បន្លឺកាត់ភាពមិនចុះសម្រុងនៅក្នុងបរិវេណបន្ទប់ គ្រប់គ្នាក៏ងាកទៅតាមសម្លេងនោះម្ដងទៀត ជាកាយតូចរូបស្រស់ ទាយាទចុងក្រោយរបស់ Zikakuro គឺ J-Hope Zikakuro គ្រងឈុតជប៉ុនពណ៌ក្រហមឆ្អិនឆ្អៅ លើកសម្រស់និងពណ៌ស្បែកអោយមើលទៅកាន់តែស្រស់ស្អាតទ្វេរឡើង។
     លោក Makosa មើលទៅកូនប្រុស ញញឹមញញែម ហើយក៏ងួកក្បាលជាសញ្ញាទៅកាន់កូនប្រុសអោយចូលមកខាងក្នុង J-Hopeក៏ញញឹមតបទៅអ្នកជាឪពុក អោនគោរពគ្រប់គ្នាដើម្បីសុំការអភ័យទោស។
     គ្រប់គ្នាប្រែជាស្រឡាំងកាំងនឹងសម្រស់របស់មាឌតូចម្នាក់នេះ ល្អដូចផ្កា ស្អាតដូចទេពអប្សរ មិនសាកសមជាមនុស្សប្រុសសូម្បីតែបន្តិច។សូម្បីតែមនុស្សប្រុសគ្នាឯង ក៏នៅតែលង់ស្នេហ៍កាយតូចខ្លួនក្រអូបមនុស្សម្នាក់នេះដែរ ។Namjoonដែលដើរពីក្រោយចាហ្វាយតូចរបស់ខ្លួន លួចសើចហួសចិត្តនឹងគ្រប់គ្នា ប្រើក្រសែភ្នែកភ្ញាក់ផ្អើលនឹងវត្តមានរបស់ J-Hope សម្លឹងមិនដាក់ភ្នែក ប្រហែលភ្លេចដេកដង្ហើមអស់ហើយទេដឹង។
     « ចូលមកខាងក្នុងមកកូន » សម្លេងរបស់លោក Makosa កាត់ផ្ដាច់ការភ្លឹករបស់គ្រប់គ្នា ទើបនាំគ្នារៀបចំខ្លួនអោយមានរបៀបរៀបរយវិញ។
     ស្នាមញញឹមបង្កប់ភាពសាហាវឃោរឃៅ នៅតែមាននៅលើផ្ទៃមុខតូចច្រមិចជាប់ជានិច្ច។កាយតូចដើរទៅអង្គុយនៅជិតឪពុកខ្លួន មិនភ្លេចញញឹមដាក់អ្នកជាបងៗ ដែលត្រូវជាកូនៗរបស់អ៊ំប្រុសអ៊ំស្រីខ្លួនឡើយ។
     « លោកប៉ា!ប្អូនជីដូនមួយខ្ញុំស្អាតយ៉ាងនេះហ៎េស? » កម្លោះសង្ហាររូបស្រស់ Zeneko [ សុីណេកុ] អាយុ 25ឆ្នាំ ដំណាលនឹង Jungkook ជាកូនប្រុសតែម្នាក់របស់ Hotoke កំពុងតេខ្សឹបខ្សៀវជាមួយឪពុកខ្លួន លួចសរសើរពីសម្រស់របស់ប្អូនជីដូនមួយខ្លួន។
     « ឯងសួរប៉ាៗទៅសួរអ្នកណា? » គាត់ភ្ញាក់ផ្អើលមិនចាញ់កូនគាត់នោះទេ តែខំប្រឹងលាក់អារម្មណ៍។
     « ខ្ញុំដឹងហើយថាពេលនេះខ្ញុំស្រលាញ់ប្រុសមិនមែនស្រី » Zeneko សើចចុងមាត់ កែវភ្នែកព្រាននារី គយគន់ទៅសម្រស់ស្រស់ស្អាតរបស់កាយតូច។Hotokeក្រោយពេលបានឮសម្ដីរបស់កូនប្រុសខ្លួនក៏បើកភ្នែកធំៗ គាត់ស្គាល់និស្ស័យកូនរបស់គាត់ច្បាស់ថាជាមនុស្សបែបណា។
     « កុំធ្វើអ្វីផ្ដេសផ្ដាសអោយសោះ »Hotoke
     « លោកប៉ាហាមខ្ញុំមិនបានទេ!របស់ដែលខ្ញុំចង់បានខ្ញុំត្រូវតែយកមកអោយបាន » ពីរនាក់ឪពុកកូនសម្លឹងមុខគ្នាទៅវិញទៅមក ម្នាក់ធ្វើមុខមាំ ម្នាក់ញញឹមចុងមាត់បង្កប់ក្បិចកល។
     « មានអ្វីមែនទេបង? » អ្នកស្រីAmuku [ អាមូ៉គូ ] ជាភរិយារបស់ Hotoke សួរទៅកាន់ស្វាមីរបស់ខ្លួន ចង់ដឹងថាមានអ្វីកើតឡើង ព្រោះបានឮស្វាមីនិងកូនប្រុសខ្សឹបខ្សៀវគ្នាមិនឈប់ឈ។
     « គ្មានអ្វីទេ » Hotoke , Amukuឈប់សួរដេញដោល ងាកមកចាប់អារម្មណ៍គ្រប់គ្នាវិញ។
