ភាគទី 28

264 41 7
                                    

ម៉ូតូធំមួយគ្រឿងបើកនៅលើផ្លូវតែឯកឯង កណ្ដាលស្បៃរាត្រី។អ្នកបើកគ្មានអ្នកណាក្រៅពីហូប៊ី គេតាំងចិត្តថាធ្វើយ៉ាងណាគឺត្រូវទៅដល់កំពង់ផែមុនជុងគុកនិងថេយ៉ុងអោយបាន។

មិនដល់រយ:ពេលកន្លះម៉ោងផង ម៉ូតូរបស់រាងតូចបានឈប់នៅច្រកខាងក្រោយនៃកំពង់ផែត្រកូលចនតែម្ដង ទាំងដែលពេលនេះនៅមិនទាន់ឃើញវត្តមានរបស់ថេយ៉ុងនិងជុងគុកនៅឡើយទេ។

ផាំងៗៗៗៗៗ!!!!

សម្លេងកាំភ្លើងបន្លឺចេញពីខាងក្នុង បានន័យថានៅខាងក្នុងកំពុងតែមានការបាញ់គ្នា ទើបសម្លេងកាំភ្លើងលាន់លឺកងរំពងមិនដាច់សូរ្យ ហឹងពេញក្រដាសត្រចៀក។

កាយតូចដកដង្ហើមធំមួយខ្យល់យ៉ាងវែង ដើម្បីត្រៀមសម្រាប់ការប្រយុទ្ធបន្តិចទៀត។គេគ្មានសូម្បូតែអាវក្រោះសម្រាប់ការពារ មានត្រឹមកាំភ្លើងខ្លាំងពីរដើមភ្ជាប់មកជាមួយតែប៉ុណ្ណោះ។

<<ខ្ញុំមិនអោយលោកប៉ាធ្វើអ្វីតាមអំពើចិត្តនោះទេ!!>> វាចាចប់ក៏បោះជំហានចូលទៅខាងក្នុងតាមច្រកខាងក្រោយ ដើម្បីមើលស្ថានការសិន។

ផាំងៗៗៗៗៗៗៗៗៗ!!

កូនចៅរបស់ថេយ៉ុងដែលមានសម្លៀកបំពាក់ខ្មៅបានដេកដួលស្លាប់នៅលើដីមិនក្រោមពី30នាក់ ពួកគេត្រូវបានសម្លាប់ដោយឃាតករដៃឆៅចំនួន5នាក់ ដែលត្រូវបានបញ្ជូនមកដោយ Makosa។

<<បងZeneko!?>>ក្នុងចំណោមឃាតករទាំងប្រាំអ្នក ដែលស្លៀកសម្លៀកបំពាក់ស្បែកពណ៌ក្រហមលាយខ្មៅដូចៗគ្នា តែខុសពីកូនចៅថេយ៉ុង ក៏មានZeneko ម្នាក់ដែរ។ហូប៊ីអាចចាំមុខពួកគេច្បាស់ ព្រោះធ្លាប់ប្រកួតបាញ់កាំភ្លើងជាមួយគ្នាកាលពីនៅជប៉ុន។

<<លោកប៉ាគិតចង់លេងមែនទេ?>>រាងតូចបង្ហើបសំណួរសួរមកកាន់ខ្លួនឯង គេមិនដឹងថាត្រូវឈរមើលបែបនេះយូរប៉ុណ្ណា បើពន្យាពេលច្បាស់ជាថេយ៉ុងនិងជុងគុកមកទាន់ ថាមិនត្រូវពីរនាក់បងប្អូននោះអាចនឹងសម្លាប់អ្នកទាំងប្រាំនាក់ចោល ដោយទាំងបងជីដូនមួយរបស់គេទៀតផងមិនដឹង។

បន្ទាប់ពីគិតរួចដល់ ក៏ដើរចូលទៅរកការប្រយុទ្ធតែម្ដង។

ផាំងៗៗៗៗៗៗ!!!

ត្រកូលឧក្រិដ្ឋជនWhere stories live. Discover now