ភាគទី 55

236 39 4
                                    

     « ប៉ុន្តែមិនថាអូនប្រែប្រួលក្លាយជាអ្វី ជាអ្នកណា មកពីណា អាក្រក់ឬសាហាវព្រៃផ្សៃយ៉ាងណា ក៏បងនៅតែស្រលាញ់
អូន » ជុងគុក លើកឡើងអោយរាងតូចងាកមើលទៅនាយ។ម្នាក់ៗសុទ្ធតែបង្កប់មនោសញ្ចេតនានៅក្នុងខ្លួន មិនមែនជាមនុស្សគួរអោយខ្លាចដូចពីមុនទៀតឡើយ។

     ស្នេហ៍ពិតមិនកំណត់ទៅលើអត្តសញ្ញាណរបស់អ្នកណាម្នាក់ឡើយ មិនថាគេមកពីណា ជាអ្នកណាក៏ដោយ ស្រលាញ់គឺស្រលាញ់ គ្មានថ្ងៃប្រែឡើយ។

     « ចុះបើថ្ងៃណាមួយវាពិតជាកើតឡើងពិតមែននោះ បងនឹងប្រែទៅជាស្អប់អូទេ? » រាងតូចនិយាយទម្លាក់សម្លេង ប្ដូរសព្វនាមក្នុងការហៅ អោយនាយទាំងពីរញញឹមចេញមក ហើយក៏មើលមុខគ្នា គិតអំពីចម្លើយ។

     « បងនៅតែស្រលាញ់អូន!!!! » ជុងគុក និង ថេយ៉ុង និយាយឡើងព្រមគ្នាព្រមទាំងដូចគ្នាទៀត ពួកគេមើលមុខគ្នាហើយសើច អោយ ហូប៊ី សើចតាមដែរ។ ហូប៊ី ទើបតែដឹងថា ពេលនេះខ្លួនកំពុងមានស្នេហាម្ដងទៀត ហើយក៏ស្រលាញ់មនុស្សប្រុសពីរនាក់ក្នុងពេលតែមួយ ថែមទាំងជាបងប្អូនគ្នាទៀត ប្រហែលនៅលើលោកនេះ មានតែពួកគេទេដែលមានស្នេហាបែបនេះ។

     « ហ៊ានស្រែកប្រាប់ពិភពលោកនេះទេថាបងស្រលាញ់អូន? » អាល្អិតញញឹមកំហូច ធ្វើជាងើយមើលផ្កាយ មិនគិតថាអ្នកទាំងពីរហ៊ានស្រែកបែបនោះទេ តែវាខុសពីការរំពឹងទុករបស់គេហើយ។បងប្អូនទាំងពីរនាក់ ញាក់ចិញ្ចើមដាក់គ្នាបន្តិច ហើយក៏ស្រែក។

     « បងស្រលាញ់អូន!!!! មីន ហូប៊ី !! » សម្រែករាងក្រាស់ទាំងពីរ លាន់លឺរំពងស្របគ្នា តម្រូវអោយអ្នកអង្គុយនៅកណ្ដាលរវាងពួកគេលើកដៃខ្ទប់ត្រចៀកហើយសើច។ ហូប៊ី សើចហួសចិត្តមិនគិតថាពួកនាយហ៊ាន តែក៏រំភើបចិត្តណាស់ដែរ។

     « ប៉ុណ្ណឹងបញ្ជាក់បានទេថាពួកបងស្រលាញ់អូនខ្លាំងប៉ុណ្ណា? » ថេយ៉ុង

     « នៅទេ... » ហូប៊ី

     « ចង់បានយ៉ាងមិចទៀត? » ជុងគុក

     « មិនបាច់ទេ!ព្រោះអូនមិនជឿបង » ហូប៊ី និយាយទាំងមិនមើលមុខនាយកំលោះទាំងពីរ ក្នុងបំណងលលេង បែរជាធ្វើអោយអ្នកឯនុះខ្នក់ខ្នាញ់។តាមពិតគ្រាន់តែស្ដាប់សម្ដីមុនៗដែលពួកគេនិយាយ ក៏អាចដឹងបានថាពួកនាយស្រលាញ់ខ្លួនខ្លាំងប៉ុណ្ណា ត្រឹមប៉ុណ្ណឹងក៏មានក្ដីសុខណាស់ទៅហើយ។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now