     « សុំទោសលោកពូអ្នកមីងនិងបងៗទាំងអស់គ្នាម្ដងទៀតសម្រាប់ការរង់ចាំ » J-Hope អោនគោរពពួកគេម្ដងទៀត ភ្ជាប់ជាមួយស្នាមញញឹមជានិច្ច។
     « មិនអីទេណា៎ក្មួយ »Mayokoញញឹមតបទៅកាន់អ្នកជាក្មួយ។
     « យ៉ាងមិចដែរក្មួយការហាត់សម? »Chiyasha
     « គ្រប់យ៉ាងរលូនទៅល្អណាស់ គ្រប់គ្នាកុំបារម្ភអី » J-Hope
     « ចេះបានអី្វខ្លះហើយទាយាទចុងក្រោយរបស់ Zikakuro? »
     Hotoke វាចាដោយសម្លេងមាំ គ្រប់គ្នាក៏ងាកមើលទៅគាត់តាមបែបមិនយល់ន័យ។J-Hope សម្លឹងទៅ Hotokeបដែលអង្គុយទល់ពីមុខខ្លួនដោយស្នាមញញឹម លាក់លៀមអារម្មណ៍ខ្ពើមរអើម។
     « មិនចេះអ្វីច្រើនណាស់ណា៎ទេលោកពូ »J-Hope
     « អ្ហឹក~ »
     សមដែលទុកនៅលើតុ ហោះវឹងសម្ដៅទៅរកកូនចៅម្នាក់របស់លោក Hotoke ដែលឈរនៅពីក្រោយខ្នងជេហូបចម្ងាយត្រឹមតែប៉ុន្មានជំហាន ចំកណ្ដាលបំពង់អោយដាច់ខ្យល់ស្លាប់ ដួលទៅលើដីភ្លាមៗ ស្លាប់ទាំងបិទភ្នែកមិនជិត។
     ដៃតូចស្រឡូនលើកគប់សមទៅខាងក្រោយ ដោយមិនចាំបាច់ងាកក្រោយ ក៏អាចគប់ទៅចំគោលដៅបានល្អ អោយមនុស្សដាច់ខ្យល់ស្លាប់ភ្លាមៗ ត្រឹមតែមួយពព្រិចភ្នែកតែប៉ុណ្ណោះ។ទោះបីជាបានសម្លាប់មនុស្សក្ដី ក៏ស្នាមញញឹមដ៏ស្រស់ស្អាតមួយនោះនៅតែមានជាប់នៅលើផ្ទៃមុខរហូតដែរ ប៉ុន្តែវាមើលទៅមិនគួរអោយគយគន់ដូចមុនទេ វាបែរជាធ្វើអោយគ្រប់គ្នាញញើត និងខ្លាចរអារទៅវិញ។
     គ្រប់គ្នាស្រឡាំងកាំង បើកភ្នែកធំៗ ស្ទើរតែមិនជឿនឹងភ្នែក មិនជឿនឹងរឿងរ៉ាវគ្រប់យ៉ាងដែលបានឃើញអំបាញ់មិញ។គ្រប់គ្នាសម្លឹងមើលទៅសាកសពដេកស្ដូកស្ដឹងនៅលើដី ឆ្លាស់គ្នាជាមួយនឹង J-Hope ដែលកំពុងតែញញឹមមានប្រៀប មើលមុខ Hotoke មិនដាក់ភ្នែកសោះឡើយ។គ្មានអ្នកណានឹកស្មានដល់ទេថាសមត្ថភាពរបស់ក្មេងប្រុសរូបស្រីម្នាក់នេះ សាហាវនិងខ្លាំងពូកែដល់ម្លឹង។Makosa ញញឹមពេញចិត្តទៅកាន់កូនប្រុសខ្លួន គាត់រើសមនុស្សមិនខុសមែន។
     គ្រប់គ្នាស្ងាត់មាត់ជ្រៀបដូចគេចុក មិនហ៊ានសូម្បីតេក្អក ជាពិសេសHotokeបន្ទាប់ពីបានឃើញថ្វៃដៃរបស់ក្មួយប្រុសខ្លួនហើយ ថែមទាំងបាត់បង់កូនចៅម្នាក់ទៀត។វាគ្រាន់តែជាការព្រមានបន្តិចបន្តួចតែប៉ុណ្ណោះ។
     « ខ្ញុំចេះតែប៉ុណ្ណឹងទេលោកពូ » J-Hope , សម្លេងស្មើធេងលាក់ភាពកំណាចនៅក្រោមស្នាមញញឹម កាន់តែគួរអោយខ្លាច។
     « បានហើយអ្នកទាំងអស់គ្នា យើងគួរតែមកចាប់ផ្ដើមពិធីជប់លៀងវិញទៅ » Makosa និយាយឡើងកាត់ភាពភ្ញាក់ផ្អើលរបស់អ្នកគ្រប់គ្នា ក៏ចាប់ផ្ដើមកម្មវិធីតែម្ដង។
     « J-Hope... »ជាសម្លេងរបស់ Seokjin Zikakuro ដែលត្រូវជាកូនប្រុសតែម្នាក់របស់ Chiyasha បន្លឺខ្សាវៗទៅកាន់ប្អូនជីដូនមួយដែលអង្គុយជិតខ្លួន។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now