ភាគទី 54

245 30 2
                                    

     « ចេះមកឈរហាលខ្យល់បែបនេះទៅកើត មិនខ្លាចឈឺទេ? » យ៉ូនហ្គី ឈរនៅខាងក្រោយខ្នង ជីន មិនដឹងមកដល់តាំងពីស្មើណា ព្រមទាំងស្ដីបន្ទោសដែលរាងតូចមកហាលខ្យល់សមុទ្រទាំងយប់ វាអាចធ្វើអោយផ្ដាសាយបាន នាយឃើញក៏យកអាវក្រៅមកគ្របអោយ វាអាចការពាររងាបានខ្លះដែរ។

     « មកធ្វើអី? » ជីន សួរហើយក៏ងាកមុខមកវិញ ដូចជាមិនចង់មើលមុខនាយកំលោះប៉ុន្មាននោះទេ។

     « មកដើរលេងម្ដុំនេះ ឃើញឯងក៏ចូលមកទៅ » នាយឆ្លើយដូចធម្មតា ទាំងដែលវាខុសពីការពិតទាំងស្រុង គេបានឃ្លាំមើល ជីន គ្រប់ពេលគ្រាន់តែឈរមើលពីចម្ងាយ ហើយក៏ដាច់ចិត្តដើរមករក។នាយដើរទៅឈរជិតកាយតូច ដាក់ដៃសូកចូលទៅក្នុងហោប៉ៅខោទាំងសងខាង បាញ់ក្រសែភ្នែកទៅត្រង់មើលទៅលើមេឃ។

     « យ៉ូនហ្គា គេងហើយ? » ជីន

     « អឹមមមមម.... »

     « ... » ដោយហេតុថាមិនលឺអ្នកម្ខាងទៀតមិននិយាយអីតបតមកខ្លួន ធ្វើដូចជាមិនខ្វាយខ្វល់ជាមួយវត្តមានគេសូម្បីតែបន្តិច យ៉ូនហ្គី ស្រាប់តែលួចដៀងភ្នែកមើលមុខ ជីន បន្តិច ឃើញថាគេមានទឹកមុខស្ងប់ស្ងាត់ ឈរស្ងៀមស្ទើរតែមិនកម្រើក។ ជីន ខុសប្លែកកាលពីមុន តាំងពីថ្ងៃនោះមក គេលែងរវីរវល់ជាមួយ យ៉ូនហ្គី លែងយកចិត្តដាក់ជាមួយនាយ ធ្វើដូចជាធម្មតា សួរមួយម៉ាត់ឆ្លើយមួយម៉ាត់ ហើយក៏មិនដែលនិយាយរឿងអស់ទាំងនោះទៀត។

     គេកំពុងព្យាយាមកាត់ចិត្តពីនាយ ព្រោះដឹងថាគ្រប់យ៉ាងវាគ្រាន់តែជាការស្រមើស្រមៃតែម្នាក់ឯង ហើយក៏មិនអាចក្លាយជាការពិត ដូច្នេះហើយមានតែព្យាយាមកាត់ចិត្តម្ដងបន្តិចៗតែប៉ុណ្ណោះ។ប៉ុន្តែវាមិនងាយដូចជាអ្វីដែលរំពឹងទុក មនុស្សជួបមុខគ្នារាល់ថ្ងៃ ញ៉ាំបាយជាមួយគ្នា ទោះមិននិយាយរកគ្នាច្រើន គ្រាន់តែឃើញវត្តមានរបស់អ្នកខាងនោះក៏បេះដូងលោតញាប់ ពិបាកនឹងធ្វើចិត្តដែរ។

     នៅពេលនេះមានតែសម្លេងរលកបក់បោក និងសម្លេងខ្យល់ ពួកគេឈរស្ងៀមរៀងៗខ្លួន គ្មានពាក្យអ្វីត្រូវនិយាយរកគ្នា ព្រោះសុទ្ធតែខកចិត្តរៀងៗខ្លួន។

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now